Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តក្រចេះ ឲ្យពលរដ្ឋរាយការណ៍ បើមានអ្នកមកពីក្រៅស្រុក ចូលក្នុងមូលដ្ឋានរបស់ខ្លួន

បានផុស

នៅ

អាជ្ញាធរខេត្តក្រចេះ បានធ្វើការណែនាំដល់ប្រជាពលរដ្ឋ ត្រូវរាយការណ៍ជាបន្ទាន់ ករណីមានអ្នកមកពីក្រៅស្រុក ចូលទៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឲ្យអាជ្ញាធរអនុវត្តទៅតាមវិធានការ របស់ក្រសួងសុខាភិបាល សំដៅទប់ស្កាត់ការឆ្លងរាល ដាល នៅក្នុងសហគមន៍។

ថ្លែងក្នុងឱកាសចុះផ្សព្វផ្សាយ និងណែនាំពីការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋនៅទីប្រជុំជនផ្សារភ្នំខៀវ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញាលោក ប៉ែន លីណាត អភិបាលរងខេត្តក្រចេះ​ បានមានប្រសាសន៍ថា «ប្រសិនបើមាន អ្នកចំងាយមកពីក្រៅស្រុក ក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវប្រញាប់រាយការណ៍ មកអាជ្ញាធរជាបន្ទាន់ព្រមទាំង រៀបចំខ្លួនដាក់ឲ្យ នៅដាច់ដោយឡែក»។

លោកអភិបាលរងខេត្ត បានបន្តថា ជាងនេះទៀតប្រសិនបើ មានការសង្ស័យថា មានឆ្លងជំងឺកូវីដ-១៩នោះ ត្រូវរាយការណ៍មកអាជ្ញាធរ ឬគ្រូពេទ្យដែលនៅជិត ដើម្បីពិនិត្យឲ្យបានទាន់ពេលវេលា។

ជាមួយគ្នានេះដែរ លោកអភិបាលរខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមអនុវត្តនូវវិធានការអនា ម័យ តាមការណែនាំ របស់ក្រសួងសុខាភិបាលជាប្រចាំ ដើម្បីចៀសផុតពីជំងឺកូវីដ-១៩ ហើយបើចាំបាច់ មិនត្រូវចេញក្រៅផ្ទះនោះទេ និងត្រូវសម្អាតបរិស្ថានជុំវិញផ្ទះ ឲ្យបានល្អផងដែរ។

លោកប៉ែន លីណាត បានជំរុញដល់កងកម្លាំងមានសមត្ថកិច្ច និងអជ្ញាធរឃុំ ស្រុក ត្រូវបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ពេលនេះត្រូវអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីបង្ការការពារកុំឲ្យវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីនេះ ឆ្លងចូល សហគមន៍របស់យើង។

លោកអភិបាលរងខេត្ត បានបន្ថែមថា «យើងមិនត្រូវមើលស្រាល លើលទ្ធភាពចម្លងរហ័ស និងភាពសាហាវធ្ងន់ធ្ងរ បណ្តាលមកពីការវាយលុកនៃជំងឺកូវីដ-១៩ លើសរីរាង្គមនុស្សយើងនោះឡើយ ខណៈដែលសភាពចម្លងខ្លាំងក្លា និងភាពធ្ងន់ធ្ងរនៃជំងឺនេះ អាចកើតមានឡើងនៅក្នុងប្រទេសយើង គ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង ប្រសិនបើបុគ្គល មិនបានការពារខ្លួនត្រឹមត្រូវទេនោះ»។

លោកអភិបាលរងខេត្ត បានណែនាំដល់ប្រជាពលរដ្ឋ អាជីវករដែរមិនទាន់បានចាក់វ៉ាកសាំង សូមអញ្ជើញទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា និងកុមារចាប់ពីអាយុ១២ឆ្នាំ ឡើងទៅសូមអញ្ជើញទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា៕

អត្ថបទ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម