Connect with us

ព័ត៌មានជាតិ

សម្តេច​តេ​ជោ ហ៊ុន សែន ប្រាប់ អ្នករាយការណ៍ ពិសេស​របស់ អ ស ប ថា​អ្វីដែល​កម្ពុជា​ចង់បាន​គឺ​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ជំនឿ​ជឿជាក់​ប្រកបដោយ​ការស្ថាបនា

បានផុស

នៅ

ភ្នំពេញ ​៖ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ប្រាប់​ទៅ​លោក​សាស្ត្រាចារ្យ វិ​ទិ​ត មុន​តា​ប៊​ន (Vitit Muntarbhorn) អ្នករាយការណ៍ ពិសេស​របស់ អ ស ប ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ថា​ អ្វី​ដែល​កម្ពុជា​ចង់បាន​គឺ​កិច្ច​សហប្រតិបត្តិការ​អំពី​លោក​សាស្ត្រាចារ្យ វិ​ទិ​ត មុន​តា​ប៊​ន គឺ​ការ បង្កើត​នូវ​បរិយាកាស​ដែល​មាន​ជំនឿ​ជឿជាក់​គ្នា​ទៅវិញទៅមក​ប្រកបដោយ​ការស្ថាបនា​ឈានឆ្ពោះ​ទៅមុខ​លើ​បញ្ហា​សិទ្ធិមនុស្ស​ដោយ​មិន​ទម្លាក់កំហុស​ឱ្យ​គ្នា​ទៅវិញទៅមក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បែបនេះ​នៅក្នុង ជំនួប​ពិភាក្សា​ការងារ​ជាមួយ លោក​សាស្ត្រា ចា​រ្យ វិ​ទិ​ត មុន​តា​ប៊​ន (Vitit Muntarbhorn) អ្នករាយការណ៍​ពិសេស​របស់ អ ស ប ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ជួបពិភាក្សា​តាម​ប្រព័ន្ធ​វីដេអូ នៅ​ភូមិគ្រឹះ​សម្តេច​នៅ​ក្រុង​តាខ្មៅ​ខេត្តកណ្តាល នា​ល្ងាច​ថ្ង​ស​ទី ២២ ខែកញ្ញា។

លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ជំនួប​នោះ​ថា នៅក្នុង​ជំនួប​នោះ​លោក​សាស្ត្រាចារ្យ វិ​ទិ​ត មុន​តា​ប៊​ន បាន គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ​សុំ​ស្វែងយល់​ពីស​ម្តេច​តេ​ជោ​លើ​ករណី​៤ ចំណុច​ករណី​ទី​១. គឺជា​អាទិភាព​របស់​ក​ម្ពុ​ជា​លើ​បញ្ហា​សិទ្ធិមនុស្ស​,​ករណី​ទី​២. មេរៀន​ដែល​រៀន​បាន​ពី ការប្រយុទ្ធប្រឆាំង​កូ​វីដ​១៩ នៅក្នុង​ពន្ធនាគារ​,​ករណី​ទី​៣. ការពង្រីក​លំហ​សេដ្ឋកិច្ចសង្គម​ស៊ីវិល​និង​នយោបាយ​និង ករណី​ទី​៤.​សូម​គោរព​ស្វែងយល់​ពីសម្ដេច​តេ​ជោ​នូវ​អ្វីដែល លោក​គួរ​ធ្វើ​ដើម្បី​គាំទ្រ​ដល់​វិស័យ​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា។

ជា​ការ​ឆ្លើយតប​សម្ដេច​តេ​ជោ​ក៏បាន​ជម្រាប​ជូន​លោក​សាស្ត្រាចារ្យ វិ​ទិ​ត មុន​តា​ប៊​ន ថា អាទិភាព​ទី​១​របស់​កម្ពុជា​តាំង​ពី​ដើម​រហូតមកដល់​ពេលនេះ​គឺ​សិទ្ធិ​រស់រាន​មានជីវិត​របស់ ប្រជាជន​កម្ពុជា​ស្របតាម​រដ្ឋធម្មនុញ្ញ​ក៏ដូចជា​ស្រប​អនុសញ្ញា​អន្តរជាតិ​ផង​ដែរ។

សម្តេច​តេ​ជោ​បន្ត​ថា ​ដើម្បី​រក្សា​នូវ​សិទ្ធិ​រស់រៀន​មាន​ជីវិត​នេះ​កម្ពុជា​ដាច់ខាត​រក្សា​អោយបាន​នូវ សុខសន្តិភាព​និង​ស្ថេរភាព​សង្គម​រួម​ជាមួយនឹង​ការចាក់​វ៉ាក់សាំង​ស្រោច​ជូន​ប្រជាពលរដ្ឋ ។ ទី ២. កម្ពុជា​បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​អ្នក​ជាប់ទោស​ដែល​មានទោស​ស្រាល អ្នក​ដែល​មានកូន​។​ដោយមាន​រៀបចំ​កន្លែង​ថ្មី​សម្រាប់​ពួកគាត់​ឬក៏​ផ្ទេរ​ពួកគាត់​ទៅ​កន្លែង​ថ្មី​ដើម្បី​ចៀសវាង​នូវ​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ពី​នោះ​ទៅទៀត​កម្ពុជា​ក៏​មិនបាន​មើលរំលង​អ្នក ជាប់ទោស​ទាំងអស់​នោះទេ ដោយ​កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​១ និង​ដុំ​ទី​២ ជូន​ពួកគាត់​រួចរាល់​ហើយ​ហើយក៏​កំពុង​ត្រៀម​ចាក់​ដូ​ស​ទី ៣ ជូន​ពួកគាត់​ទៀតផង ។​ទី​៣. កម្ពុ ជា​ក៏​ចង់​មាន​បរិស្ថាន​សង្គមកិច្ច​សេដ្ឋកិច្ច​និង​នយោបាយ​ល្អ​ជាមួយនឹង​លំហ​លទ្ធិប្រជាធិបតេយ្យ​និង​ទី​៤.​អ្វីដែល​កម្ពុជា​ចង់បាន​កិច្ចសហប្រតិបត្តិការ​អំពី​លោក​សាស្ត្រាចារ្យ វិ​ទិ​ត មុន​តា​ប៊​ន នោះ​គឺ​ការបង្កើត​នូវ​បរិយាកាស​ដែលមាន​ជំនឿ​ជឿជាក់​គ្នា​ទៅវិញទៅមក​ប្រកបដោយ​ការស្ថាបនា​ឈាន​ឆ្ពោះ​ទៅមុខ​លើ​បញ្ហា​សិទ្ធិមនុស្ស​ដោយ​មិន​ទម្លាក់កំហុស ឱ្យ​គ្នា​ទៅវិញទៅមក៕

ដោយ​ ៖ ​ណា​រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤ នាទី មុន

តួឯករឿង “កូនពស់កេងកង” ទទួលមរណភាពភាពយប់មិញ ក្រោយរងជំងឺសើស្បែក​​ធ្ងន់ធ្ងរអស់ ៥ ឆ្នាំ

ព័ត៌មានជាតិ១១ នាទី មុន

មន្ត្រីជាន់ខ្ពស់ការងារ អំពាវនាវកម្មកររោងចក្រស្បែកជើងរងគ្រោះអគ្គិភ័យ រក្សាភាពស្ងប់ស្ងាត់ រង់ចាំការដោះស្រាយពីរោងចក្រ

សន្តិសុខសង្គម១១ នាទី មុន

ប្រទះឃើញសពបុរសម្នាក់ក្នុងវ៉ាលី សមត្ថកិច្ចសន្និដ្ឋានថា ជាករណីឃាតកម្ម

ព័ត៌មានជាតិ១៥ នាទី មុន

ត្រឹមមួយថ្ងៃ នគរបាលក្រសួងមហាផ្ទៃបង្ក្រាបបទល្មើសគ្រឿងញៀន ២១ករណី ឃាត់ខ្លួនមនុស្ស ៥៣នាក់

ជីវិតកម្សាន្ដ៤២ នាទី មុន

លោក គួច ខេវិន ៖ ពិធីករ-ពិធីការិនី មានតួនាទីសំខាន់ក្នុងការបង្ហាញអត្តសញ្ញាណថ្លៃថ្នូរ​ជាតិសាសន៍ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម