Connect with us

ព័ត៌មានជាតិ

ស្រុកបាទី បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារអាយុ៦ឆ្នាំដល់ក្រោម១២ឆ្នាំ

បានផុស

នៅ

រដ្ឋបាលស្រុកបាទីបានចេញសេចក្ដីជូនដំណឹងស្ដីពីការបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារអាយុ​ចាប់ពី៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ នៅទូទាំងស្រុកបាទី ខេត្តតាកែវ ចាប់ពីថ្ងៃ​សៅរ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២១ តទៅ។

តាមសេចក្ដីជូនដំណឹងបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារអាយុចាប់ពី៦​ឆ្នាំ ដល់ក្រោម១២នេះ​ នឹងអនុវត្តចាប់ពីថ្ងៃសៅរ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២១ នេះ និងបន្តបន្ទាប់ រួម​ទាំង​ថ្ងៃ​សៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាក ដោយធ្វើការចាប់ពីម៉ោង០៧និង៣០នាទីព្រឹក ដល់​ម៉ោង​១១​និង​៣០នាទី និងពេលរសៀលចាប់ពី១៣និង០០នាទី ដល់១៦និង០០នាទី។

ជាមួយគ្នានេះ រដ្ឋបាលស្រុកក៏សូមឲ្យ​អាណាព្យាបាល របស់កុមារដែលត្រូវចាក់វ៉ាក់សាំងទាំងអស់ ត្រូវភ្ជាប់មកជាមួយនូវ សំបុត្រកំណើត សៀវភៅគ្រួសារ ឬឯកសារបញ្ចាក់អត្តសញ្ញាណ ដើម្បីធានា​អះអាង។

បើតាមការញ្ជាក់របស់រដ្ឋបាលស្រុក ទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដជូនកុមារនេះ គឺធ្វើនៅមន្ទីរពេទ្យបង្អែកស្រុកបាទី និងវិទ្យាល័ឈើទាលជ្រំ

អត្ថបទ៖ សុខុម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម