ព័ត៌មានជាតិ
ខ្មាន់កាំភ្លើងបាញ់សម្លាប់អ្នករើសអេតចាយម្នាក់ក្នុងចំណោមគ្នា២នាក់រួចគេចខ្លួនបាត់
យុវជន២នាក់ខណៈកំពុងនាំគ្នាដើររើសអេតចាយត្រូវបានជនមិនស្គាល់មុខមកបាញ់ប្រហារមួយគ្រាប់បណ្ដាលឱ្យត្រូវយុវជនម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ចំណែកជនដៃដល់បានគេចខ្លួនបាត់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចមុខផ្ទះប្រជាពលរដ្ឋមួយកន្លែងស្ថិតនៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បន្ទាប់ពីមានការបាញ់ប្រហារយ៉ាងព្រៃផ្សៃនេះ ក៏មានបុរសម្នាក់បើករថយន្តឡិចស៊ីសមួយគ្រឿងដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ តែពេឡដឹកដល់មន្ទីរពេទ្យគ្រូពេទ្យបានប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ រួចក៏ដឹកតាមរថយន្ដមកទម្លាក់សពនៅមុខវត្តសុភាឃួន ក្នុងសង្កាត់ចោមចៅទី៣ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលដល់សាច់ញាតិនិងសមត្ថកិច្ច។
សពជនរងគ្រោះមានឈ្មោះ ខឿន វាន់ដឿន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបបរើសអេតចាយ ស្នាក់នៅម្តុំក្រោយផ្សារព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើត ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។
តាមការរៀបរាប់ពីបងស្រីជនរងគ្រោះបានប្រាប់ឲ្យដឹងថា កន្លងមកប្អូនប្រុសរបស់គាត់តែងតែដើររើសអេតចាយជាមួយមិត្តភ័ក្ដិរាល់យប់រៀងរាល់ថ្ងៃ ហើយមុនកើតហេតុប្អូនរបស់គាត់បានចេញដើររើសអេតចាយជាមួយមិត្តភ័ក្ដិជាធម្មតាដូចសព្វដង លុះភ្លឺឡើងទើបត្រឡប់មកផ្ទះវិញ។

បើតាមការអះអាងពីបុរសជាអ្នកបើករថយន្តឡិចស៊ីសបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់បានបើករថយន្តឆ្លងកាត់នៅចំណុខកើតហេតុ ហើយក៏ប្រទះឃើញយុវជនម្នាក់កំពុងបីជនរងគ្រោះដោយមានឈាមជាប់ខ្លួន ពេលនោះរូបគាត់ក៏បានសួរនាំ ហើយយុវជនខាងលើបានបានប្រាប់រូបគាត់ថាជនរងគ្រោះត្រូវបានបាញ់១គ្រាប់ចំខ្នងខាងក្រោយ ខាងស្តាំ ភ្លាមនោះរូបគាត់បានឲ្យលើកជនរងគ្រោះដាក់លើរថយន្តរបស់គាត់ ដើម្បីគាត់ជួយដឹកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ខណ:កំពុងដឹកជនរងគ្រោះទៅពេទ្យក៏ប្រទះឃើញយុវជនម្នាក់ទៀត ដែលអះអាងថា ជាមិត្តភ័ក្ដិជនរងគ្រោះ រួចរូបគាត់ក៏ឱ្យឡើងជិះលើរថយន្តទៅជាមួយគ្នាពេលមកដល់មន្ទីរពេទ្យឯកជនជាច្រើនកន្លែង ដោយលោកគ្រូពេទ្យមិនហ៊ានទទួលរួចប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ រួចរូបគាត់ដឹកសពតាមរថយន្ដមកវិញដោយមិនដឹងយកទៅដាក់ទីណាទើបសម្រេចដឹកសពយកមកទុកនៅមុខវត្តសុភាឃួនតែម្តងទៅ។

ក្រោយកើតហេតុសមត្ថកិច្ចបាននាំខ្លួនម្ចាស់រថយន្តរួមទាំងយុវជនម្នាក់ទៀតទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ដើម្បីសួរនាំបន្តងាយស្រួលសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមចាប់ជនដៃដល់មកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិច័យ និងលោកគ្រូពេទ្យមកពិនិត្យសំណាក ងាយស្រួលប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ សុខា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


