ព័ត៌មានជាតិ
បាញ់ថ្នាំសម្លាប់មេរោគ នៅវត្តចំនួន ១៤ក្នុងខណ្ឌពោធិ៍សែនជ័យ
សម្រាប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ គឺជាថ្ងៃដែលអាជ្ញាធររាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង ជាអភិបាល ណែនាំឲ្យអាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយនឹងទាហានង៧០ ធ្វើការបាញ់សម្លាប់មេរោគ នៅតាមទីវត្តអារាមនានាទូទាំងរាជធានីភ្នំពេញ ក្រោយពីអាជ្ញាធរ និងក្រុមគ្រូពេទ្យ បានយកសំណាកព្រះសង្ឃ តាអាចារ្យ តាជី យាយជី និងអ្នកស្នាក់នៅតាមបណ្ដាវត្តនានា នៅទូទាំងរាជធានីភ្នំពេញរួចរាល់។
ជាក់ស្ដែង នៅព្រឹកថ្ងៃទី២៦ ខែកញ្ញានេះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ហែម ដារិទ្ធ ជាអភិបាលខណ្ឌ បានសហការជាមួយទាហានង៧០ បានធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មេរោគ នៅតាមបណ្តាវត្តទាំង១៤ នៅក្នុងខណ្ឌពោធិ៍សែនជ័យ ដោយជាជំហានដំបូង បានចាប់ផ្ដើមបាញ់នៅវត្តពោធិ៍ចិនតុង បន្ទាប់មកក្រុមការងារ បានបែង ចែកកម្លាំង នៅតាមបណ្ដាវត្តផ្សេងទៀត នៅក្នុងមូលដ្ឋាននៃខណ្ឌនេះ។
លោក ហែម ដារិទ្ធ បានលើកឡើងថា នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យកន្លងមកនេះ យើងមានតំបន់ក្រហមមួយចំនួន។ ដោយសារតែមានតំបន់ក្រហមនេះហើយ ទើបធ្វើឲ្យអាជ្ញាធរខណ្ឌ របស់យើងមានការប្រុងប្រយ័ត្នខ្ពស់ ។ ក្រោមការណែនាំពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដូចជាក្រសួងសុខាភិបាល និងសម្ដេច តេជោ ហ៊ុន សែន យើងបានអនុវត្តវិធានការពារជំងឺកូវីដ-១៩ យ៉ាងតឹងរឹងបំផុត ហើយមកដល់ពេលនេះ ឃើញថា នៅខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ យើងទប់ស្កាត់បានយ៉ាងល្អប្រសើរ ទាំងការព្យាបាលនៅតាមផ្ទះ និងការបញ្ជូនអ្នកជំងឺទៅកាន់មណ្ឌលផ្សេងៗ។
ពាក់ព័ន្ធនឹងពិធីបុណ្យភ្ជុំបិណ្ឌវិញនេះ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ក្រោយពីមានការណែនាំពីប្រមុខរាជរដ្ឋាភិបាលនិងរដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តល្អយ៉ាងល្អប្រសើរ ដោយប្រជាពលរដ្ឋ បានចូលរួមសហការយ៉ាងសកម្មជាមួយអាជ្ញាធរ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ នៅតាមទីវត្តអារាម។
លោកបញ្ជាក់ថា នៅក្នុងខណ្ឌពោធិ៍សែនជ័យ មានវត្តចំនួន ១៤ មានព្រះសង្ឃជិត ៨០០អង្គ ហើយព្រះសង្ឃទាំងអស់ បានយកសំណាករួចរាល់ ហើយជាលទ្ធផល មានវិជ្ជមានកូវីដ-១៩ចំនួន ៤អង្គ។ លោកបញ្ជាក់ថា បើយើងមិនមានវិធានការ ទប់ស្កាត់ទាន់ពេលវេលាទេ នឹងធ្វើការចម្លងទៅ ព្រះសង្ឃ តាជី យាយជី និងពុទ្ធបរិស័ទច្រើនជាងនេះថែមទៀត។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ព្រះសង្ឃ ៤អង្គ យើងបានបញ្ជូនទៅការព្យាបាលហើយដែរ។
ពាក់ព័ន្ធនឹងការបាញ់សម្លាប់មេរោគ នៅតាមទីវត្តអារាមនៅ ព្រឹកថ្ងៃទី២៦ ខែកញ្ញានេះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានអនុវត្តយ៉ាងល្អប្រសើរ ក្រោមការសហការយ៉ាងល្អជាមួយកងទ័ពង៧០ ដោយយើងធ្វើសកម្មភាព បាញ់ថ្នាំសម្លាប់មេរោគនៅតាមបណ្ដាវត្តចំនួន ១៤។
លោក ហែម ដារិទ្ធ ក្នុងឱកាសនោះ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ សូមសហការឲ្យបានល្អ ជាមួយនឹងអាជ្ញា ធរ ធ្វើយ៉ាងណាទប់ស្កាត់ឲ្យបាន នូវការរីករាលដាលជំងឺ-១៩ ក្នុងនាឱកាសបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្យនេះ ។ លោកបញ្ជាក់ថា បុណ្យទានយើងនៅតែធ្វើ ប៉ុន្តែក្នុងពេលនេះយើងផ្អាកសិន។ បុណ្យទានពេលណា ក៏យើងអាចធ្វើបានដែរ បើបងប្អូនមិនបានជួយអ្វីទេ សូមកុំបង្កការលំបាកទៅឲ្យអ្នកដទៃ៕
អត្ថបទ៖ ស្រីរ័ត្ន
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?