ព័ត៌មានជាតិ
លោក ម៉ម ប៊ុនហេង ឲ្យពង្រឹងការអប់រំផ្សព្វផ្សាយ និងជំរុញការចូលរួម ក្នុងការអនុវត្តវិធានការសុខាភិបាល
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចេញសេចក្ដីជូនដំណឹងមួយ ដោយជម្រាបអភិបាលរាជធានី-ខេត្ត ទាំង២៥ ទូទាំងប្រទេស ស្ដីពី ការពង្រឹងការអប់រំផ្សព្វផ្សាយ និងជំរុញការចូលរួមរបស់សហគន៍ ក្នុងការអនុវត្តវិធានការសុខាភិបាល ឲ្យបានខ្ជាប់ខ្លួន។ ការចេញសេចក្ដី ជូនដំណឹងនេះ គឺធ្វើឡើងតាមប្រសាសន៍ណែនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នៅវិមានសន្តិភាព។
តាមរយៈសេចក្ដីជូនដំណឹងនេះ លោក ម៉ម ប៊ុនហេង បានលើកឡើងថា ក្នុងពេលកន្លងមកនេះ ការងារទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ មានលទ្ធផលល្អប្រសើរ រីឯការចាក់វ៉ាក់សាំងកូវីដ-១៩ ក៏មានវឌ្ឍនភាពគួរជាទីមោទនៈ។ ប៉ុន្តែ ទោះបីជាប្រជាពលរដ្ឋ ដែលបានចាក់វ៉ាក់សាំងរួចហើយក៏ដោយ ក៏មិនត្រូវភ្លេចខ្លួនក្នុងការបន្តការពារ ការចម្លងវីរុសកូវីដ-១៩ នោះឡើយ។
ក្នុងពេលថ្មីៗនេះ មានការហក់ឡើងវិញ នៅការចម្លងកូវីដ-១៩ នៅតាមខេត្តមួយចំនួន ដែលតម្រូវមានការយកចិត្តទុកដាក់ជំរុញបន្ថែមទៀត នូវការបន្តធ្វើយុទ្ធនាការអប់រំសុខភាព ក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវ ទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩» ដោយប្រើប្រាស់ខ្លឹមសារ វិធានការ ៣ការពារ ៣កុំ ជូនដល់ប្រជាពលរដ្ឋ នៅតាមភូមិឃុំ សង្កាត់ ក្រុង រាជធានី-ខេត្តទូទាំងប្រទេស និងបង្កើនការទទួលខុសត្រូវ របស់បុគ្គលលើការថែទាំ សុខភាពផ្ទាល់ខ្លួន និងជំរុញការចូលរួមរបស់សហគមន៍ ក្នុងការទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។
លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានក្រើនរំលឹកដល់អាជ្ញាធរ រាជធានី-ខេត្តទាំងអស់ យកចិត្តទុដាក់ខ្ពស់ជាបន្តទៀត អនវុត្តយុទ្ធនាការជាតិ «រួមគ្នាទទួលខុសត្រូវ ទប់ស្កាត់ការចម្លង វីរុសកូវីដ-១៩» ឲ្យបានខ្ជាប់ខ្ជួន៕


-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


