Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យស្នងការ បដិសេធ ចោលទាំងស្រុង ចំពោះការផ្សាយព័ត៌មានមិនពិត របស់ The Cambodia Daily Khmer

បានផុស

នៅ

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានចេញមុខបំភ្លឺ និងបដិសេធចោលទាំងស្រុង នូវការផ្សព្វ​ផ្សាយព័ត៌មានមិនពិត​ ជាពិសេស​គឺការចុះផ្សាយមានលក្ខណ:ប្រមាថ មកលើមន្ត្រីអនុវត្តច្បាប់​ ដែលគ្មានមូលដ្ឋានច្បាស់លាស់​ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយសរបស់កងកម្លាំងនគរបាលជាតិ។

​កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ហ្វេសប៊ុកផេកដែលមានឈ្មោះ The Cambodia Daily Khmer បានធ្វើការចុះផ្សាយដែលមានខ្លឹមសារថា “មន្រ្តីរាជការថ្នាក់ទាប និងសាធារណៈជន សម្តែងការហួសចិត្ត កាលបើពិនិត្យឃើញថា សកម្មភាពរបស់សមត្ថកិច្ចនគរបាល ដែលដាក់ ពង្រាយ ការត្រួតពិនិត្យ និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញរាល់ថ្ងៃនេះ ធ្វើឡើងតែដើម្បីរកប្រាក់ចំណូលចូលហោប៉ៅ ជាជាងការចុះពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ ផ្លូវគោក ឲ្យមានប្រសិទ្ធភាព”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានបដិសេធទាំងស្រុង ចំពោះការចុះផ្សាយខុសពីការពិត​ ដែលគ្មានមូលដ្ឋានច្បាស់លាស់នេះ​។ លោកវរសេនីយ៍ឯក សាន សុខសីហា មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅរសៀលថ្ងៃទី២៧ ខែកញ្ញានេះថា ចំពោះករណីចោទប្រកាន់ខាងលើនេះ គឺមានគោលបំណងអាក្រក់​ វាយប្រហារមកលើកងកម្លាំងអនុវត្តច្បាប់ទាំងអស់​ ជាពិសេសមានបំណងទុច្ចរិត ក្នុងការបង្ខូចកិត្តិយសរបស់មន្ត្រីអនុវត្តច្បាប់។ ជាក់ស្តែងមន្ត្រី នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានអនុវត្តតាមលិខិតបទដ្ឋានគតិយុត្តនានា បានយ៉ាងត្រឹមត្រូវ​ ពាក់ព័ន្ធជាមួយការងារចរាចរណ៍ រួមមាន៖

– ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

– អនុក្រឹត្យលេខ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០

– សេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក

– សេចក្តីសម្រេចរបស់អនុគណៈកម្មាការទី២ (គ.ស.ច.គ)

– សេចក្តីណែនាំលេខ ០០៥ ស.ណ.ន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ

– ផែនការលេខ ០៣៩ ផ.ក របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

– សេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ

– និងបទបញ្ជាផ្ទាល់របស់ថ្នាក់ដឹកនាំ

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមថា ក្នុងការចុះត្រួតពិនិត្យអនុវត្តច្បាប់ចំពោះ​យានយន្តគ្រប់ប្រភេទ និងបានធ្វើការអប់រំណែនាំ ដល់មន្រ្តីក្រោមឱវាទ ឲ្យអនុវត្តច្បាប់ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ សំដៅជួយសម្រួលមិនឲ្យមានការកកស្ទះ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍​ ក្នុងរាជធានីភ្នំពេញ លុបបំបាត់បទល្មើសផ្សេងៗ នៅលើដងផ្លូវ ជាពិសេសអប់រំណែនាំប្រជាពលរដ្ឋ ដែលប្រើប្រាស់ដងផ្លូវ ឲ្យគោរពច្បាប់ ជាជាងខ្លាចប៉ូលីស។

ជាលទ្ធផល នៃកិច្ចប្រតិបត្តិការបំពេញមុខងារភារកិច្ច របស់មន្រ្តីនគរចរាចរណ៍ផ្លូវគោក គឺទទួលបានលទ្ធផលវិជ្ជ​មាន និងទទួលបានការគាំទ្រ ពីសំណាក់ប្រជាពលរដ្ឋទៅវិញទេ ដែលក្នុងនោះរួមមាន៖

– កាត់បន្ថយការកកស្ទះនៅក្នុងរាជធានីភ្នំពេញ

– កាត់បន្ថយបទល្មើសចរាចរណ៍ផ្សេងៗ ពីសំណាក់អ្នកប្រើប្រាស់ផ្លូវ (ធ្វើឲ្យមានសណ្តាប់ធ្នាប់នៅលើទ្រូងផ្លូវ)

– កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសកាត់បន្ថយចំនួនអ្នករបួស​ និងស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍​ (​ ត្រួតពិនិត្យជាតិស្រវឹងពេលយប់)

– កាត់បន្ថយបទល្មើសផ្សេងៗ (ឆក់, ប្លន់) និងកាត់បន្ថយភាពអនាធិបតេយ្យនៅលើទ្រូងផ្លូវ (ហាមមិនឲ្យរ៉ឺម៉កលក់ដូរ និងរថយន្តដឹកទំនិញធំៗចេញ-ចូលរាជធានីភ្នំពេញ)

– ធ្វើការអប់រំជាប្រចាំដល់អ្នកបើកបរតាមផ្លូវ គ្រឹះស្ថានសិក្សា ក្រុមហ៊ុនដឹកជញ្ជូនផ្សេងៗ។

ទន្ទឹមនឹងទទួលបានលទ្ធផលការងារខាងលើ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដោយមានក្រុមការងារអនុវត្តវិន័យ តែងតែធ្វើការអប់រំ ណែនាំ ដាក់ពិន័យ និងដកបញ្ឈរជើង ចំពោះមន្រ្តីណា ប្រព្រឹត្តផ្ទុយពីគោលការណ៍របស់ថ្នាក់ដឹកនាំ ដែលកំណត់ឲ្យអនុវត្តតែចំនួន ៧ចំណុច សម្រាប់ទោចក្រយានយន្ត និង ៩ចំណុច សម្រាប់រថយន្ត ឬទទួលបានរូបភាព វីដេអូ អសកម្ម ពីក្រុមប្រតិកម្មរហ័សរបស់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ឬការបញ្ចេញមតិ (Comment) ផ្សេងៗ ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម ពាក់ព័ន្ធជាមួយការងារចរាចរណ៍។

លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមថា «ក្នុងនាមជាសារព័ត៌មានអន្តរជាតិមួយ​ សូមចូលរួមគោរពវិជ្ជាជីវ: ឲ្យបានត្រឹមត្រូវ​ ជៀសវាងការយកព័ត៌មានមិនពិត​ ដែលគ្មានប្រភពច្បាស់លាស់​ មកចុះផ្សាយព័ត៌មានមិនគ្រប់ជ្រុងជ្រោយ​ មិនមានក្រមសីលធម៌ វិជ្ជាជីវ:ច្បាស់លាស់​ មូលបង្កាច់​មានចរិកលម្អៀង ដើម្បីផលប្រយោជន៍នយោបាយ ជាពិសេសក្នុងគោលបំណងអាក្រក់ ដើម្បីបង្ខូចកិត្តិយស របស់កងកម្លាំងនគរបាលជាតិ​៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម