ព័ត៌មានជាតិ
ផ្ទះ១ខ្នងរួមនិងទ្រព្យសម្បត្តិ ត្រូវភ្លើងឆេះខ្ទេចគ្មានសល់
ស្ត្រីរងគ្រោះស្ទើរគាំងបេះដូង យំក៏មិនចេញ ខណៈដែលមានហេតុការណ៍អគ្គិភ័យមួយ បានឆាបឆេះផ្ទះនិងទ្រព្យសម្បត្តិសំខាន់ៗរួមទាំងសម្លៀកបំពាក់គ្មានសល់ទាំងយប់។ សមត្ថកិច្ចថាហេតុការនេះ បានកើតឡើងកាលពីវេលាម៉ោង០៩និង១០នាទីកាលពីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចក្រុមទី៣ ភូមិជាមន្ត្រី ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលរងគ្រោះជាប្រភេទផ្ទះទាម មានទំហំ៥ម៉ែត្រx១០ម៉ែត្រដំបូលស័ង្កសីជញ្ជាំងស័ង្កសី ម្ចាស់ផ្ទះឈ្មោះ កែវ វិច្ចរ៉ា ភេទស្រី អាយុ២៧ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ ត្រូវបានឆាបឆេះទាំងស្រុង។ សម្ភារៈខូចខាតរួមមាន៖ ម៉ូតូម៉ាក ហុងដាឌ្រីម សេរីឆ្នាំ២០១៨ ចំនួន០១គ្រឿង, គោយន្តកន្ត្រៃចំនួន០១គ្រឿង, ទូទឹកកកចំនួន០១គ្រឿង, កន្ទេលភួយម៉ុងនិងសម្ភារៈមួយចំនួនទៀត នៅក្នុងផ្ទះ ផងដែរ។


សមត្ថកិច្ចបានបន្តថា ក្នុងហេតុការខាងលើ កម្លាំងនគរបាលបានចូលរួមពន្លត់ចំនួន១៥នាក់ តែបានត្រឹមបង្ក្រាបមិនឲ្យរាលដាលដល់ផ្ទះពលរដ្ឋជិតខាងប៉ុណ្ណោះ ចំពោះផ្ទះជនរងគ្រោះ ត្រូវបានឆេះទាំងស្រុង ដែលហេតុការណ៍នេះ បង្កដោយឆ្លងចរន្តអគ្គិសនី ចំណែកថវិកាសរុបនៃការខូចខាត សមត្ថកិច្ចនៅមិនទាន់បានវាយតម្លៃសរុបនៅឡើយ៕


អត្ថបទ៖ សៅ សារិទ្ធ
សូមចុចអាន៖ ពេលទឹកជន់លិច គេស្តារអណ្តូងយ៉ាងម៉េច ទើបបានទឹកស្អាតប្រើវិញ?
-
កីឡា១២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


