នគរបាលជាតិទទួលបានថវិកា ៥៥.០០០ ដុល្លារពីវិស័យឯកជនដើម្បីជួយដល់ជនរងគ្រោះដោយសារទឹកជំនន់ – Kampuchea Thmey Daily

Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

នគរបាលជាតិទទួលបានថវិកា ៥៥.០០០ ដុល្លារពីវិស័យឯកជនដើម្បីជួយដល់ជនរងគ្រោះដោយសារទឹកជំនន់

Published

on

អគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលបានថវិកា៥៥.០០០ដុល្លារពីណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ដើម្បីជួយដល់ជនរងគ្រោះដោយសារ ទឹកជំនន់ដែលបានជន់លិចស្ទើរគ្រប់ទីកន្លែងនៅក្នុងប្រទេស។

ថវិកាទាំងនេះនឹងត្រូវប្រើប្រាស់ដើម្បីទិញអង្ករប្រមាណ ១០០តោន ដែលមន្ត្រីនគរបាលនឹងយកទៅចែកជូនដល់ជនរងគ្រោះដោយទឹកជំនន់។ ឧត្តមសេនីយ៍ឯក ចាន់ ស៊ីថា អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿនអគ្គស្នងការនគរបាលជាតិបានមានប្រសាសន៍ថា «យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការឧបត្ថម្ភរបស់ណាហ្គាវើលដ៍បេះដូងសប្បុរស។

ការឧបត្ថម្ភនេះ បានមកចំពេល និងឆ្លើយតបយ៉ាងរហ័សចំពោះស្ថានភាពគ្រោះទឹកជំនន់ព្រមទាំងជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងផ្តល់កម្លាំងចិត្តដល់មន្ត្រីរបស់យើងដែលកំពុងធ្វើការជួរមុខឥតមាននឿយហត់ដើម្បីសង្គ្រោះប្រជាពលរដ្ឋ។ ណាហ្គាវើលដ៍បានចូលរួមឧបត្ថម្ភយ៉ាងច្រើនដល់ប្រជាជនកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះហើយយើងខ្ញុំសូមជូនពរឲ្យណាហ្គាវើលដ៍ទទួលបានជោគជ័យជាបន្តទៀតនៅក្នុងប្រតិបត្តិការធុរកិច្ចរបស់ខ្លួន»។

លោក Pern Chen នាយកគ្រប់គ្រងណាហ្គាវើលដ៍ បានឲ្យដឹងផងដែរថា«ខ្យល់ព្យុះដ៏កាចសាហាវជាប់ៗគ្នាក្នុងពេលថ្មីៗនេះបានបង្កជាទឹកជំនន់នៅក្នុងប្រទេសដែលឆ្នាំនេះគឺជាឆ្នាំ ដែលខ្យល់ព្យុះ និងទឹកជំនន់វាយប្រហារប្រទេសកម្ពុជាខ្លាំងបំផុតក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ ដូច្នេះមានប្រជាជនជាច្រើនដែលត្រូវការជំនួយបន្ទាន់ហើយយើងសង្ឃឹមថាការឧបត្ថម្ភរបស់យើង នឹងជួយដល់សហគមន៍ដែលរងគ្រោះ»។

លោកបានបន្តថា«យើងក៏សូមថ្លែងអំណរគុណនិងសូមកោតសរសើរដល់អគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្ត្រីពាក់ព័ន្ធផងដែរដែលកំពុងធ្វើការជួរមុខជួយដល់គ្រួសាររងគ្រោះនិងផ្តល់ជំនួយដល់ប្រជាជនដែលកំពុងត្រូវការជំនួយបំផុត»។

លោក Pern Chen បានធ្វើការកត់សម្គាល់ថា ណាហ្គាវើលដ៍បេះដូងសប្បុរសក៏បានធ្វើការឧបត្ថម្ភសម្ភារបង្ការជំងឺ កូវីដ-១៩ដល់អគ្គស្នងការដ្ឋាននគរបាលជាតិផងដែរនៅក្នុងខែឧសភាដែលជាផ្នែកមួយនៃគម្រោងឧបត្ថម្ភដល់ស្ថាប័នរដ្ឋរយៈពេល ៥ ខែកន្លងទៅដើម្បីជួយប្រយុទ្ធនឹងជំងឺកូវីដ-១៩ក្នុងប្រទេសកម្ពុជា។ ចំណែកក្រសួងសុខាភិបាលក៏បានទទួលពីណាហ្គាវើលដ៍នូវផ្ទាំងក្តារព័ត៌មានស្តីពីវិធានការបង្ការការចម្លងជំងឺកូវីដ-១៩ ទែរម៉ូម៉ែត្រស្វ័យប្រវត្តិនិងឧបករណ៍ដាក់អាល់កុលលាងដៃស្វ័យប្រវត្តិ ១០០ឈុតកាលពីដើមខែនេះដើម្បីរក្សាសុវត្ថិភាពដលសិស្សា នុសិស្សនិងមន្ត្រីអប់រំនៅពេលបើកសាលារៀនឡើងវិញ។ មិនតែប៉ុណ្ណោះ ក្រសួងសុខាភិបាល ក៏បានទទួលម៉ាស៊ីនធ្វើតេស្តរកមេរោគ ១គ្រឿង ឧបករណ៍ធ្វើតេស្តរកមេរោគ ៦.៤០០ ឈុត ឧបករណ៍ប្រមូលសំណាកមេរោគ៣.០០០ ឈុត កុំព្យូទ័រយួរដៃ ៥ គ្រឿង និងជែលលាងដៃ ៥០០ដបផងដែរពីណាហ្គាវើលដ៍បេះដូងសប្បុរស៕

សំអឿន

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services