ព័ត៌មានជាតិ
ចិនមានគម្រោងវិនិយោគ សេវាដឹកជញ្ជូនរថយន្តក្រុង នៅក្នុងក្រុងព្រះសីហនុ
អ្នកវិនិយោគចិន មានគម្រោងវិនិយោគសេវាដឹកជញ្ជូនរថយន្តក្រុង នៅក្នុងក្រុងព្រះសីហនុ ក្រោយមើលឃើញពីសន្ទុះនៃការអភិវឌ្ឍរបស់ខេត្តមួយនេះ មានការរីកចម្រើនឥតឈប់ឈររួចមក។

គម្រោងនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សា និងស្នើសុំការគាំទ្រពីលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។ តំណាងអ្នកវិនិយោគចិន បានជម្រាបជូនលោកអភិបាលខេត្តថា គម្រោងវិនិយោគសេវាដឹកជញ្ជូន(រថយន្តក្រុង)នេះ យើងមានរថយន្តក្រុងចំនួន ៣០គ្រឿង គ្រោងដាក់ឱ្យដំណើរការរត់លើខ្សែផ្លូវសំខាន់ៗមួយចំនួនក្នុងក្រុងព្រះសីហនុ។

តំណាងអ្នកវិនិយោគចិន បានបន្តថាមូលហេតុដែលលោកសម្រេចបោះទុនវិនិយោគលើសេវាដឹកជញ្ជូន(រថយន្តក្រុង)នេះ ដោយមើលឃើញពីសន្ទុះនៃការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ មានការរីកចម្រើនឥតឈប់ឈរ អាចក្លាយជាទីក្រុងឆ្លាតវៃ ជាកន្លែងទេសចរណ៍ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងការវិនិយោគ។

លោកអភិបាលខេត្ត បានស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងពីគោលបំណងវិនិយោគលើសេវាដឹកជញ្ជូន(រថយន្តក្រុង) នៅក្នុងក្រុងព្រះសីហនុ។ លោកអភិបាលខេត្ត បានស្នើឱ្យសិក្សាតម្លៃសេដ្ឋកិច្ចឱ្យបានល្អិតល្អន់ជាមុនសិន មុននឹងសម្រេចចុះកិច្ចព្រមព្រៀងវិនិយោគលើសេវាដឹកជញ្ជូននៅក្នុងក្រុងព្រះសីហនុ ប្រកបដោយជោគជ័យ។ លោកអភិបាលខេត្ត បានបញ្ជាក់ថា« ត្រូវសិក្សាពីប្រភពសេដ្ឋកិច្ច ខ្សែរត់ ការធ្វើចំណតរថយន្ត និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ដំណើរការវិនិយោគលើសេវាកម្មដឹកជញ្ជូនឱ្យបានទូលំទូលាយ នៅក្រុងព្រះសីហនុ ព្រោះយើងចង់បានសេវាដឹកជញ្ជូនសាធារណៈជាការចាំបាច់ ដើម្បីចូលរួមជួយសម្រួលការធ្វើដំណើរ កាត់បន្ថយពេលវេលា និងចំណេញថវិកា»។


ទន្ទឹមនោះ លោកអភិបាលខេត្តបានណែនាំឱ្យអ្នកវិនិយោគ ត្រូវរកអ្នកជំនាញសិក្សាគម្រោង និងធ្វើបទបង្ហាញ ដើម្បីធានាការបោះទុនវិនិយោគលើសេវាដឹកជញ្ជូន នៅក្នុងក្រុងព្រះសីហនុ ទទួលបានលទ្ធផលផ្លែផ្កាល្អ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ