Connect with us

ព័ត៌មានជាតិ

អាល្លឺម៉ង់ នឹង​រៀប​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ផ្តល់​ជំនួយ​៥​លាន​អឺរ៉ូ ដើម្បី​គាំទ្រ​គ្រួសារ ដែល​ផលប៉ះពាល់​កូ​វីដ​-១៩

បានផុស

នៅ

តាង​នាម​ក្រសួង​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍ​អាល្លឺម៉ង់ (BMZ) ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​អាល្លឺម៉ង់ (​ជី​អាយ​ហ្សិត​) បាន​ផ្ដល់​ជំនួយ​ចំនួន​៥​លាន​អឺរ៉ូ ដែល​ស្មើនឹង​ប្រមាណ​៦​លាន​ដុល្លារ​អាមេរិក ដើម្បី​ផ្តល់​ជំនួយ​ជា​សាច់ប្រាក់​ដល់​ក្រុមគ្រួសារ​រងគ្រោះ​ដោយ​ជំងឺ​កូ​វីដ​១៩ ក្នុង​បំណង​រួមចំណែក​ស្តារ​នូវ​ស្ថានភាព​របស់​ក្រុមគ្រួសារ​ឡើងវិញ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​កម្ពុ​ជានា​ព្រឹក​នេះ​។

​ភាពជា​ដៃគូ​នេះ នឹង​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​លើកកម្ពស់​ល​ទ្ធ​ភាពឆ្លើយតប​របស់​គម្រោង​គាំពារ​សង្គម ដើម្បី​ពង្រឹង​ភាព​ធន់​ទៅ​នឹង​វិបត្តិ​។ ជំងឺ​រាតត្បាត​កូ​វីដ​-១៩​នេះ បាន​ជះឥទ្ធិពល​ផ្នែក​សង្គម និង​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង​ទៅលើ​ប្រជាជន​កម្ពុជា ដែល​ងាយ​រងគ្រោះ​។ ចំណែក​វិបត្តិ​អាកាសធាតុ គ្រោះទឹកជំនន់​នៅ​ចុងឆ្នាំ​២០២០ បាន​បង្ក​ឱ្យ​ស្ថានភាព​អវិជ្ជមាន​មួយចំនួន​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី គ្លែ​រ កូ​ណាន់ តំណាង​កម្មវិធី​ស្បៀងអាហារ​ពិភព​លោក​បាន​លើកឡើងថា “​កូ​វីដ​-១៩ និង​គ្រោះទឹកជំនន់​បាន​បន្ថែម​បន្ទុក​ចំពោះ​ប្រជាជន​ដែល​កំពុងតែជួបប្រទះ​នឹង​បញ្ហា​ប្រឈម​នានា​ស្រាប់​ទៅហើយ​។ របាយការណ៍​បាន​បង្ហាញថា ក្រុមគ្រួសារ​ងាយ​រងគ្រោះ​ដែល​រង​ផលប៉ះពាល់​ដោយសារ​វិបត្ដិ​ទាំងពីរ​នេះ បាន​កាត់បន្ថយ​ការ​ទទួល​ទាន​អាហារ លក់​ទ្រព្យសម្បត្តិ និង​ខ្ចី​បំណុល​បន្ថែម​ដើម្បី​បំពេញតម្រូវការ​ចាំបាច់​។ យើង​ពិតជា​ពេញចិត្ត​ណាស់​ក្នុង​ការជួយ​ដល់​ប្រជាជន​ខ្វះខាត​ដើម្បី​បំពេញតម្រូវការ​ស្បៀង​និង​អាហារូបត្ថម្ភ និង​ជួយសង្គ្រោះ​ស្ថានភាព​របស់​ពួកគាត់​ឡើងវិញ​”​។

ជី​អាយ​ហ្សិត និង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក នឹង​ប្រើប្រាស់​ទិន្នន័យ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ដូចជា ប្រព័ន្ធ​ទិន្នន័យ​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ (IDPoor) របស់​ក្រសួងផែនការ និង​ប្រព័ន្ធ​ព័ត៌មាន​ទាន់​ហេតុការណ៍​និង​អង្កេត​តាមដាន​ស្ថានការណ៍​គ្រោះមហន្តរាយ (PRISM) ដើម្បី​កំណត់​អត្តសញ្ញាណ​ក្រុម​គ្រួសារ​ក្រីក្រ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ និង​កូ​វីដ​-១៩​។ ជី​អាយ​ហ្សិត​បានផ្តល់​ការគាំទ្រ​ផ្នែក​បច្ចេកទេស​ដល់​ក្រសួងផែនការ​ដើម្បី​អនុវត្ត​កម្មវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មកហើយ​។

បច្ចុប្បន្ននេះ កម្មវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​គ្រប​ដណ្តប់​១០០ ភាគរយ នៃ​តំបន់​ជនបទ និង​ទីក្រុង​នៅ​ទូទាំងប្រទេស​កម្ពុជា​។

ក្រុមគ្រួសារ​គោលដៅ​នឹង​ទទួល​បាន​ជំនួយ​ជា​សាច់ប្រាក់ បន្ថែម​ពីលើ​ជំនួយ​សង្គ្រោះបន្ទាន់​ជា​សាច់ប្រាក់​សម្រាប់​ទប់ទល់​នឹង​ស្ថានភាព​កូ​វីដ​-១៩​របស់​រាជរដ្ឋាភិបាល​។ ជំនួយ​បន្ថែម​នេះ​នឹង​ជួយ​បង្ការ​មិនឱ្យ​ក្រុមគ្រួសារ​បន្ត​ធ្លាក់ចូល​ជ្រៅ​ទៅក្នុង​ភាពក្រីក្រ និង​ជួយ​ពង្រឹង​ភាព​ធន់​របស់​ពួកគាត់​ចំពោះ​វិបត្តិ​នាពេល​អនាគត​។

ស្ថានភាព​កូ​វីដ​-១៩​នៅ​មិនទាន់មាន​ភាព​ប្រាកដប្រជា​នៅឡើយ ចំណែក​វិបត្តិ​ផ្នែក​អាកាសធាតុ​នៅតែ​បង្ក​ជា​ហានិភ័យ​ជាប្រចាំ ហេតុដូច្នេះ​ការ​ត្រៀម​លក្ខណៈ​ទប់ទល់​នឹង​ស្ថានភាព​នេះ​មាន​សារៈសំខាន់​ណាស់​។ ដូច្នេះ កម្មវិធី​ស្បៀងអាហារ​ពិភពលោក​និង​ជី​អាយ​ហ្សិត​នឹង​បន្ត​ផ្តល់​ការគាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​លើកកម្ពស់​ល​ទ្ធ​ភាពឆ្លើយតប​របស់​គម្រោង​គាំពារ​សង្គម ដើម្បី​ទប់ទល់​នឹង​វិបត្ដិ​នានា​។

​លោក Christian BERGER ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​បាន​ថ្លែងថា “​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​មាន​មោទនភាព​ដែល​បាន​គាំទ្រ​ដល់​កម្មវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ ជាមួយ​ប្រទេស​អូស្ត្រាលី​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​កន្លងមក​។ ក្នុង​សហការ​ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​ផ្នែក​បច្ចេកទេស​របស់​យើង (​ជី​អាយ​ហ្សិត​) ក្រសួងផែនការ​បា​នប​ន្ត​កែ​លម្អ​កម្មវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ជា​បន្តបន្ទាប់ ហើយ​បច្ចុប្បន្ន​នេះ ការចុះបញ្ជី​បាន​គ្រប​ដណ្តប់​ទូទាំងប្រទេស​កម្ពុជា​។ កម្មវិធី​នេះ​មាន​អត្ថប្រយោជន៍​ណាស់​ក្នុងការ​ឆ្លើយតប​ទៅនឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩”​។

ឯកអគ្គរដ្ឋទូត​បាន​បន្ថែមថា “​នៅក្នុង​កិច្ចសហការ​បន្ថែម​ជាមួយ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​នេះ យើង​ប្រើ​វិធីសាស្ត្រ​ដែលមាន​មូលដ្ឋាន​លើ​ប្រព័ន្ធ​ទិន្នន័យ ដោយ​ប្រើ​កម្មវិធី​អត្តសញ្ញាណ​កម្ម​ក្រុមគ្រួសារ​ក្រីក្រ និង​ប្រព័ន្ធ​ព័ត៌មាន​ទាន់​ហេតុការណ៍​និង​អង្កេត​តាមដាន​ស្ថានការណ៍​គ្រោះមហន្តរាយ ដើម្បី​ជួយសង្គ្រោះ​និង​កសាង​ភាព​ធន់​សម្រាប់​ក្រុម​ប្រជាជន​ងាយ​រងគ្រោះ រួមទាំង​កុមារ មនុស្ស​ចាស់ និង​ស្ត្រី​ផងដែរ​។​”

លោកស្រី កូ​ណាន់ បានបញ្ជាក់​បន្ថែម​ថា “​យើង​សូម​ថ្លែងអំណរគុណ​ដល់​ប្រទេស​អាល្លឺម៉ង់​ដែល​បានផ្ដល់​ការគាំទ្រ​រយៈពេល​វែង​ដល់​ប្រទេស​កម្ពុជា ហើយ​យើង​មាន​ឆន្ទៈ​ក្នុងការ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ជី​អាយ​ហ្សិត ដើម្បី​គាំទ្រ​ដល់​ក្រុម​គ្រួសារ​រងគ្រោះ​ដោយសារ​វិបត្តិ​នានា​តាំងពី​ឆ្នាំមុន​។ យើង​មានបំណង​អភិវឌ្ឍ​គំរូ​ប្រតិ​ប​ត្ដិ​ការ​សម្រាប់​កិច្ច​គាំពារ​សង្គម​ទប់​ទល់នឹង​វិបត្តិ​នា​ពេល​អនាគត សម្រាប់​កម្ពុជា​។ ធ្វើ​ដូច្នេះ យើង​នឹង​អាចមាន​លទ្ធភាព​រិះរក​វិធី​ថ្មីៗ​ដើម្បី​លើកកម្ពស់​កម្មវិធី​ជំនួយ​សង្គម និង​កម្មវិធី​ឆ្លើយតប​នឹង​គ្រោះមហន្តរាយ ដែល​នឹង​ជួយ​ឱ្យ​ក្រុមគ្រួសារ​ងាយ​រងគ្រោះ​បាន​ត្រៀមខ្លួន​កាន់តែ​ប្រសើរ​និង​មាន​ភាព​ធន់ នៅពេល​មាន​វិបត្ដិ​កើតឡើង​នាពេល​អនាគត​”​។

ភាពជា​ដៃគូ​នេះ នឹង​ជួយ​គាំទ្រ​បន្ថែម​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ស្ថាប័នរដ្ឋ​ដូចជា​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម ក្រសួងផែនការ​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ក៏ដូចជា​ដៃគូ​អភិវឌ្ឍ​នានា​ដែល​បាន​ចូលរួមចំណែក​ក្នុង​ផ្នែក​ជំនួយ​គាំពារ​សង្គម​និង​ការឆ្លើយតប​ទៅនឹង​គ្រោះមហន្តរាយ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ២ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៣ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម