ព័ត៌មានជាតិ
ឧត្តរមានជ័យ មានពលករ ត្រឡប់ពីថៃ រង្វង់១០០នាក់ ក្នុងមួយថ្ងៃ ខណៈរកឃើញកូវីដ ចន្លោះពី១០ ទៅ២០នាក់
អាជ្ញាធរខេត្តឧត្ដរមានជ័យ បានឲ្យដឹងថា ចាប់ពីដើមខែកញ្ញានេះមក មានពលករត្រឡប់មកពីប្រទេសថៃ ចូលមកមូលដ្ឋានខេត្តឧត្ដរមានជ័យ មានចំនួនក្នុងរង្វង់១០០នាក់ប៉ុណ្ណោះ ក្នុងមួយថ្ងៃ ដែលខុសគ្នាច្រើន នៅពេល មានការបើកព្រំដែនភ្លាមៗ ដោយថ្ងៃខ្លះមានពលករត្រឡប់មកវិញ ក្នុងរង្វង់៣០០នាក់ឯណោះ ក្នុងមួយថ្ងៃ។
លោក ឌី រ៉ាដូ អភិបាលរង និងជាអ្នកនាំពាក្យ រដ្ឋបាលខេត្តឧត្ដរមានជ័យ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌ មានកម្ពុជាថ្មី នៅថ្ងៃទី៧ ខែកញ្ញានេះថា ការវិលត្រឡប់របស់ពលករខ្មែរ មកពីប្រទេសថៃ មានការថយចុះច្រើន ចាប់ពីដើមខែកញ្ញាមក ដោយក្នុងមួយថ្ងៃ មានក្នុងរង្វង់១០០នាក់ ហើយក្នុងចំណោមនោះ រកឃើញវិជ្ជមានកូវីដ-១៩ ក្នុងរង្វង់ពី១០ ទៅ២០នាក់ប៉ុណ្ណោះ។

លោក ឌី រ៉ាដូ មានប្រសាសន៍បន្តថា «ជាការកត់សម្គាល់នេះ យើងឃើញថា បើយើងប្រៀបធៀប ពីពេល យើងទើបនឹងបើកព្រំដែនថ្មីៗ ឃើញថា សន្ទុះពលករនៅពេលនេះ គឺថា ថយច្រើន យើងពិនិត្យមើលតួលេខ ដើមខែ៩នេះ គឺថា ក្នុងរង្វង់១០០នាក់ទេ ជាង១០០នាក់អញ្ចឹងទេ…តាមការពិនិត្យមើលរបាយការណ៍ ឃើញថា ការពិនិត្យលើពលករ ពាក់ព័ន្ធនឹងកូវីដ-១៩ហ្នឹង ឃើញថា មានចំនួនមិនច្រើនទេ ក្នុងរង្វង់១០ ទៅ ២០នាក់ទេ បើយើងប្រៀបពីមុន គឺច្រើន ៣០០នាក់ រកឃើញ១០០ជាង»។
អភិបាលរង ខេត្តឧត្ដរមានជ័យ បានមានប្រសាសន៍ឲ្យដឹងបន្តថា គិតមកដល់ពេលនេះ ខេត្តឧត្ដរមានជ័យ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ជាង៧ពាន់នាក់ និងជាសះស្បើយជាង៣ពាន់ ៤នាក់។ ចំពោះប្រជា ពលរដ្ឋ ក៏ដូចជាពលករ ដែលកំពុងធ្វើចត្តាឡីស័ក នៅក្នុងខេត្តឧត្តរមានជ័យ មានចំនួនជិត ៣ពាន់នាក់។
ឆ្លើយតបនឹងការលើកឡើង អំពីការធ្វើចត្តាឡីស័ក រយៈពេលយូរថ្ងៃនោះ ត្រូវបានលោក ឌី រ៉ាដូ អ្នកនាំពាក្យ រដ្ឋបាលខេត្តឧត្ដរមានជ័យ បញ្ជាក់ថា តាមគោលការណ៍ គឺត្រូវធ្វើចត្តាឡីស័ករយៈពេល២១ថ្ងៃ ហើយប្រសិន បើបុគ្គលនោះ រកឃើញវិជ្ជមានកូវីដ-១៩ នឹងត្រូវចាប់ផ្ដើមរាប់ថ្ងៃទី១ឡើងវិញ។
លោកមានប្រសាសន៍ថា «ជាការគោលការណ៍ របស់ក្រសួងសុខាភិបាល គឺថា ពាក់ព័ន្ធនឹងបងប្អូនពលករ ដែលវិលត្រឡប់មកពីប្រទេសថៃវិញ គឺតម្រូវឲ្យធ្វើចត្តាឡីស័កហ្នឹង រយៈពេល២១ថ្ងៃ ជាគោលការណ៍ណា៎ ប៉ុន្តែករណីឧទាហរណ៍ថា ដល់ថ្ងៃទី៧ គាត់ត្រូវយកសំណាកតេស្ដ បើសិនជាពិនិត្យឃើញថា គាត់មានវិជ្ជមាន ជំងឺកូវីដ-១៩ គឺយើងត្រូវបន្តទៀត យើងរាប់ពីថ្ងៃទី១ឡើងវិញ រហូតដល់២១ថ្ងៃ»។
អ្នកនាំពាក្យ រដ្ឋបាលខេត្តឧត្តរមានជ័យ បានគូសបញ្ជាក់ថា គិតមកដល់ពេលនេះ អាជ្ញាធរខេត្តឧត្ដរមានជ័យ អាចគ្រប់គ្រង លើស្ថានការណ៍ នៃការឆ្លងរាលដាល ជំងឺកូវីដ-១៩បានហើយ មិនមានការឆ្លងធ្ងន់ធ្ងរ ដូចមុនទៀតទេ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


