ព័ត៌មានជាតិ
ជនពិការភាពទទួលបានការយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួលក្នុងការចាក់វ៉ាក់សាំងការពារកូវីដ-១៩
លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងមុននេះថា គ្រប់ទីកន្លែងទាំងអស់ពិសេសរាជធានី និងខេត្តកណ្តាល ចំពោះជនមានពិការភាពទទួលបានការយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយបំផុតក្នុងការចាក់វ៉ាក់សាំងការពារជំងឺរាតត្បាតដ៏កាចសាហាវកូវីដ១៩នោះសម្រាប់ពួកគាត់។

លោក វង សូត ថ្លែងបែបនេះនាថ្ងៃនេះក្នុងពិធីចាក់វាក់សាំងជូនជនវិបល្លាសស្មារតីនិងជនពិការភាពដែលស្នាក់នៅក្នុងមជ្ឈមណ្ឌលថែទាំ និងស្ដារនីតិសម្បទាជនវិបល្លាសស្មារតី ស្ថិតនៅភូមិបាគូ ឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
លោក វង សូត ក៏បានផ្តាំផ្ញើដល់បងប្អូនក្មួយៗ ដែលមានពិការភាព ក្នុងការរក្សាឣនាម័យ ៣កុំ ៣ការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាល ទោះបីជាបានចាក់វ៉ាក់សាំងរួចក្តីក៏ត្រូវបន្តប្រុងប្រយ័ត្នគ្រប់ពេលដដែល ព្រោះនៅកម្ពុជា គិតត្រឹមព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងជាង១០ម៉ឺននាក់ ជាសះស្បើយជិត១០ម៉ឺននាក់ និងស្លាប់ជាង២០០០នាក់ទៅហើយនោះ។
សូមបញ្ចាក់ថា បច្ចុប្បន្នមានអ្នកធូរសះស្បើយបន្ថែមទៀតចំនួន១០នាក់ ដែលនឹងត្រៀមសមាហរណកម្មទៅសហគមន៍បន្ត៕
អត្ថបទ៖ វិមាន



-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


