ធាក់​ម៉ូតូ​បុរស​ម្នាក់​ផ្តួល​រួច​លើក​ជិះ​គេចខ្លួន​ត្រូវ​ពលរដ្ឋ​ដេញ​ចាប់បាន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ធាក់​ម៉ូតូ​បុរស​ម្នាក់​ផ្តួល​រួច​លើក​ជិះ​គេចខ្លួន​ត្រូវ​ពលរដ្ឋ​ដេញ​ចាប់បាន

បានផុស

នៅ

ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​ធាក់​ម៉ូតូ​បុរស​វ័យ​ចំណាស់​ម្នាក់​ផ្តួល​រួម​លើក​ជិះ​គេចខ្លួន​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់ ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ចំណុច​ខាងត្បូង​ស្ពាន​ច្បារអំពៅ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ ហើ​យ​ព្យាយាម​គេចខ្លួន​រហូតមកដល់​ផ្លូវ​៩៩ សង្កាត់​បឹងត្របែក ខណ្ឌចំការមន​ទេ​ី​ប​បាន​បងប្អូន​ប្រជាពលរដ្ឋ​ដេញចាប់បាន​រួច​ប្រគល់ជូន​សមត្ថកិច្ច​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យ​ឈ្មោះ​ជា​រស្មី ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ ។

​ម៉ូតូ​ជនរងគ្រោះ​ម៉ាក​គុប មូល ពណ៌​ទឹកដោះគោ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CY 3365​។

តាម​ប្រភព​ព័ត៌មាន​ពី​យុវជន​២​នាក់​ដែល​ឃើញ​ហេតុ​ការណ៍​បាន​ឲ្យ​ដឹង​ថា មុនពេល​កើត​ហេតុ​រូបគេ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា ចេញពី​ផ្សារ​ច្បារអំពៅ ស្រាប់តែ​ប្រទះ​ឃើញ​បុរស​វ័យ​ចំណាស់​ម្នាក់​ជិះ​ម៉ូតូ​ដឹក​ក្មេង​តូច​ម្នាក់ ខណៈ​មកដល់​គល់​ស្ពា ន​ច្បារអំពៅ​ស្រាប់​តែមាន​ជនសង្ស័យ​ម្នាក់​ឈរ​លើដងផ្លូវ​លោត​មក​ធាក់​ម៉ូតូ​ជនរងគ្រោះ​ឱ្យ​ដួល​រួច​លេ​ី​ក​ជិះ​ម៉ូតូ​គេចខ្លួនបាត់ ភ្លាមនោះ​រូបគេ​ក៏​ជិះ​ដេញតាម​ពីក្រោយ​រហូត​ទាន់ តែ​ជនសង្ស័យ​នៅតែ​បន្ត​គេចខ្លួន ថែមទាំង​ទាក់​ម៉ូតូ​គេ​ដួល​បណ្តាលឱ្យ​រងរបួស​ទៀ​ត​ផង ។

​សាក្សី​ដដែល​បន្តថា ភ្លាមនោះ​រូបគេ​ក៏​លេ​ី​ក​ម៉ូតូ​បន្ត​ដេញ​ជនសង្ស័យ​ទៀត​រហូត​ទៅដល់​ផ្លូវ​៩៩ ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន ទេ​ី​ប​បងប្អូន​ប្រជាពលរដ្ឋ​ជួយ​ស្ទាក់ចាប់​ជនសង្ស័យ​បានតែ​ម្តង​។

ក្រោយ​កើ​ត​ហេតុ​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ប៉ុស្តិ៍នគរបាល​ច្បារអំពៅ​ទី​២ ដើម្បី​ចាក់​ការ​តាមច្បាប់​៕

ដោយ​ ៖​ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៧ នាទី មុន

ផលិតផល​ប្រចាំ​ខេត្ត​ ៤ បាន​ចុះ​បញ្ជី​ទំនិញ​សម្គាល់​ភូមិសាស្រ្ត​កម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញ​ប្រគល់​ផ្ទះ​ទេវតា ១ខ្នង​ដល់ពលរដ្ឋក្រីក្រ និង​សួរសុខ​ទុក្ខ​ដល់​សិស្ស​​ពិការ គ ថ្លង់ និង​​ប្រគេនទេយ្យវត្ថុដល់វត្ត​ចំនួន​​៦ ក្នុង​ខេត្ត​កំពង់​ចាម

ព័ត៌មានជាតិ១៤ ម៉ោង មុន

​ខ្លីប​វីដេអូ​មួយ​បង្ហាញ​ពីការ​រៀប​ចំពិធី​បុណ្យ​សព​នៅ​តំបន់អង្គរ​ ២ ដំ​ណាក់កាល​

សុខភាព១៤ ម៉ោង មុន

ថ្នាំជំនួយផ្លូវភេទបុរសសុវត្ថិភាពអត់? អ្នកណាខ្លះមិនអាចប្រើបាន?

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្រះមហាក្សត្រ​ និងសម្តេច​ព្រះមហាក្សត្រី​ រាជានុញ្ញ្ញាត​ ជូនសម្តេច​តេជោ​ និងឯកឧត្តម​ ហ៊ុន ម៉ាណែត​ ថ្វាយបង្គំគាល់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services