ព័ត៌មានជាតិ
បាញ់ស្ត្រីជាសង្សារឱ្យស្លាប់ ហើយក៏បាញ់សម្លាប់ខ្លួនឯង តាមក្រោយសង្ស័យកើតរឿងប្រច័ណ្ឌ
មានភាពភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីប្រទះឃើញបុរសម្នាក់ និងស្រ្តីម្នាក់បានដេកស្លាប់ឱបគ្នានៅក្នុងបន្ទប់ដោយខាងប្រុសជាអ្នកបាញ់ខាងស្រីរួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយសង្ស័យរឿងប្រច័ណ្ឌព្រោះជនរងគ្រោះទាំង២នាក់នោះជាសង្សាទើបនឹងស្គាល់គ្នាថ្មីៗ។

ហេតុការណ៍នេះបានបង្កភាពភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១៖៣០នាទីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ស្ថិត ដាក់ក្លឹបទ្រូហ្វេស ផ្លូវលេខ ៩០ កែងផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា បុរសជនដៃដល់ មានឈ្មោះ ឌុច សុភា អាយុជាង ៣០ ឆ្នាំ ជាសន្តិសុខ និងជាមន្ត្រីយោធាយាមនៅកន្លែងកើតហេតុខាងលើ។
ចំណេកនារីរងគ្រោះឈ្មោះ ទូច សំអាង ហៅម៉ាក់ស្រីកា អាយុជាង៤០ឆ្នាំ ជាស្ត្រីមេម៉ាយមានកូនប្រុស ស្រី៣នាក់ប្តីស្លាប់ និងមានមុខរបរលក់ដូរ និងស្នាក់នៅម្តុំកន្លែងកើតហេតុដែរ។
បើតាមការបញ្ជាក់របស់លោកគ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញបានបញ្ជាក់យ៉ាងច្បាស់ថា ជនរងគ្រោះខាងស្រីត្រូវបានខាងប្រុសបាញ់ចំបំពង់កធ្លាយទៅឆ្អឹងជំនីខាងឆ្វេង ចំណែកឯជនដៃដល់ក៏បាញ់ខ្លួនឯងតាមក្រោយចំសៀតផ្កាខាងឆ្វេងធ្លាយទៅសៀតផ្កាខាងស្ដាំបណ្ដាលឱ្យស្លាប់ទាំងពីរនាក់នៅនឹងកន្លែងកើតហេតុតែម្ដង។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ហេតុការណ៍ផ្ទុះអាវុធបាញ់សម្លាប់គ្នានេះ គឺកើតឡើងកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១មកម្លេះ ដោយមុនកើតហេតុរវាងជនរងគ្រោះនឹងជនដៃដល់ដែលជាសង្សា និងគ្នាបានឈ្លោះប្រកែកគ្នាពុំដឹងថាផ្ដើមចេញពីរឿងអ្វីនោះទេប៉ុន្តែគេសង្ស័យថាអាចជារឿងប្រច័ណ្ឌទើបឈានដល់ខាងប្រុសបានប្រើកាំភ្លើងខ្លីមួយដើម ម៉ាកK៥៤ បាញ់ទៅលើនារីរងគ្រោះ។

ប្រភពព័ត៌មានបានបន្តទៀតថាហេតុការណ៍ពុំមានអ្នកណាដឹងនោះទេលុះរហូតឈានដល់វេលាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ទើបមានសន្តិសុខម្នាក់ទៀតដល់ម៉ោងប្ដូរវេនយាមបានមកដល់ទីតាំងមិនឃើញជនដៃដល់ចេញមកប្តូរវេនក៏ឡើងទៅមើលនៅបន្ទុបខាងលើ ស្រាប់តែឃើញបុរសរូបនោះដេកស្លាប់ជាមួយនារីម្នាក់ដែលគេស្គាល់ថាជាសង្សា និងគ្នាស្លាប់ទាំង២នាក់ទើបបង្កភាពភ្លាក់ផ្អើលដល់ប្រជាពលរដ្ឋ និង សមត្ថកិច្ចចុះអន្តរាគមន៍ធ្វើកោសល្យវិច័យ។
ក្រោយពីក្រុមគ្រូពេទ្យបានចុះធ្វើកោសល្យវិច័យ និងតេស្តសំណាករបស់ជនរងគ្រោះបញ្ជាក់ថាជនរងគ្រោះទាំង ២ នាក់នោះមិនមានការឆ្លងកូវីដ១៩ នោះក៏បានប្រគល់សពទៅឲ្យក្រុមគ្រួសារដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទៈ រស្មី
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក


