ព័ត៌មានជាតិ
ខេត្តក្រចេះសេសសល់ប្រាសាទបុរាណតែពីរ មួយនៅកណ្តាលព្រៃពិបាកធ្វើដំណើរទៅដល់
ខេត្តក្រចេះជាអតីតរាជធានីបុរាណមួយ មិនមានសេសសល់សំណង់ប្រាសាទបុរាណច្រើននោះទេ។
លោក ទេព វាសនា ប្រធានមន្ទីរវប្បធម៌ខេត្តក្រចេះបានប្រាប់កម្ពុជាថ្មីឲ្យដឹងថា អតីតរាជធានីចេនឡាដីគោកនេះ នៅសេសសល់ប្រាសាទបុរាណតែពីរដែលនៅរូបរាង ក្រៅពីនេះបាក់បែកអស់ហើយ។
លោកបន្តថា ប្រាសាទព្រះធាតុក្វាន់ពីរ ឬក្វាន់ពីរ ជាប្រាសាទមួយដែលនៅសល់រូបរាងល្អច្រើន បើធៀបនឹងប្រាសាទដែលនៅសេសសល់តិចតួច។ ប្រាសាទសង់ពីឥដ្ឋនេះ មានក្បូរក្បាច់រចនាល្អ មានសិលាចារឹកដែលបន្សល់ទុកនៅប្រាសាទផងដែរ។
ដោយឡែកប្រាសាទបន្ទាយសៀម ដែលរកឃើញនៅតំបន់ព្រៃឡង់ តួប្រាសាទខូចខាតស្ទើរទាំងស្រុងនៅតែប្រាង្គតិចតួច ហើយស្ថានភាពផ្លូវពិបាកធ្វើដំណើរទៅដល់។
ក្រៅពីប្រាសាទព្រះធាតុក្វាន់ពីរ ឬក្វាន់ពីរ និងប្រាសាទបន្ទាយសៀម ចំណែកប្រាសាទល្បើកស្រុត គឺមានតែគ្រឹះមិនអាចហៅជាប្រាសាទទៀតនោះទេ។
ក្រុមអ្នកស្រាវជ្រាវរកឃើញសិលាចារឹកនៅប្រាសាទព្រះធាតុក្វាន់ពីរ ដែលពិពណ៌នាពីការកសាងព្រះសិវៈលិង្គថ្មមួយឈ្មោះ ស្រីបុសករេស្វរៈ នៅឆ្នាំ៧១៦នៃគ្រិស្តសករាជ។ ប្រាសាទនេះស្ថិតក្នុងរចនាបថកំពង់ព្រះ ព្រមទាំងមានលក្ខណៈពិសេសប្លែកពីប្រាសាទដទៃនាសម័យអង្គរ។ ការសាងសង់ ផ្ដែរ សសរពេជ្រ សសរផ្អោប ទ្វារបញ្ឆោត ហោរជាង ក្បាច់ចម្លាក់តុបតែងលម្អយ៉ាងប្រណិត ព្រមទាំងលើកទំនប់ដើម្បីធ្វើជាកំពែងព័ទ្ធជុំវិញប្រាសាទថែមទៀត។
មានទីតាំងនៅក្នុងភូមិ១០៥ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ដើម្បីទៅដល់អ្នកទេសចរត្រូវធ្វើដំណើរដោយរថយន្ត ឬម៉ូតូ ពីទីរួមខេត្តដល់ទីប្រជុំជនភូមិ១០៥ ចម្ងាយ៤៧គ.ម រួចបន្តដំណើរជាង៣គ.ម តាមម៉ូតូព្រោះឡានធម្មតា មិនអាចបើកចូលបាននោះទេ បន្ទាប់មកត្រូវដើរប្រហែល១គ.ម ទៀត ទើបដល់ទីតាំងប្រាសាទ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៥ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម១៩ ម៉ោង ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ