ព័ត៌មានជាតិ
លោក ជិន ម៉ាលីន ៖ មិនគួរប្រៀបធៀបសកម្មជននៅប្រទេសគេ ដែលធ្វើសកម្មភាពស្របតាមច្បាប់នោះទេ
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល បានលើកឡើងថា ក្រុមអង្គការសង្គមស៊ីវិល មិនគួរប្រៀបធៀបសកម្មជននៅកម្ពុជា ជាមួយសកម្មជននានា នៅលើពិភពលោកនោះទេ ពីព្រោះសកម្មជនរបស់គេ ធ្វើសកម្មភាពស្របតាមច្បាប់ រីឯសកម្មជនមួយចំនួននៅកម្ពុជា ដែលប្រព្រឹត្តល្មើសច្បាប់ ត្រូវតែចាត់ការទៅតាមផ្លូវច្បាប់។
ការលើកឡើងនេះ គ្រាដែលក្រុមអង្គការស៊ីវិលមួយចំនួន បានបន្តយុទ្ធនាការឈានដល់សប្តាហ៍ទី៦ ដើម្បីទាមទារឲ្យមានការដោះលែងលោក រ៉ុង ឈុន មេដឹកនាំសហជីព ដែលត្រូវបានតុលាការកាត់ទោស ជាប់ពន្ធនាគារ២ឆ្នាំ ក្នុងបទចោទប្រកាន់ ”ញុះញង់ឲ្យប្រព្រឹត្តអំពើ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម ” និងការចោទប្រកាន់ពីបទ “ញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍” ទៅលើសកម្មជនសង្គមជាយុវជនចំនួន ៧នាក់ ដែលជាសមាជិកក្រុម ខ្មែរថាវរៈ និងសមាគមសម្ព័ន្ធនិស្សិតបញ្ញាវ័ន្តខ្មែរ។
ក្រុមអង្គការសង្គមស៊ីវិល ដដែលនេះ បានលើកឡើងដែរថា សកម្មជននានានៅលើពិភពលោក តែងតែទទួលបានការគាំទ្រ និងលើកទឹកចិត្តពីសំណាក់សាធារណជន និងអាជ្ញាធររដ្ឋ។ រីឯសកម្មជន និងអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជាវិញ បែរជាប្រឈមនឹងការគំរាមកំហែង បំភិតបំភ័យ និងអាចឈានដល់ការជាប់ពន្ធនាគារទៅវិញ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នាព្រឹកថ្ងៃទី១៥ ខែកញ្ញានេះថា ការធ្វើយុទ្ធនាការ ដោយមិនផ្អែកលើទិដ្ឋភាពច្បាប់ របស់ក្រុមអង្គការស៊ីវិលមួយចំនួននេះ គឺទម្លាប់ពួកគេតាំងពីដើមមកហើយ នរណាក៏គេដឹងដែរ ក្នុងការការពារសកម្មជន ដែលជាដៃជើងរបស់ពួកគេ។ លោកថា យុទ្ធនាការនេះ គ្រាន់តែជាសារនយោបាយ ដើម្បី កេងចំណេញផ្នែកនយោបាយប៉ុណ្ណោះ ហើយបន្តុះបង្អាប់ និងបំបាក់មុខរាជរដ្ឋាភិបាល នៅលើឆាកអន្តរជាតិប៉ុណ្ណោះ។ ប៉ុន្តែយុទ្ធនាការនេះ មិនមែនជាមធ្យោបាយស្របច្បាប់ ឬមធ្យោបាយតាមផ្លូវច្បាប់ ក្នុងការការពារជនជាប់ចោទ ដែលផ្អាកលើទិដ្ឋភាពរដ្ឋធម្មនុញ្ញ និងទិដ្ឋភាពច្បាប់របស់កម្ពុជានោះទេ។

លោក ជិន ម៉ាលីន ដែលជាអនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាផងនោះ បានលើកឡើងបន្តថា «ចឹងទេ! យុទ្ធនាការនេះ វាមិនមានឥទ្ធិពលអ្វី ទៅលើការសម្រេចតុលាការ ដែលជាស្ថាប័នឯករាជ្យ ហើយក៏មិនជួយដល់ជនជាប់ចោទបានដែរ តាមផ្លូវច្បាប់។ លោកបន្តទៀតថា មានការចូលរួមដំណើរការ នីតិវិធីរបស់តុលាការ និងបង្ហាញមូលដ្ឋានសក្ខីកម្មផ្លូវច្បាប់ឲ្យបានរឹងមាំ ក្នុងការដោះបន្ទុក ហើយតតាំងជាមួយបទចោទ ដែលនេះទើបជាធម្យោបាយតាមផ្លូវច្បាប់ តែមួយគត់ក្នុងការការពារជនជាប់ចោទ តែបើក្រុមសង្គមស៊ីវល ធ្វើតាមតែទម្លាប់របស់ពួកគេរបៀបនេះ វាមិនអាចជួយអ្វីដល់ជនជាប់ចោទបាននោះទេ។ លើសពីនេះទៀត វាកាន់តែបង្ហាញកាន់តែច្បាស់ថា សកម្មភាពរបស់ក្រុមអង្គការសង្គមស៊ីវិលទាំងអស់នេះ គឺមានរបៀបវារៈនយោបាយ នៅពីក្រោយ ហើយបង្ហាញវិជ្ជាជីវៈ និងអព្យាក្រឹត្យភាពរបស់ពួកគេថែមទៀត។
ជាមួយគ្នានេះ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងទៀតថា ក្រុមអង្គការសង្គមស៊ីវិល មិនគួរលើកយកករណីសកម្មជននានា នៅលើពិភពលោក មកប្រៀបធៀបជាមួយសកម្មជនមួយចំនួន នៅកម្ពុជានោះដែរ។ លោកថា សកម្មជននៅប្រទេសគេ ដែលទទួលបានការការពារ និងលើកទឹកចិត្តនោះ ក៏ព្រោះតែពួកគេធ្វើសកម្មភាពស្របតាមច្បាប់ និងផ្អាកតាមច្បាប់ ដោយមិនបានប៉ះពាល់ដល់ផលប្រយោជន៍ជាតិ និងមិនបំពានច្បាប់ ក៏ដូចជាសិទ្ធិសេរីភាពរបស់អ្នកដទៃដែរ។ ដូច្នេះពួកគេ ទទួលបាននូវការលើកទឹកចិត្ត និងការពារ។
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលរូបនេះ បានលើកឡើងបន្ថែមថា «ក៏ប៉ុន្តែនៅកម្ពុជា ការអនុវត្តច្បាប់ទៅលើសកម្ម ជននេះ មិនមែនដោយសារតែ ការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន តាមផ្លូវច្បាប់នោះទេ ដោយសារតែការប្រព្រឹត្តល្មើសទៅនឹងច្បាប់ ហើយសមត្ថកិច្ចមានភស្ដុតាង មូលដ្ឋាន មានសក្ខីកម្មរឹងមាំច្បាស់លាស់ ក្នុងការចោទប្រកាន់ ដំណើរការនីតិវិធីតាមផ្លូវតុលាការ និងឈានដល់ការផ្ដន្ទាទោស អញ្ចឹងបើសិនជាយើង ធ្វើការលើកទឹកចិត្ត ការពារដល់សកម្មជន ដែលបំពានច្បាប់បែបនេះ អាហ្នឹងហាក់ដូចជាលើកទឹកចិត្ត ឲ្យប្រជាពលរដ្ឋដទៃទៀតហ្នឹង កាន់តែប្រព្រឹត្តល្មើសច្បាប់នៅកម្ពុជា ហើយវាប៉ះពាល់សន្តិសុខជាតិ និងផលប្រយោ ជន៍សាធារណៈ របស់ជាតិជាមិនខានទេ»៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


