ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរា អនុវត្តវិធានការ លើដើមឈើមានហានិភ័យខ្ពស់ នៅខ្លោងទ្វារជ័យក្រុងអង្គរធំ
គណៈកម្មការ អាជ្ញាធរជាតិអប្សរា បាននិងកំពុងចុះត្រួតពិនិត្យ ចំពោះដើមឈើមួយចំនួន នៅខ្លោងទ្វារជ័យក្រុងអង្គរធំ ដែលមានហានិភ័យខ្ពស់រៀបចំកាត់ និងបង្កលក្ខណៈងាយស្រួល សម្រាប់ការទស្សនាទេសភាពខ្លោងទ្វារ។
ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវទេសចរ ជៀសវាងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត និងបង្ការការបាក់ធ្លាក់មែកឈើ ឬដួលរលំដើមឈើ ដែលនឹងអាចបណ្តាលឲ្យខូចខាតដល់ចម្លាក់ថ្មបង្កាន់ដៃនាគផង និងបង្កលក្ខណៈងាយស្រួល សម្រាប់ការទស្សនាទេសភាពខ្លោងទ្វារ អាជ្ញាធរជាតិអប្សរា បានពិនិត្យ និងអនុវត្តវិធានការបន្ទាន់ ចំពោះដើមឈើមួយចំនួន ដែលមានហានិភ័យខ្ពស់។


លោក ឡុង កុសល អ្នកនាំពាក្យរបស់អាជ្ញាធរ អប្សរា បានឲ្យដឹងថា នៅថ្ងៃនេះ អាជ្ញាធរអប្សរា បានធ្វើការកាត់ក្រី និងដកហូតដើមឈើដែលមានហានិភ័យខ្ពស់នៅខ្លោងទ្វារជ័យ នៅក្នុងស្រុកអង្គរធំ ហើយដើមឈើដែលបានកាត់ដកហូតរួមមាន ដើមពង្រតូចៗ១១ដើម ស្នាយ២ដើម អាកាស្យា១ដើម ស្វាយ១ដើម ឈើទាលតូច១ដើម ខ្ចាស់១ដើម និងស្លែងតូច១ដើម ដែលស្ថានភាពដើមឈើទាំងនេះ ដុះទ្រេតជាប់នឹងរចនាសម្ព័ន្ធថ្មប្រាសាទ មានមែកដុះគ្របពីលើបង្កាន់ដៃនាគ។ ចំណែកដើមឈើបានកាត់ក្រីមែកចំនួន២២មែកចេញមាន ឈើទាល៦ដើម ចាន់១ដើម និងសិរមាន់១ដើម៕



អត្ថបទ៖ គឿនវេត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១៥ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង



