ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន៖ចិន-អាស៊ានត្រូវបន្តពួតដៃគ្នាក្នុងការប្រយុទ្ធប្រឆាំងនិងយកឈ្នះលើជំងឺកូវីដ-១៩
ថ្លែងក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ានលើកទី១៨ឆ្នាំ២០២១ក្រោមប្រធានបទ«ការចែករំលែកកាលានុវត្តភាព ដែលទទួលបានពីរបៀងថ្មីផ្លូវគោកនិងផ្លូវសមុទ្រដើម្បី កសាងសហគមន៍ចិន-អាស៊ានមួយសម្រាប់អនាគតរួមគ្នា »តាមប្រព័ន្ធវីដេអូចាក់ផ្សាយថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០២១នេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ពិព័រណ៍ចិន-អាស៊ានលើកទី ១៨ នេះជាសក្ខីកម្មនៃភាពជោគជ័យដ៏ត្រចះត្រចង់នៅក្នុងទំនាក់ទំនងដៃគូសន្ទនាចិន-អាស៊ាននិងបាននាំមកនូវការអភិវឌ្ឍលើ គ្រប់វិស័យនិងវិបុលភាពសម្រាប់ប្រជាជាតិនិងប្រជាជនអាស៊ាននិងចិន ។

សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយនិងសូមអបអរសាទចំពោះខួបអនុស្សាវរីយ៍លើកទី ៣០ នៃទំនាក់ទំនងដៃគូសន្ទនាចិន-អាស៊ាននិង ខួបនៃការប្តេជ្ញាអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរវាងចិន-អាស៊ាន។ ជោគជ័យដ៏ត្រចះត្រចង់ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកបានក្លាយជាមូលដ្ឋានដ៏រឹងមាំសម្រាប់អាស៊ាននិង ចិនក្នុងការដាក់ចេញនូវមាគ៌ាដ៏ត្រចះត្រចង់និងបង្កើតនូវកាលានុវត្តភាពថ្មីដើម្បីឈានទៅសម្រេចបាននូវអនាគតរួមគ្នាប្រកបដោយវិបុលភាពនិងបរិយាប័ន្ន។
សម្តេចតេជោនាយករដ្ឋមន្រ្តីសម្រាប់ជាទិសដៅទៅអនាគត,យល់ឃើញថាចិន-អាស៊ានត្រូវបន្តពួតដៃគ្នាក្នុងការប្រយុទ្ធប្រឆាំងនិងយកឈ្នះលើជំងឺកូវីដ-១៩ដើម្បីធានានិរន្តរ ភាពសកម្មភាពសង្គម-សេដ្ឋកិច្ចនិងការរស់រានមានជីវិតរបស់ប្រជាជន ។ ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាលក្ខណៈសកលបែបនេះទាមទារនូវសាមគ្គីភាព,ការជឿទុកចិត្ត, ការគិតគូរនិងអនុវត្តរួមគ្នាប្រកបដោយភាពហ្មត់ចត់និងក្រោមយន្តការពហុភាគីនិយមនិងគោរពច្បាប់អន្តរជាតិនិងអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ ។លើសពីនេះទៀត, ចិន-អាស៊ានត្រូវបន្តជំរុញកិច្ចសហការលើគ្រប់វិស័យជាពិសេសវិស័យហិរញ្ញវត្ថុនិងពាណិជ្ជកម្មក្នុងគោលបំណងពន្លឿនការស្តារសកម្មភាពសង្គម-សេដ្ឋកិច្ច ឡើងវិញក្រោយ វិបត្តិនៃជំងឺកូវីដ-១៩ តាមរយៈការបើកឱ្យបានទូលំទូលាយជាងមុននូវទីផ្សារនិងរំហូរពាណិជ្ជកម្មសេរីក៏ដូចជាសម្រួលដល់រំហូរវិនិយោគដើម្បីអនុញ្ញាតឱ្យកម្ពុជាក៏ដូចជាប្រទេ សផ្សេងទៀតក្នុងតំបន់មានលទ្ធភាពអាចជំរុញការនាំចេញផលិតផលដែលមានសក្តានុពលនិងទទួលបានធនធានហិរញ្ញវត្ថុបន្ថែមទៀត ។

សម្តេចតេជោ ហ៊ុន សែន បន្តថាក្នុងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា,សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនិងប្រជាជនចិនដែលបានផ្ដល់ការគាំទ្រ ដល់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាតាមរយៈជំនួយគ្រប់រូបភាពទាំងផ្នែកបច្ចេកទេសព្យាបាលជំងឺកូវីដ-១៩សម្ភារបរិក្ខារពេទ្យនិងជាពិសេសជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ -១៩ព្រមទាំងការជួយសម្របសម្រួលដល់ភាគីកម្ពុជានៅក្នុងការបញ្ជាទិញវ៉ាក់សាំងពីប្រទេសចិនផងដែរ ។
ជាមួយគ្នានេះខ្ញុំក៏សូមកោតសរសើរចំពោះរដ្ឋាភិបាលនិងប្រជាជន ចិនដែលបាននិងកំពុងចូល រួមយ៉ាងសកម្មនិងបំពេញតួនាទីឈានមុខនៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ក្នុងក្របខណ្ឌសកលតាមរយៈការផលិតនិងចែកចាយវ៉ាក់សាំង, ការផ្តល់ជំនួយជាសម្ភារបរិក្ខារពេទ្យនិងការចែករំលែកបទពិសោធន៍ក្នុងការទប់ស្កាត់, ថែទាំនិងព្យាបាលអ្នកជំងឺកូវីដ-១៩ ៕
អត្ថបទ៖ណារី


-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


