ព័ត៌មានជាតិ
កិច្ចព្រមព្រៀងសំខាន់មួយសម្រេចបាន កាលដំណើរទស្សនកិច្ចប្រមុខការទូតចិនលោក វ៉ាង យី ឆ្នាំមុន
កាលពីខែតុលា ឆ្នាំ២០២០ លោក វ៉ង យី (Wang Yi) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋបជាមានិតចិន បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាច្រកកម្ពុជា រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១១-១២ ដែលគោលបំណងនៃដំណើរទស្សនកិច្ចនេះ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរបន្ថែមទៀត និងរួមគ្នាជំរុញ កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ជាសកល និងការស្តារឡើងវិញនូវកំណើនសេដ្ឋកិច្ចបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។

នៅក្នុងឱកាសទស្សនកិច្ចរបស់លោក វ៉ាង យី កាលពីខែតុលាឆ្នាំ ២០២០ ក៏មានការចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួនបួនរួមមាន៖
ទី១, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។
ទី២, កិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងបច្ចេកទេសសម្រាប់ហិរញ្ញប្បទានឥតសំណងចំនួន៩៥០លានយ័ន (ប្រមាណ១៤០ លានដុល្លារអាមេរិក)។
ទី៣, លិខិតប្ដូរសារស្តីពីការសិក្សាសមិទ្ធិលទ្ធភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធប្រព័ន្ធលូ និងប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ។
និងទី៤, លិខិតប្ដូរសារស្តីពីការសិក្សា សមិទ្ធិលទ្ធភាពគម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលជាកិច្ចព្រមព្រៀងទ្វេភាគី លើកដំបូងរបស់កម្ពុជា គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងនេះ ត្រូវបានគេរំពឹងទុកថា នឹងធ្វើឱ្យពាណិជ្ជកម្មទ្វេភាគី អាច ឈានដល់១០ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៣៕
អត្ថបទ៖ កោះកែវ
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


