ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ប្រគល់ស្បៀងនិងសម្ភារៈពេទ្យជូនមន្ទីរពេទ្យព្រះកេតុមាលា
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញ បានប្រគល់ស្បៀងនិងសម្ភារៈពេទ្យជូនដល់លោកស្រីឧត្តមសេនីយ៍ទោ កើត ស៊ីយុត្តិ នាយករងមន្ទីរពេទ្យព្រះកេតុមាលា ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការប្រឆាំងកូវីដ១៩ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃអង្គារ ១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណដល់មន្ត្រីសុខាភិបាលទាំងអស់ដែលបានបំពេញការងារយ៉ាងសស្រាក់សស្រាំ និងទទួលបានលទ្ធផលល្អនាពេលកន្លងមក ក៏ដូចជាការងារស្នូល និងក៏ដូចជាការងារប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ។
លោកជំទាវក៏បានបន្តទៀតថា អំណោយដែលបានផ្តល់ជូនក្នុងថ្ងៃនេះ គឺទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន TheNew Venetian Casino & Hotel ដែលជាវិស័យឯកជនបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសម្រាលបន្ទុករបស់មន្ទីរពេទ្យព្រះកេតុមាលា ក្នុងសកម្មភាពទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺឆ្លងកូវីដ១៩ ស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា ។

លោកស្រីឧត្តមសេនីយ៍ទោ កើត ស៊ីយុត្តិ ក៏បានគោរពថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកជំទាវកិត្តិសង្គហបណ្ឌិត ដែលជានិច្ចកាលតែងតែបានបានផ្តល់សម្ភារៈជួយដល់មន្ទីរពេទ្យ ។
អំណោយនាពេលនេះរួមមាន ៖ អង្ករ ៥០០គីឡូក្រាម ម៉ាស់ ៥កេសធំ មី ២០កេសតូច ទឹកសុទ្ធ ២០កេស អាវពេទ្យ PPE ១០០អាវ អាល់កុល ៥កាន និងថវិកាមួយចំនួន ផងដែរ៕
អត្ថបទ៖ វិមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


