ព័ត៌មានជាតិ
រោងចក្រ Ford នៅខេត្តពោធិ៍សាត់ គ្រោងសាងសង់រួចរាល់នៅដើមឆ្នាំ២០២២
រោងចក្រដំឡើងរថយន្ត Ford នៅខេត្តពោធិ៍សាត់កំពុងដំណើរការសាងសង់បានជាង ៣ ខែ ហើយបើតាមប្រភពពីក្រុមវិស្វករ រោងចក្រអាចរួចរាល់នៅដើមឆ្នាំ២០២២។
លោក Mok Sedy អ្នកគ្រប់គ្រងការងារនៅការដ្ឋានបានឲ្យកម្ពុជាថ្មីដឹងនៅព្រឹកនេះថា ដំណើរការសាងសង់រោងចក្រ បានចាប់ផ្តើមតាំងពីខែមិថុនាលើផ្ទៃដីទំហំ ៤ ហិកតា។
វិស្វករទទួលបន្ទុកមើលការខុសត្រូវរូបនេះបញ្ជាក់ថា តាមគម្រោងនឹងរួចរាល់នៅដើមឆ្នាំ២០២២។ យ៉ាងណា លោកមិនបានដឹងពីទំហំទុនវិនិយោគនៃការសាងសង់រោងចក្រនេះទេ។
តាមអាជ្ញាធរខេត្តពោធិ៍សាត់ រោងចក្រដំឡើងរថយន្ត Ford មានទីតាំងស្ថិតក្នុងភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ រោងចក្រនេះ ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD ដែលជាក្រុមហ៊ុនទទួលសិទ្ធិនាំចូលរថយន្ត Ford របស់អាមេរិកនៅទីផ្សារកម្ពុជា។ នៅពេលរោងចក្រដំណើរការ អាចស្រូបយកកម្លាំងពលកម្មក្នុងស្រុកបានប្រមាណ ៥០០នាក់។
កាលពីឆ្នាំ ២០១២ ក្រុមហ៊ុន Ford បានវិនិយោគរោងចក្រដំឡើងរថយន្ត Ford នៅខេត្តព្រះសីហនុ ដែលមានសមត្ថភាពដំឡើងរថយន្តបាន៦ពាន់គ្រឿងក្នុងមួយឆ្នាំ។ យ៉ាងណាគម្រោងមិនទទួលជោគជ័យ ហើយក៏បានផ្អាកទៅវិញ។
បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនមួយចំនួន បានបោះទីតាំងវិនិយោគរោងចក្រដំឡើងរថយន្ត។ ក្រុមហ៊ុនរបស់កូរ៉េពីរគឺ Hyundai និង Daehan បានបង្កើតរោងចក្រដំឡើងរថយន្តនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងទឹកដីខេត្តកោះកុង និងនៅក្រុងបាវិតខេត្តស្វាយរៀង។
កាលពីឆ្នាំ២០១៦ ក្រុមហ៊ុន Tan Choug Group របស់ប្រទេសម៉ាឡេស៊ី ក៏បានស្នើសុំដល់រដ្ឋាភិបាលកម្ពុជា ក្នុងការវិនិយោគរោងចក្រដំឡើងរថយន្ត ដើម្បីផ្គត់ផ្គង់ទីផ្សារតំបន់អាស៊ាន។ នៅឆ្នាំ ២០១៨ ក្រុមហ៊ុន International VCV Industry CO,.ltd បានទទួលវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ លើគម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តនៅខណ្ឌសែនសុខ ក្រោមទុនវិនិយោគប្រមាណ ៤. ០៧លានដុល្លារអាមេរិក អាចបង្កើតការងារបានចំនួន ៨២០ កន្លែង៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»