ព័ត៌មានជាតិ
ទិដ្ឋភាពប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ទៅវត្តនាថ្ងៃកាន់បិណ្ឌទី១ ព្រឹកនេះ
នៅព្រឹកថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២១ គឺជាថ្ងៃកាន់បិណ្ឌ១ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅតាមវត្តអារាមនានា នៅក្នុងរាជធានីភ្នំពេញ គេសង្កេតឃើញប្រជាពលរដ្ឋ ពុទ្ធបរិស័ទ អញ្ជើញទៅវត្តរៀងៗខ្លួន ដើម្បីបង្សុកូល រាប់បាត្រ ធ្វើបុណ្យតាមវត្តអារាមនានា។

ទោះយ៉ាងណា គេឃើញមាន វិធានការនៅក្នុងវត្ត បាញ់អាល់កុល ការពារសុវត្ថិភាព ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ខណៈដែលប្រជាពលរដ្ឋពាក់ម៉ាស់គ្រប់ៗគ្នា។

ក្នុងបរិយាកាសការនៃការរាលដាលនៃជំងឺកាចសាហាវកូវីដ ១៩ ក្រសួងធម្មការនិងសាសនា និងមន្រ្តីសុខាភិបាល បានចេញការអំពាវនាវត្រូវអនុវត្តដោយប្រុងប្រយ័ត្នបំផុត ចៀសវាងការនាំជំងឺកូវីដដ៏កាចសាហាវប្រកបដោយគ្រោះថ្នាក់ ឆ្លងរាលដាលចូលសហគមន៍។

តាមវត្តអារាម ត្រូវត្រូវរៀបចំឱ្យមានការវាស់កំដៅ បាញ់អាល់កុលលាងដៃ ឬជែលនៅមុខច្រកចេញ-ចូលសាលាឆាន់ ព្រះវិហារ និងកុដិជាដើម។ ក្នុងនោះមិនអនុញ្ញាតឱ្យពុទ្ធបរិស័ទ ដែលមិនពាក់ម៉ាស់យកចង្ហាន់ទៅប្រគេនព្រះសង្ឃចូល ក្នុងបរិវេណវត្តអារាម ព្រះវិហារ សាលាឆាន់ និងកុដិឡើយ។

មិនអនុញ្ញាតឱ្យពុទ្ធបរិស័ទនៅបង្អែបង្អង់ ជួបជុំសំណេះសំណាល ដើម្បីទុកពេលនិងផ្តល់ទីកន្លែងឱ្យពុទ្ធបរិស័ទផ្សេងបន្ត ដើម្បីកាត់បន្ថយជាអតិបរិមាក្នុងការចម្លងជំងឺកូវីដ១៩៕





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


