ព័ត៌មានជាតិ
ចង់ត្រូវគ្នាជាមួយប្រពន្ធវិញ តែគិតមិនចេញមកលោតទឹកសម្លាប់ខ្លួន
បុរសម្នាក់បានសម្រេចចិត្តឡើងស្ពានជ្រោយចង្វារបម្រុងលោតទឹកបញ្ចប់ជីវិត្តដោយសារតែខូចចិត្តត្បិតលែងលះជាមួយប្រពន្ធខានបានជួបមុខកូន។ ប៉ុន្តែការប៉ុងសម្លាប់ខ្លួននោះមិនបានសម្រេចឡើយ ដោយបានគេចាប់ឃាត់ទាន់ពេល។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នៅលើស្ពានជ្រោយចង្វារ រាជធានីភ្នំពេញ។

ខណៈដែលឈយំបណ្តើរនិងរៀបរាប់បណ្តើរបុរសដែលប៉ុនប៉ងបញ្ចប់ជីវិតនោះ បានរៀបរាប់ទាំងទឹកភ្នែកថា គាត់ឈ្មោះ យន់ ផែង អាយុជាង៣០ឆ្នាំ រស់នៅស្រុងទ្រាំង ខេត្តតាកែវ ជាអតីតទាហានស្ម័ក្រចិត្តកងពល៤១ មានប្រពន្ធឈ្មោះ ឈឹម ធឿន និងមានកូន២នាក់ក្នុងបន្ទក់។

បុរសរូបនោះបានបន្តថា មូលហេតុដែលខ្លួនជិះម៉ូតូមកលើស្ពាននេះ ដើម្បីបញ្ចប់ជីវិតរបស់ខ្លួនព្រោះតែការបែកបាក់លែងលះគ្នារយៈពេលជិត១ឆ្នាំហើយ ធ្វើឲ្យរូបគាត់នឹកកូន និងប្រពន្ធចង់ត្រូវរ៉ូវគ្នាវិញតែមិនដឹងធ្វើរបៀបណាដើម្បីបានរស់នៅជាមួយគ្នាវិញ គិតអ្វីមិនចេញគាត់ក៏បានផឹកសហ្រាប៊ៀរជាមួយមិត្តភ័ក្ដិអស់កន្លះកេសក៏មកលើស្ពានជ្រោយចង្វារដើម្បីបញ្ចប់ជីវិតបែបនេះតែម្តង។
បន្ទាប់ពីអ្នកជិតខាងនាំគ្នាពន្យល់ណែនាំគាត់កុំឲ្យមានបំណងគិតខ្លីបែបនេះតទៅទៀតហើយបុរសរូបនោះក៏បានវិលត្រឡប់ទៅផ្ទះវិញផងដែរ៕
អត្ថបទ៖ រស្មី

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


