ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យពិចារណា ថាតើគួរផ្អាកពិធីកាន់បិណ្ឌ ឬក៏កាត់បន្ថយតាមរបៀបណាមួយ?
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្នុងពេលកាន់បិណ្ឌ នៃពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល ២ថ្ងៃមកនេះ សង្កេតឃើញថា ទីវត្តអារាមមួយចំនួន បានផ្ទុះឡើងនូវជំងឺកូវីដ-១៩ ជាបន្តបន្ទាប់។ ស្ថានភាពបែបនេះ បានបង្កើតទៅជាកង្វល់មួយទៅដល់សម្ដេចតេជោ ក្នុងនាមជាប្រមុខដឹកនាំរាជរដ្ឋាភិបាល ដែលកំពុងដឹកនាំការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩នេះ។
ក្នុងសារជាសំឡេងនៅល្ងាចថ្ងៃទី២៣ ខែកញ្ញានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ប្រសិនបើមានការឆ្លងរាលដាលបែបនេះ ច្បាស់ណាស់ថា បញ្ហាកូវីដនឹងកើតឡើង ដោយបើត្រឹម២០ ទៅ៣០ភាគរយ នៃវត្តអារាមនៅទូទាំងប្រទេស ដែលនឹងនាំទៅដល់ការឆ្លង រហូតទៅដល់ជាង២ពាន់វត្ត ហើយនឹងអាចឆ្លងទៅដល់សហគមន៍នានាថែមទៀត។

ត្រង់ចំណុចនេះសម្ដេចតេជោ ហ៊ុន សែន បានគោរពស្នើដល់សម្ដេចព្រះសង្ឃរាជទាំងពីរគណៈ និងសម្ដេចព្រះសង្ឃនាយកមេត្តាពិចារណា តើគួរគប្បីធ្វើយ៉ាងណា នៅក្នុងកាលៈទេសៈដ៏លំបាកនេះ។ តាមរបាយការណ៍ ដែលសម្ដេចតេជោ ហ៊ុន សែន ទទួលបាន គឺនៅវត្តចំពុះក្អែក មានករណីឆ្លងរហូតដល់៤៥ករណី ហើយតម្រូវឲ្យមានការបិទវត្តតែម្ដង។ ដូច្នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឲ្យគណៈសង្ឃនាយក ចូលរួមជាមួយក្រសួងធម្មការ និងសាសនា ធ្វើការពិនិត្យបន្ទាន់ ដោយគិតគូទៅលើវិធានការបន្ទាន់ទាំងឡាយ ដែលរៀបចំឡើងដោយក្រសួងសុខាភិបាល។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា «ប្រសិនបើយើងបន្ត អាចថា លទ្ធផលដែលយើងទទួលបាន ក្នុងរយៈពេលកន្លងទៅនេះ គឺនឹងមានការរីករាលដាលធ្ងន់ធ្ងរ ហួសពីការគិត ដែលយើងបានគិតនៅមុនពេលបុណ្យ ព្រោះជាតំបន់ឆ្លង ព្រោះមនុស្សពីគ្រប់ទីកន្លែង ចូលទៅកាន់វត្តអារាម ក្នុងពេលដែលមានវត្តដែលតា ចូលមកដល់ សភាពការណ៍នេះ គឺជាសភាពការណ៍គ្រោះអាសន្នមួយដ៏ធ្ងន់ធ្ងរ»។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើង ថា ក្នុងរយៈពេល ១៥ថ្ងៃ នៃការកាន់បិណ្ឌ រហូតដល់ថ្ងៃបុណ្យភ្ជុំបិណ្ឌ តើយើងនឹងមានមនុស្សប៉ុន្មានពាន់ ប៉ុន្មានម៉ឺននាក់នឹងត្រូវឆ្លង ប្រសិនបើមានការផ្ទុះការឆ្លងកូវីដនៅក្នុងវត្ត? ហើយការឆ្លងនេះ មិនមែនកើតឡើងតែក្នុងវត្តទេ នៅពេលពុទ្ធបរិស័ទចេញពីវត្ត គឺនឹងនាំជំងឺនេះ ទៅកាន់ផ្ទះសម្បែង និងភូមិឋានរបស់ខ្លួន ដែលអាចនាំទៅដល់ការឆ្លងគ្រប់ផ្ទះតែម្ដង។
ប្រសិនបើអាចធ្វើទៅបាន សម្ដេចតេជោ សូមអំពាវនាវឲ្យក្រសួងសុខាភិបាល ធ្វើការពិចារណា ថាតើយើងគួរផ្អាកនូវពិធីកាន់បិណ្ឌនេះដែរឬទេ? ឬក៏កាត់បន្ថយតាមរបៀបណាមួយ។ ប្រសិនបើឲ្យបន្តធ្វើដូចពេលនេះ សម្ដេចតេជោ ហ៊ុន សែន យល់ឃើញថា ទោះបីជាយើងបានស្រោចវ៉ាក់សាំងគ្រប់ទីកន្លែងក៏ដោយ និងទោះបីជាយើងធ្វើយ៉ាងណាក៏ដោយ យើងមិនអាចចៀសផុតនូវការជួបជុំនៅតាមវត្ត ដែលជាប្រភពនៃការឆ្លងដ៏គ្រោះថ្នាក់បំផុតនោះ។ ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ ពិនិត្យពិចារណាលើបញ្ហានេះ ឲ្យបានម៉ត់ចត់៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


