ព័ត៌មានជាតិ
ស្នងការរាជធានីភ្នំពេញ បន្តណែនាំមន្ត្រីនគរបាល ត្រូវយកចិត្តទុកដាក់លើការបង្ក្រាប និង ទប់ស្កាត់បទល្មើសនានា
លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាល នគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែកញ្ញានេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ តាមរយ: Zoom Meeting ប្រចាំខែសីហា និងទិសដៅការ ងារ សម្រាប់ខែកញ្ញា ដោយមានការចូលរួមពីលោក លោកស្រីស្នងការរង ជំនួយការ លោកនាយការិយាល័យ លោកអធិការ លោកនាយប៉ុស្តិ៍ទាំង១០៥ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

លោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរងទទួលផែនសេនាធិការ បានអានរបាយការណ៍លទ្ធផលអនុវត្តការងារក្នុងខែសីហា ជូនដល់អង្គប្រជុំ។ បន្ទាប់មកលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការររងទទួលផែនប្រឆាំងគ្រឿងញៀន បានចូលរួមមតិទាក់ទង ទៅនឹងការគ្រប់គ្រងមុខសញ្ញា បទល្មើសគ្រឿងញៀន។ រីឯលោកឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរងទទួលដឹកនាំ ការិយាល័យគ្រប់គ្រងជនបរទេស នៃផែនការងារអន្តោប្រវេសន៍ ក៏បានចូលរួមមតិ ស្តីពី ការគ្រប់គ្រងជនបរទេស ដែលស្នាក់នៅរាជធានីភ្នំពេញផងដែរ។
បន្ទាប់មកទៀត ក៏មានការចូលរួមមតិ និងរាយការណ៍ របស់លោកនាយការិយាល័យគ្រប់គ្រងការស្នាក់នៅ លោកនាយការិយាល័យ អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ស្តីពី ការត្រួតពិនិត្យនីតិវិធី នៃការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ការត្រួតពិនិត្យនីតិវិធី នៃការផ្តល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ក៏ដូចជាបញ្ហាប្រឈមផ្សេងៗ មួយចំនួនទៀត នៅពេលអនុវត្តការងារ នាពេលកន្លងមក។ មុននឹងបញ្ចប់ ក៏មានការចូលរួមរាយការណ៍ របស់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបឹងទំពន់១ ខណ្ឌមានជ័យ ស្តីពី ការចុះបញ្ជីគ្រប់គ្រងការស្នាក់នៅ ការផ្តល់សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាល នគរបាលរាជធានីភ្នំពេញ បានកោតសរសើរដល់ការខិតខំប្រឹងប្រែង របស់កងកម្លាំងទាំងអស់ ចំណុះស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដែលបានធានាការពារសន្តិសុខ សណ្តាប់ ជាពិសេសលះបង់ពេលវេលា ដើម្បីការពារទីតាំងព្យាបាល ទីតាំងធ្វើចត្តាឡីស័ក ជាពិសេសបម្រើសេវាសាធារណៈ បានល្អប្រសើរជូនប្រជាពលរដ្ឋ។
លោកស្នងការ ក៏បានសង្កត់ធ្ងន់ដល់លោក-លោកស្រីស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌ និងលោកនាយប៉ុស្តិ៍ នគរបាលរដ្ឋបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការបង្ការ បង្ក្រាប និងទប់ស្កាត់បទល្មើសនានា កុំឲ្យកើតមានឡើង។ បន្ថែមលើសនេះទៀត លោកស្នងការ បានណែនាំដល់លោកស្នងការរង ទទួលផែនប្រឆាំងគ្រឿងញៀន លោកនាយការិយាល័យជំនាញ លោកអធិការ ត្រូវយកចិត្តទុកដាក់ ក្នុងការតាមដាន ស្រាវជ្រាវ កំណត់មុខសញ្ញា និងទីតាំងដែលលួចលាក់កែច្នៃ ជួញដូរ និងប្រើប្រាស់ ដើម្បីរៀបចំផែនការបង្ក្រាប ។

មួយវិញទៀត លោកស្នងការ ស ថេត ក៏បានណែនាំ និងក្រឿនរំលឹក ដល់មន្ត្រីចរាចរណ៍ទាំងអស់ ត្រូវអនុវត្តក្នុងការជួយសម្រួលចរាចរណ៍ឲ្យបានល្អ ទាំងការសម្រួលចរាចរណ៍ ជូនថ្នាក់ដឹកនាំ ជូនគណៈប្រតិភូជាតិ-អន្តរជាតិ និងជួយសម្រួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋ ដើមម្បីកាត់បន្ថយការកកស្ទះផងដែរ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម១ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


