Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​រាជធានី​ភ្នំពេញ ត្រៀមលក្ខណៈ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ និង​វិធាន​ការការពារ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ពិធីបុណ្យ​ដាក់​បិណ្ឌ​និង​ភ្ជុំបិណ្ឌ​ឆ្នាំនេះ

បានផុស

នៅ

​ភ្នំពេញ​ ៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង បាន​ជំរុញ​ឲ្យ​កម្លាំង​មាន​សមត្ថកិច្ច ទាំងអស់​ចំណុះ​ឲ្យ​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ត្រូវ​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​អោយបាន​ល្អ ជាមួយ​ការអនុវត្ត​ឲ្យបាន​ម៉ឺងម៉ាត់​បំផុត​ជុំវិញ​វិធានការ​ការពារ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ពិធីបុណ្យ​ដាក់​បិណ្ឌ​និង​ភ្ជុំបិណ្ឌ ដែល​នឹង​ចូល​មកដល់​នាពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​ខាងមុខនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជំរុញ​បែបនេះ​របស់លោក​ឃួ​ង ស្រេង បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​តាមរយៈ​ការបញ្ជូន​រូបភាព និង​សម្លេង ( Video Conference ) របស់​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃទី​២០​កញ្ញា​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ពិភាក្សា លើ​ការពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់ ការអនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​ជុំវិញ​វិធានការ​ការពារ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ពិធីបុណ្យ​ដាក់​បិណ្ឌ​និង​ភ្ជុំបិណ្ឌ ឲ្យ​ទទួល​បាន​នូវ​សន្តិសុខ សុវត្ថិ​ភាពល្អ និង​មិនមាន​ហានិភ័យ ពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​។

លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើង​ថា ចំពោះ​កងកម្លាំង​មាន​សមត្ថកិច្ច ដែល​មាន​តួនាទី​អនុវត្ត​ការងារ​ក្នុង​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ពិធីបុណ្យ​ដាក់​បិណ្ឌ​និង​ភ្ជុំបិណ្ឌ​ខាងមុខ ត្រូវ​តែ​មាន​ការប្រុងប្រយ័ត្ន​អោយបាន​ខ្ពស់បំផុត​ចំពោះ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ត្រូវ​ចេះ​ការពារ​ខ្លួនឯង បើ​ទោះ​បី មានបទពិសោធន៍​នាពេល​កន្លងមកហើយ​ក្តី។

លោកស្នងការ​រាជធានី​ភ្នំពេញ ត្រូវ​ណែនាំ​កងកម្លាំង​បន្ថែម ដើម្បី​ជៀសបាន​ពី​ការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​នេះ​ដល់​កងកម្លាំង​។ បន្ថែម​ពីលើ​នេះ​ទៀត កងកម្លាំង​មាន​សមត្ថកិច្ច អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​ត្រូវ​ល្បាត មើលថែ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ត្រូវការពារ​ឲ្យ​បាន​គង់​វង់​ពី​អំពើចោរកម្ម​។

ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​នេះ លោក​ឃួ​ង ស្រេង បានបញ្ជាក់​ផងដែរ​ថា ក្រោយ​ការចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ និង​បច្ចុប្បន្ន​កំពុង​ចាក់​វ៉ាក់សាំង​ជូន​កុមារ​អាយុ​ពី​០៦​ឆ្នាំ​ដល់​ក្រោម​១២​ឆ្នាំនេះ ឃើញថា ការឆ្លង​ជំងឺ​កូ​វីដ​-១៩ បាន​ថយ​ចុះ​យ៉ាង​ខ្លាំង​នៅ​ភ្នំពេញ ដែល​ធ្វើអោយ​យើង​អាច​ដើរទៅ​មុខជា​ជំហានៗ ក្នុង​នោះ​យើង​បាន បើក​ឲ្យ​មាន​ការធ្វើ​ចរាចរណ៍​ឡើងវិញ​របស់​បងប្អូន​ប្រជាពលរដ្ឋ បើក​អោយ​ដំណើរការ​រោងចក្រ​ឡើងវិញ ហើយ​នៅពេល​ថ្មីៗ​នេះ យើង​បាន​បើក​សាលារៀន​ថ្នាក់​អនុវិទ្យាល័យ​និង​វិទ្យាល័យ​ឡើងវិញ​ថែមទៀត​។ ​នេះ​ជា​លទ្ធផល​នៃ​ការខិតខំ​ប្រឹងប្រែង​រប​ស់​យើងទាំងអស់គ្នា​។

ក្នុង​កិច្ចប្រជុំ​នោះ​ដែរ លោក​ឃួ​ង ស្រេង ក៏បាន​ណែនាំ​ឲ្យ​ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​រាជធានី​ភ្នំពេញ ត្រូវ​កោះ​ប្រជុំ​ជាមួយ​គណៈកម្មការ អាចារ្យវត្ត​ទាំង​១៥១​វត្ត​នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ត្រៀមលក្ខណៈ​សម្បត្តិ​ឲ្យ​បាន​គ្រប់គ្រាន់ ក្នុងការ​រៀបចំ​វត្ត​អារាម ធ្វើ​យ៉ាង​ណា​មិន​ឲ្យ​មាន​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ពិធីបុណ្យ​ដាក់​បិណ្ឌ​និង​ភ្ជុំបិណ្ឌ ដែល​នឹង​ឈាន​ចូល​មកដល់ មិន​ប៉ុន្មាន​ថ្ងៃ​ទៀតនេះ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម