ព័ត៌មានជាតិ
ក្មេងទំនើង៥នាក់ បង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងកោរសក់ មុនឲ្យទៅផ្ទះវិញ
ក្រុមក្មេងទំនើង ចំនួន៥នាក់ ដែលបង្ហោះម៉ូតូ ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ឃាត់ខ្លួន និងកោរសក់ ហើយណែនាំអប់រំធ្វើកិច្ចសន្យា និងពិន័យតាមច្បាប់។ នេះបើតាមការឲ្យដឹងពីលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៣ ខែកញ្ញានេះ។
លោកវរសេនីយ៍ឯក សាន សុខសីហា បានឲ្យដឹងថា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោងប្រហែល៩ និង៣០នាទី កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើង ចំនួន៥នាក់ ជាក់ស្ដែងករណីបង្ហោះម៉ូតូ បង្កភាពអាណាធិបតេយ្យ តាមដងផ្លូវសាធារណៈ ប្រព្រឹត្តនៅចំណុចលើដងផ្លូវលេខ១២៨ ក្រុមទី២៣ ភូមិ៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្រុមជនក្មេងទំនើង ទាំង៥នាក់នោះ រួមមាន៖
១-ឈ្មោះ ហន់ ហ៊ារ៉ូ ភេទប្រុស ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួលបន្ទប់លេខ១ ផ្លូវលេខបេតុង សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
២-ឈ្មោះ ហន់ ហ៊ារ៉ា ភេទប្រុស ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី១០J1 វិទ្យាល័យបាក់ទូក ស្នាក់នៅផ្ទះជួលបន្ទប់លេខ១ ផ្លូវលេខបេតុង សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
៣-ឈ្មោះ ហេង ពិសិដ្ឋ ភេទប្រុស ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី៨ វិទ្យាល័យបាក់ទូក ស្នាក់នៅផ្ទះជួល ផ្លូវលេខ១៨២ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
៤-ឈ្មោះ ឆឹល ចន្ថា ភេទប្រុស ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី៩ វិទ្យាល័យបាក់ទូក ស្នាក់នៅផ្ទះជួល ផ្លូវលេខ២១១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
៥-ឈ្មោះ នុត សុធា ភេទប្រុស ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី៧ វិទ្យាល័យបាក់ទូក ស្នាក់នៅផ្ទះលេខ៨ អាគារទី៨ ជាន់ទី៨ ប្លុកបូរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
វត្ថុតាងចាប់យកមាន៖ ម៉ូតូចំនួន ០២គ្រឿងម៉ាក Honda Scoopy I ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GV-8891 (ចាប់យកពីឈ្មោះ ឈ្មោះ ហេង ពិសិដ្ឋ និងម៉ូតូម៉ាក Honda C125 ស៊េរី 2005 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1K-5488 (ចាប់យកពីឈ្មោះ ហន់ ហ៊ារ៉ូ)។
អ្នកនាំពាក្យ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយពីបានធ្វើការសាកសួរចប់ សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំ ដល់ក្រុមក្មេងទំនើង ទាំង៥នាក់ខាងលើ មិនឲ្យធ្វើសកម្មភាពបង្ហោះម៉ូតូលើកក្រោយទៀត ដោយបានហៅអាណាព្យាបាល ឲ្យមកធានាត្រឹមត្រូវ ដើម្បីបានត្រឡប់ទៅលំនៅដ្ឋានវិញរៀងៗខ្លួន៕




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៥ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ