ព័ត៌មានជាតិ
សម្តេចតេជោ នឹងបង្វែរថវិកាអមមេដាយសន្តិភាពពិភពលោកចំនួន១លានដុល្លារ ទៅសាងសង់ផ្ទះជូនអតីតយុទ្ធជន
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលបានមេដាយសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក២០២១ (World Summit Peace) ពីមហាសន្និបាត នៃក្តីសង្ឃឹមលើកទី៧ ហើយក្នុងនោះក៏មានអមទៅដោយទឹកប្រាក់១លានដុល្លារផងដែរ។

ថ្លែងក្នុងពិធីប្រគល់-ទទួល ពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា សម្តេចតេជោ ហ៊ុន សែន ប្រកាសបង្វែរថវិកា១លានដុល្លារ ដែលជាថវិការង្វាន់ពីការទទួលមេដាយសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក២០២១ (World Summit Peace) ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧ ក្រោមប្រធានបទស្តីពី “សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក” ទៅសាងសង់ផ្ទះជូនដល់អតីតយុទ្ធជនវិញ។
បើតាមសម្តេចតេជោ ហ៊ុន សែន លុយចំនួន១លានដុល្លារនេះ សម្ដេចនឹងមិនទុកប្រើប្រាស់ផ្ទាល់ខ្លួននោះទេ គឺសម្តេចនឹងយកថវិកាចំនួន១លានដុល្លារនេះ ទៅសាងសង់ផ្ទះជូនដល់អតីតយុទ្ធជនហើយលុយ១លានដុល្លារនេះ នឹងកសាងផ្ទះជូនអតីតយុទ្ធជនបានយ៉ាងច្រើនផងដែរ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ ក្នុងកម្មវិធីមហាសន្និបាតនៃក្តីសង្ឃឹមពិភពលោកលើកទី៧៖ ស្ថាប័នស្រាវជ្រាវឆ្នាំ២០២២ ក្រោមប្រធានបទ “សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក” សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបានមេដាយសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក២០២១ (World Summit Peace) ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧ ក្រោមប្រធានបទស្តីពី “សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក”៕
អត្ថបទ៖ កោះកែវ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១៨ ម៉ោង ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C