ព័ត៌មានជាតិ
អ្នកភូមិទូលពពេល ស្រុកកញ្ច្រៀច ចាប់យកអាជីពចិញ្ចឹមចង្រិត ព្រោះមានទីផ្សារច្រើន
ប្រជាពលរដ្ឋរស់នៅភូមិទូលពពេល ឃុំគោកគង់លិច ស្រុកកញ្ច្រៀច ខេត្តព្រៃវែង បាននាំគ្នាចាប់យកអាជីពចិញ្ចឹមចង្រិតដែក ដែលសព្វថ្ងៃនេះគាត់ថា មានទីផ្សារច្រើន ហើយមានតម្លៃថ្លៃគួរសមអាចទទួលយកបាន ហើយរយៈពេលនៃការចិញ្ចឹមក៏ខ្លីដែរ ឆាប់បានប្រមូលផលទៀតផង ដោយប្រើរយៈពេល៤០ ថ្ងៃប៉ុណ្ណោះ។

ប្រជាពលរដ្ឋនៅក្នុងភូមិនោះបន្តទៀតថា ការចិញ្ចឹមចង្រិតនេះ គឺសម្បូរទៅដោយទីផ្សារមកទិញចង្រិតរបស់គាត់ដោយគាត់ផលិតមិនទាន់នឹងតម្រូវការអ្នកទិញនោះផង។ ហើយមិនពិបាកលក់ទេ ដោយមានឈ្មួញមកយកដល់ផ្ទះតែម្តង។
បងប្អូនប្រជាពលរដ្ឋនៅទីនោះអ្នកខ្លះចិញ្ចឹម១០ទ្រុង អ្នកខ្លះចិញ្ចឹម២០ទ្រុង ហើយក៏មានច្រើនជាងនេះក៏មាន ហើយក្នុងចង្រិតមួយគីឡូគឺគាត់លក់ក្នុងតម្លៃ១១,០០០ រៀល គាត់ក៏បានបន្តទៀតថាការចិញ្ចឹមចង្រិតនេះ ងាយស្រួលជាងចិញ្ចឹមមាន់ទាជ្រូកដោយប្រើរយៈពេលខ្លី គឺគាត់អាចទទួលបានផលហើយ ចំណែកការចំណាយចំណីក៏តិចដែរ ដោយចង្រិតស៊ីស្លឹកឈើ និងចំណីកូនមាន់បន្តិចបន្តួចតែប៉ុណ្ណោះ៕
អត្ថបទ៖ សៅគ្រី

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


