ព័ត៌មានជាតិ
ដំណើរឆ្ពោះត្រៀមខ្លួន របស់សាលារៀន ដើម្បីកសាងភាពធន់ និងធានាគុណភាពអប់រំ
ក្រសួងអប់រំ យុវជន និង កីឡា សហការជាមួយ វិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានរៀបចំសន្និសីទគោលនយោបាយអប់រំលើកទី៤ ស្ដីពី ដំណើរឆ្ពោះទៅការត្រៀមខ្លួនរបស់សាលារៀន នាពេលអនាគត ដើម្បីកសាងភាពធន់ និងធានាគុណភាពអប់រំ រយៈពេល ០២ថ្ងៃ គឺចាប់ពី ថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិអប់រំ ក្រោមអធិបតីភាព បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងមានការចូលរួម ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័នពាក់ព័ន្ធ គរុនិសិស្ស និងអ្នកចូលរួមអនឡាញសរុបប្រមាណ ៦៨៩រូប។

សន្និសីទនេះមានគោលបំណង ១. ពិនិត្យឡើងវិញនូវវឌ្ឍនភាព និងបញ្ហាប្រឈមក្នុង កំណែទម្រង់ សាលារៀន ការចូលរួម របស់សហគមន៍ និង ការអភិវឌ្ឍវិជ្ជាជីវៈ ដល់គ្រូបង្រៀន ដែលមាន គោលដៅ ពង្រឹង នូវលទ្ធផលសិក្សារបស់សិស្ស។ ២. ការរិះរកនូវនវានុវត្តភាព ក្នុងវិស័យអប់រំ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាដែលអាចជួយដោះស្រាយ បញ្ហាប្រឈមបច្ចុប្បន្ន និងវាយតម្លៃមើល ថាតើបច្ចេកវិទ្យាអាចជួយលើកកម្ពស់ ដល់ភាពធន់ ក្នុងវិស័យ អប់រំយ៉ាងដូចម្ដេច និងកំណត់ នូវ ឧត្តមានុវត្ត ក៏ដូចជា បទពិសោធន៍ ជោគជ័យ នៃការធ្វើសមាហរណកម្ម នូវបច្ចេកវិទ្យាក្នុងវិស័យអប់រំ និង ៣. សម្របសម្រួល នូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងរាជរដ្ឋាភិបាល ជាមួយនឹង អ្នកពាក់ព័ន្ធ ផ្ទាល់ក្នុងវិស័យអប់រំ និងកំណត់នូវផ្នែកដែលមានសក្តានុពល ផ្ដល់នូវប្រយោជន៍ទៅវិញទៅមក និងប្រធានបទស្រាវជ្រាវ ដែលមានសក្ដានុពល ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ការតាក់តែងគោលនយោបាយផ្អែកលើភ័ស្តុតាងក៏ដូចជាលើកកម្ពស់នូវគុណភាព នៃការស្រាវជ្រាវក្នុងវិស័យអប់រំ ក្នុងប្រទេសកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់នូវធាតុចូលក្នុងការពិភាក្សាសម្រាប់សន្និសីទគោលនយោបាយអប់រំលើ ៩ចំណុចគឺ៖ ១. ការពង្រឹងគុណភាពគ្រឹះស្ថានសិក្សាសាធារណៈ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា ២. ការអនុវត្តកំណែទម្រង់សាលារៀន ៣. ការអភិវឌ្ឍគ្រូបង្រៀន តាមរយៈកំណែទម្រង់សាលាគរុកោសល្យ ៤. ការពិនិត្យទ្បើងវិញសៀវភៅសិក្សាគោល និងការកែលម្អវិធីសាស្ត្របង្រៀន ៥. ការលើកកម្ពស់ការអប់រំឌីជីថល ៦. ការអភិវឌ្ឍកម្មវិធីសិក្សា ៧. ការលើកកម្ពស់សុខភាពសិក្សា ៨. ការគាំទ្រសិស្ស និង ៩. ការថែទាំ គាំពារ និងអប់រំកុមារតូច។

បណ្ឌិត សភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់វិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដែលបានសហការរៀបចំសន្និសីទគោលនយោបាយនេះ៕

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


