ព័ត៌មានជាតិ
អនុវត្តតាមអនុសាសន៍សម្ដេចតេជោឧកញ៉ា ៨រូបនេះ ចុះចែកអំណោយជូនពលរដ្ឋផ្អើលខេត្តបន្ទាយមានជ័យ
ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, ក្រុមលោកឧកញ៉ាវ័យក្មេង៨រូបនៅព្រឹកថ្ងៃទី២៣ ខែ តុលា ឆ្នាំ ២០២០ នេះបាននាំយកអំណោយមកចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់១,០០០គ្រួសា ក្នុងភូមិលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
តាមការលើកឡើង ពីលោក ឧកញ៉ា ហ៊ួត ជា អំណោយទាំងនោះសរុបជាទឹកប្រាក់80000$ ដោយ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ មី ទឹកត្រី ទឹកស៉ីអ៉ីវ ទឹកបរិសុទ្ធ និងថវិកាមួយចំនួន។ ក្រុមលោកឧកញ៉ាវ័យក្មេងទាំង៨រូបនៃក្រុមហ៊ុនT.O.I.C Group នោះរួមមាន៖១- ឧកញ៉ា អ៉ឹង ឃាង ទីប្រឹក្សាសភាពពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល T.O.I.C Group។
២- ឧកញ៉ា ហួត ជា ទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា។
៣- ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា សមាជិកអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។
៤- ឧកញ៉ា ឡាយ លន់ ទីប្រឹក្សាសភាពពាណិជ្ជកម្មខេត្តសៀមរាប។
៥- ឧកញ៉ា ចាង ជីវិញ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តកោះកុង។
៦- ឧកញ៉ា សុក រ៉ាដូ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។ និងជាប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង។
៧- ឧកញ៉ា ម៉េន កានី ម្ចាស់បុរី GM។
៨- ឧកញ៉ា នួន អក ម្ចាស់រីសតកំពតឋានសួគ៌។



យោងតាមប្រសាសន៍របស់លោកឧកញ៉ា នួន អក ម្ចាស់រីសតកំពតឋានសួគ៌បានបញ្ជាក់ឲ្យដឹងថា ការចែកជូនអំណោយស្បៀងអាហារដល់ប្រជាពលរដ្ឋនេះ គឺយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា<<ជួយគ្នាក្នុងគ្រាមានអាសន្ន>> ទើបក្រុមលោកឧកញ៉ាវ័យក្មេងទាំង៨រូបនៃក្រុមហ៊ុន T.O.I.C Group ចុះនាំអំណោយមកចែកដោយផ្ទាល់នេះ។ សកម្មភាពខាលើ មិនមែនជាលើកទី១ ឡើយរបស់ក្រុមលោកឧកញ៉ាវ័យក្មេងទាំង៨រូបនៃក្រុមហ៊ុនT.O.I.C Group នេះ កន្លងមកអ្នកជំនួញវ័យក្មេងនៃ ក្រុមមួយនេះ តែងតែចុះ ធ្វើកិច្ចការសប្បុរសធម៌ជាច្រើនលើកមកហើយ ។
សូមបញ្ជាក់ថា របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបណ្តាញសារព័ត៌មាន ទទួលបានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ កម្ពុជាបានទទួលរងផលប៉ះពាល់ នៅក្នុង១៩រាធានី-ខេត្ត ក្នុងនោះមានប្រជាជនរងផលប៉ះពាល់ចំនួន ១០៤,៣៤៨គ្រួសារ ស្មើប្រមាណ ៤១៧,៣៩២នាក់, ប្រជាជនត្រូវបានជម្លៀសមកទីទួលសុវត្ថិភាពចំនួន ១០,៥៨៣គ្រួសារ ស្មើប្រមាណ ៤២,៣៣២នាក់ និងប្រជាជនស្លាប់ចំនួន៣៤នាក់។ ចំពោះទិន្នន័យរួមនៃផលប៉ះពាល់ និងខូចខាត នឹងត្រូវធ្វើការប៉ាន់ប្រមាណបូកសរុប បន្ទាប់ពីជំនន់ទឹកភ្លៀងត្រូវបានបញ្ចប់៕
ស៊ុន ហួត


-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


