ព័ត៌មានជាតិ
តម្លៃខុសគ្នាមួយគុណជាបី ម្រះលក់នៅចម្ការ និងនៅផ្សារក្រុងបាត់ដំបង
ខេត្តបាត់ដំបង÷ ផ្លែម្រះដែលតម្រូវការលើទីផ្សារក្នុងស្រុក មានការធ្លាក់ថ្លៃធ្វើឱ្យប្រជាកសិករប្រកបរបរដាំផ្លែម្រះ១គ្រួសារ ក្នុងស្រុករតន:មណ្ឌល សម្រេចបញ្ឈប់ប្រើប្រាស់កម្លាំងកម្មករ ខណៈដែលចំណូលមិនអាចផ្គត់ផ្គង់ដល់កម្មករបាន។ នេះបើតាមការលើកឡើងពីលោកស្រី ណារិន។
លើទំហំដី១ហិកតា ដើមម្រះវារលើទ្រើងពាសពេញទាំង៤៨ទ្រើង (=៤៨រង) ជាមួយទិន្នផលយ៉ាងច្រើនខៀវបំព្រងគួរឱ្យចង់បរិភោគ ខណៈដែលប្រជាកសិករខ្មែរប្រើប្រាស់ជីបំប៉នជាប្រភេទជីធម្មជាតិទាំងស្រុង។

លោកស្រី ណារិន ជាម្ចាស់ចំការរស់នៅភូមិអូរល្មូន ឃុំឃ្លាំងមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបងបានរៀបរាប់ឱ្យដឹងថា ក្រុមគ្រួសារលោកស្រីក្រៅពីការដាំដំឡូងមីនិងពោត បានចាប់យកមុខរបរដាំដំណាំម្រះបន្ថែម។ ដំបូងឡើយហាក់កាក់កបលោកស្រីបានដាក់កម្មករខ្លះ ដើម្បីកាត់បន្ថយការហត់នឿយសមាជិកក្នុងគ្រួសារ ពិសេសលោកស្រីបានមើលឃើញថា អ្នកភូមិផងរបងជាមួយខ្វះការងារធ្វើ និងរកប្រាក់ចំណូលមិនបាន ទើបយកមកឱ្យជួយថែទាំចម្ការម្រះដែលលោកស្រើបានប្រើពាក្យថា ជាការចែកលុយគ្នាចាយ ដើម្បីសេដ្ឋកិច្ចគ្រួសារនិមួយៗទៅតាមលទ្ធភាពរបស់លោកស្រី។

តែគួរឱ្យសោកស្តាយ ដែលបច្ចុប្បន្នលោកស្រីបានសម្រេចបញ្ឈប់បងប្អូនអ្នកភូមិពីកម្មករ ខណៈដែលដំណើរការលើទីផ្សារក្នុងស្រុក បានធ្លាក់ចុះយ៉ាងខ្លាំងធ្វើឱ្យលោកស្រីមិនអាចសល់ប្រាក់កម្រៃ ជួយដល់កម្មករបន្តទៀត ទើបសម្រេចបញ្ឈប់ដោយក្តីអាណិតអាសូរតែម្តង។
លោកស្រីបន្តថា ប្រភេទដំណាំម្រះរដាំនិងទទួលផល ដោយប្រើរយៈពេលត្រឹម០១ខែ២០ថ្ងៃប៉ុណ្ណោះ។ដោយឡែកការថែទាំពិបាកបន្តិច និងប្រើប្រាស់ថវិកាគួសមដែរ ទៅលើដូចជាកម្មករ ថ្លៃប្រេង ថ្លៃជីជាដើម ខណៈបច្ចុប្បន្នលោកស្រីលក់បានតែ១ពាន់រៀលចុះក្រោមក្នុង១គីឡូក្រាម ពេលខ្លះបានត្រឹម៧រយរៀលប៉ុណ្ណោះ ដែលមិនរួចថ្លៃកម្មករខណះលោកស្រីថាបានតម្លៃត្រឹម២ពាន់រៀលក្នុង១គីឡូ ទើបបានកម្រៃចំណេញខ្លះ។

លោកស្រីបានបញ្ជាក់ថា លើទំហំដី១ហិកតាគិតចាប់ពីថ្ងៃប្រមូលផលក្នុងមួយថ្ងៃ លោកស្រីអាចប្រមូលផលបាន៤០០គីឡូក្រាម ហើយថ្ងៃខ្លះបាន៣០០គីឡូក្រាម សម្រាប់តម្រូវការលើទីផ្សារក្នុងស្រុក ពេលខ្លះក៏មានអាជីវករមកយកដល់ចម្ការតែម្តង។
ឆ្លើយតបនិងការត្អូញតែរបស់ម្ចាស់ចម្ការម្រះពាក់ព័ន្ធទីផ្សារផ្លែម្រះ កញ្ញាស្រី(ឡឹក) ជាអាជីវករលក់ផ្លែម្រះក្នុងក្រុងបាត់ដំបងបានបញ្ជាក់ឱ្យដឹងនៅថ្ងៃព្រឹកថ្ងៃទី១៣ខែកញ្ញានេះថា ចំពោះផ្លែម្រះមិនទាន់ធ្លាក់ថ្លៃច្រើននៅឡើយទេនៅលើទីផ្សារ គឺនៅពេញនិយមអ្នកបរិភោគនៅឡើយ ខណៈកញ្ញាលក់ចេញក្នុង១គីឡូក្រាម៣ពាន់រៀល ដែលបានទិញបន្តពីគេក្នុងតម្លៃ២៥០០រៀលក្នុង១គីឡូក្រាម។ ផ្ទុយពីការត្អូញត្អែរបស់ម្ចាស់ចម្ការខាងលើ ដែលបានឡើកឡើងថាផ្លែម្រះបានធ្លាក់ថ្លៃរហូតដល់១គីឡូក្រាម១ពាន់រៀលឬ៧រយរៀល។
ស្របតាមការលើកឡើងរបស់អាជីវករលក់ផ្លែម្រះលើទីផ្សារក្នុងក្រុងបាត់ដំបង មន្ត្រីកសិកម្មស្រុករតន:មណ្ឌល បានលើកឡើងថា ចំពោះតម្លៃដែលម្ចាស់ចម្ការខាងលើបានលើកឡើងគឺដោយសាតែបុគ្គលឈ្មួញដែលទៅលើកពីគាត់ទម្លាក់តម្លៃទីផ្សារដោយខ្លួនឯងប៉ុណ្ណោះ ដោយលោកបានជំរុញឱ្យម្ចាស់ចម្ការដឹកជញ្ជូនចូលទីផ្សារក្នុងក្រុងបាត់ដំបងវិញជាការប្រសើរ បើពុំនោះអ្នកដាំនៅតែមិនដឹងពិតអំពីតម្លៃទីផ្សារផ្លែម្រះក្នុងបច្ចុប្បន្ននេះដដែល ខណះអ្នកបរិភោគនៅតែពេញនិយមទៅលើផ្លែម្រះនេះនៅឡើយ៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់