លួចឆ្លងដែនចូលទឹកដីថៃ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន៩នាក់ មានទាំងជនពិការផងដែរ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

លួចឆ្លងដែនចូលទឹកដីថៃ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន៩នាក់ មានទាំងជនពិការផងដែរ

បានផុស

នៅ

ពលករខ្មែរប្រុសស្រីចំនួន៩នាក់ នៅពេលឆ្លងដែនចូលក្នុងទឹកដីថៃហើយ បានជាប់គាំងចេញមិនរួច ដោយសារទឹកអូរជន់ឡើងខ្លាំង នាំគ្នាត្រឡប់ថយក្រោយ​រង់ចាំ​ទឹក​ស្រក​ ក៏​ត្រូវ​សមត្ថកិច្ច​ប្រទះឃើញ​ឃាត់ខ្លួន​តែម្តង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សមត្ថកិច្ច​បានឱ្យដឹង​ថា ​ការ​ឃាត់​ខ្លួន​ពលករ​ប្រុស​ស្រី​ខាងលើ​នៅ ខ​ណៈដែល​សមត្ថកិច្ច​ចម្រុះ​ការពារ​ព្រំដែន​គោក​នៅវេលា​ទៀបភ្លឺ​ថ្ងៃទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០២១​ បាន​ចុះ​ល្បាត​ប្រទះឃើញ​និង​ឃាត់ខ្លួន​ពលករ​ប្រុស​ស្រី​ចំនួន​៩​នាក់​ ខ​ណៈ​ពេលដែល​ក្រុម​ពលករ​ទាំងអស់​ប្រុង​ឆ្លងដែន​ចូលទៅក្នុង​ទឹកដី​ប្រទេស​ថៃ​។

​តាម​ចម្លើយសារភាព​របស់​ព​លករ​ ដែល​បាន​ប្រាប់​ដល់​សមត្ថកិច្ច​ថា ករណី​ដែល​ពួកគេ​លួច​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​នេះ ​ក្នុង​គោលបំណង​ជ្រកកោន​ ដើម្បី​ស្វែងរក​ការងារ​ធ្វើ ​ហើយ​ក្រៅពីនេះ​ពួកគេ​និង​ដើរ​សុំទាន​នៅ​ក្នុង​ប្រទេស​ថៃ​ផង​ចំពោះ​អ្នក​ដែល​ពិការ​។​ ពលករ​ខ្មែរ​ ដែល​ឃាត់ខ្លួន​ខាងលើ​សរុប​ចំនួន​៩​នាក់ ​ក្នុងនោះ​មាន​ស្រី​ចំនួន​៣​នាក់ ​រួមទាំង​ជនពិការ​ចំនួន​៤​នាក់ ​ត្រូវ​កម្លាំង​ល្បាត​ព្រំដែន​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​៣:៣៥​នាទី​ ថ្ងៃទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០២១​ ត្រង់ចំណុច​ព្រំដែន​ក្នុង​ភូមិ​អូរ​ល្វា ​ឃុំ​ជ្រៃ​សីមា ​ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​។

​ករណី​ពលករ​ឆ្លងដែន​ខុសច្បាប់​ខាងលើ ​ក្រោយ​សមត្ថកិច្ច​ធ្វើការ​សាកសួរ ​និង​ណែនាំ​អប់រំ​សមត្ថកិច្ច​បាន​តម្រូវ​ឲ្យ​ធ្វើ​កិច្ចសន្យា​ឈប់​ប្រព្រឹត្ត​ ហើយ​បាន​អនុញ្ញាត​ឲ្យ​ពួកគេ​វិលត្រឡប់​ទៅ​ស្រុកកំណើត​រៀងៗ​ខ្លួន​វិញ​ផង​ដែរ​៕

អត្ថបទ៖ ​សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services