Connect with us

ព័ត៌មានជាតិ

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងជាង ៦៦ ៧២៣​ គីឡូម៉ែត្រ

បានផុស

នៅ

ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅ​កម្ពុជា​ត្រូវបានទទួលការយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ ដោយផ្តោតសំខាន់លើការស្ដារ ការកសាង និងការថែទាំតាមលទ្ធភាពធនធាន និងតម្រូវការសង្គម-សេដ្ឋកិច្ច។

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅ​ក្នុងប្រទេស​កម្ពុជា​ឆ្លងកាត់​ ៣ ដំណាក់កាលសំខាន់ៗ គឺដំណាក់កាលស្ដារឡើងវិញ និងសមាហរណកម្មក្នុងផ្ទៃប្រទេស ដំណាក់កាលតភ្ជាប់ជាមួយតំបន់និងបន្តសមាហរណកម្មផ្ទៃក្នុង និងដំណាក់កាលពង្រឹងហេដ្ឋារចនាសម្ព័ន្ធសំដៅទ្រទ្រង់កំណើនរយៈពេលវែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមដំណាក់កាលខាងលើ កម្ពុជាសម្រេចបាននូវវឌ្ឍនភាពគួរ​ឱ្យ​កត់​សម្គាល់។

ផ្អែក​តាម​ឯកសារផែនការ​មេគ្រប់ជ្រុងជ្រោយ​ស្តីពីប្រព័ន្ធដឹកជញ្ជូន អន្តរមធ្យោបាយ​ និង​ភស្តុភារកម្ម​កម្ពុជា ២០២៣-​២០៣៣ គិតត្រឹមដើមឆ្នាំ២០២២ បណ្តាញផ្លូវថ្នល់​សរុបនៅប្រទេសកម្ពុជាមានប្រវែងសរុប​ជាង ៦៦ ៧២៣ គីឡូម៉ែត្រ ក្នុងនោះផ្លូវជាតិ (ផ្លូវជាតិកម្រិត ១ និង២) មានប្រវែងជាង ៧ ៤៣២គីឡូម៉ែត្រ ស្មើ ១១% នៃបណ្តាញផ្លូវសរុប។ ផ្លូវជាតិកម្រិត១ មានចំនួន ៩ ខ្សែ ជាផ្លូវជាតិ​មេតភ្ជាប់​រវាងទីក្រុង និងទីប្រជុំជនក្នុងទិសដៅផ្សេងៗគ្នា និងមានរាជធានីភ្នំពេញជាចំណុចកណ្ដាល។

ផ្លូវជាតិកម្រិត ២ មានចំនួន ៧១ ខ្សែ តភ្ជាប់ចេញពីផ្លូវជាតិកម្រិត ១ ទៅខេត្តទាំងអស់​នៃប្រទេស​កម្ពុជា។ ផ្លូវខេត្ត (ផ្លូវកម្រិត ៣ និង៤) មានចំនួន ៦៦៧ ខ្សែ ដែលតភ្ជាប់ក្រុង និងខេត្តនានា​មានប្រវែង​ប្រហែល ១១ ៣៧១ គីឡូម៉ែត្រ ស្មើនឹង ១៧% នៃ​ប្រវែងផ្លូវសរុបទូទាំងប្រទេស។

ដោយឡែកផ្លូវជនបទសរុបមានប្រវែងជាង ៤៧ ៩២០គីឡូម៉ែត្រ ស្មើនឹង ប្រហែល ៧២% នៃ​បណ្តាញ​ផ្លូវសរុបទូទាំងប្រទេស។ ជាមួយគ្នានេះកម្ពុជាមានផ្លូវល្បឿនលឿនមួយខ្សែ ដែលទើបដាក់​ឱ្យដំណើរការ​ដោយតភ្ជាប់រាជធានីភ្នំពេញទៅខេត្តព្រះសីហនុ។

ដង់ស៊ីតេបណ្ដាញផ្លូវថ្នល់ទូទាំងប្រទេសកម្ពុជាប្រហែល ០,៣៧គីឡូម៉ែត្រ/គីឡូម៉ែត្រការ៉េ ដែលជាអត្រា​ទាបជាងប្រទេសជិតខាងក្នុងតំបន់ដូចជា វៀតណាម ថៃ និងហ្វីលីពីន។ ផ្លូវជាតិកម្រិត ១ ដែលមាន​ពីរគន្លង (2-lane) មានជាង ៩០% រីឯផ្លូវជាតិកម្រិត ​១ ដែលមានបួនគន្លង (4lane) មាន​តិច​ជាង ១០% ប៉ុណ្ណោះ។

ក្នុងចំណោមបណ្តាញផ្លូវជាតិនិងផ្លូវខេត្ត ផ្លូវប្រភេទក្រាលបេតុងមានប្រមាណ ២% ប្រភេទផ្លូវក្រាល​បេតុងកៅស៊ូ (AC) មានប្រហែល ១១% ប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) មាន​ប្រមាណ ៤៣% និងប្រភេទផ្លូវដីល្បាយថ្មមានប្រហែល ៤៥%។

ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជាបន្តជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួន។ ជាក់ស្តែង បណ្តាញផ្លូវថ្នល់នៅកម្ពុជាមានទំហំតូចចង្អៀត និងដង់ស៊ីតេទាបដែលជាមូលហេតុ​ចម្បង​មួយធ្វើឱ្យការ​ធ្វើដំណើរ និង ការដឹកជញ្ជូនបន្តជួបការលំបាក និងរាំងស្ទះដោយអន្លើ (ចំណាយពេលយូរ)។

ជាមួយគ្នានេះ របាយបណ្តាញផ្លូវថ្នល់នៅកម្ពុជាបង្ហាញឱ្យឃើញពីអតុល្យភាព ពោលគឺ​បណ្ដាញ​ផ្លូវ​ថ្នល់ប្រមូល​ផ្តុំនៅភាគខាងត្បូងច្រើន ប៉ុន្តែមានកម្រិតតិចតួចនៅតំបន់ភ្នំ ភាគខាងជើង និងឦសាន​ប្រទេស។ ម្យ៉ាងទៀតផ្លូវទាំងនេះងាយទទួល​រងការខូចខាតនៅពេលមានគ្រោះមហន្តរាយ (ទឹកជំនន់)។ លើសពីនេះ តំបន់មួយចំនួនប្រឈមនឹងឧបសគ្គដោយសារសណ្ឋាន​ដីមានតំបន់ភ្នំ​និងខ្សែទឹក ដែលជាហេតុនាំឱ្យពិបាកក្នុងការតភ្ជាប់បណ្តាញផ្លូវ។

ដោយសារតែការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និងរបាយបណ្តាញផ្លូវថ្នល់​នៅមានកម្រិត រួមជាមួយកង្វះបណ្តាញ​ផ្លូវខ្នែង ធ្វើឱ្យចរាចរណ៍​ប្រមូលផ្តុំខ្លាំងលើផ្លូវជាតិមួយចំនួនរួមមាន៖ ផ្លូវជាតិលេខ១ លេខ៤ លេខ៥ និង លេខ៦ ដែលបង្កឱ្យមាន​ការកកស្ទះចរាចរណ៍ខ្លាំង។ រីឯការតភ្ជាប់រវាងការដឹកជញ្ជូនតាមផ្លូវថ្នល់ និងមធ្យោបាយ​ដឹកជញ្ជូនផ្សេងទៀតនៅពុំទាន់គ្រប់គ្រាន់នោះទេដូចជា៖ ការតភ្ជាប់ផ្លូវទៅកាន់​អាកាសយានដ្ឋាន ស្ថានីយរថភ្លើង និងកំពង់ផែ​ជាដើម។

ដោយឡែក ស្តង់ដារបច្ចេកទេស​នៃបណ្តាញផ្លូវថ្នល់នៅមានកម្រិត ដោយសារគុណភាព សម្ភារ​បរិក្ខារ និងកង្វះការគ្រប់គ្រង និងថែទាំផ្លូវថ្នល់ទាន់​ពេលវេលា និងប្រកបដោយ​ប្រសិទ្ធភាព។

ទោះជា​យ៉ាងនេះក្តី និន្នាការនៃការស្ថាបនាផ្លូវថ្នល់​នាពេលបច្ចុប្បន្នបាន​កំពុងយកចិត្តទុកដាក់ ខ្ពស់​លើផ្នែកគុណភាព សុវត្ថិភាព និងសោភ័ណភាព។

រាជរដ្ឋាភិបាលបាន​កំពុងខិតខំប្រឹងប្រែងក្នុង ការលើកកម្រិតផ្លូវជាតិសំខាន់ៗពី ២ គន្លង ទៅ ៤ គន្លង និងកែលម្អគុណភាព​កម្រាលផ្លូវពីប្រភេទកៅស៊ូពីរស្រទាប់ (DBST) ទៅជាបេតុងកៅស៊ូ (AC) ព្រម​ទាំង​បំពាក់បន្ថែមនូវប្រព័ន្ធលូបង្ហូរទឹក សំណង់សិល្បការ្យ ទ្រទ្រង់ផ្លូវ គំនូសសញ្ញា និង​ស្លាកសញ្ញា​ចរាចរណ៍ជាមួយការគ្រប់គ្រងដីចំណីផ្លូវប្រកបដោយប្រសិទ្ធភាព​ខ្ពស់។

រដ្ឋាភិបាល​បាន​ដាក់ចេញ​ចក្ខុវិស័យនៃផែនការមេក្របខណ្ឌយុទ្ធសាស្ត្រក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនគ្រប់ជ្រុងជ្រោយ។ ផែនការមេកំណត់គម្រោងអាទិភាពចំនួន ១៧៤ ក្នុងនោះគម្រោងផ្លូវថ្នល់មាន ៩៤ គម្រោង ផ្លូវដែកមាន ០៨ គម្រោង ផ្លូវទន្លេមាន ២៣ គម្រោង ផ្លូវសមុទ្រមាន ២០ គម្រោង ផ្លូវអាកាសមាន ១០ គម្រោង ប្រព័ន្ធឡូជីស្ទីកមាន ១៥ និងគម្រោងបន្ថែមផ្សេងៗមាន ០៤។

ការប៉ាន់ស្មានតម្រូវការហិរញ្ញប្បទានមានទំហំសរុបប្រមាណ ៣៦ ៦៧៩ លានដុល្លារអាម៉េរិក ដែលក្នុងនោះតម្រូវការក្នុង​រយៈពេលខ្លីនិងមធ្យមពីឆ្នាំ២០២៣ ដល់ ២០២៧ មានប្រមាណ ១៩ ៩២៦ លានដុល្លារអាមេរិកត្រូវនឹង ៣ ៩៨៥ លានដុល្លារអាមេរិកជាមធ្យមប្រចាំឆ្នាំ និងដែលត្រូវបានគិតគូរក្នុងក្របខណ្ឌហិរញ្ញប្បទានពីប្រភព៖ (១) យន្តការគាំទ្រ​ហិរញ្ញវត្ថុ​សម្រាប់គម្រោងវិនិយោគសាធារណៈហិរញ្ញប្បទានដោយថវិកាជាតិ, (២) យន្តការគាំទ្រហិរញ្ញវត្ថុសម្រាប់គម្រោង​វិនិយោគ​សាធារណៈហិរញ្ញប្បទានពីក្រៅប្រទេស, និង (៣) យន្តការគាំទ្រហិរញ្ញវត្ថុសម្រាប់គម្រោង​វិនិយោគ​សាធារណៈ​តាមយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ និង​មេ​សហជីព​នៅ​កម្ពុជា​ ៖ សហជីព​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ត្រូវតែ​កាត់ទោស​

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក​ហេង សួរ និង​នាយិកា​ADB​ប្រចាំ​នៅ​កម្ពុជា​ពិភាក្សា​លើ​វឌ្ឍនភាព​ស្តីពី​ការអភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ដេចប្រដាល់ហ្វីលីពីន សន្យានៅចំពោះមុខសម្ដេចធិបតី ថា នឹងជួយលើកស្ទួយគុនខ្មែរ

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ១៦ ម៉ោង មុន

Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា  

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

ទេព បូព្រឹក្ស ប្រកាសដាក់បទ«ទេវរាជ» ប្រកួតពានរង្វាន់អន្តរជាតិ និងស្នើឱ្យទស្សនាបទនេះតាម YouTube វិញ

ព័ត៌មានជាតិ៧ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

ព័ត៌មានជាតិ១៧ ម៉ោង មុន

បង្ហើប​តម្លៃ​ស្នាក់នៅ​បន្ទប់​សណ្ឋាគារ​ប្រណិត​ឋានសួគ៌​បូកគោ​ នៅ​លើ​កំពូល​ភ្នំ​បូកគោ

Sokha Hotels

ព័ត៌មានពេញនិយម