ព័ត៌មានជាតិ
មនុស្ស ៣ នាក់ស្លាប់ក្នុងថ្ងៃតែមួយ នៅស្រុក ៣ ផ្សេងគ្នា ដោយសារលង់ទឹក
មនុស្សចំនួន ៣ នាក់បានស្លាប់បាត់បង់ជីវិត ក្នុងថ្ងៃតែមួយ ដោយសារលង់ទឹក នៅស្រុកមង្គលបូរី ក្រុងប៉ោយប៉ែត ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
អាជ្ញាធរស្រុកមង្គលបូរី បានឱ្យដឹងថា ករណីទី ១ ក្មេងស្រី អាយុ ១១ ឆ្នាំ រស់នៅភូមិភ្នំតូចជើង ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានលង់ទឹកស្លាប់។

នគរបាលមូលដ្ឋានបញ្ជាក់ឲ្យដឹងបន្តទៀតថាមុនពេលកើតហេតុជនរងគ្រោះបាននាំគ្នា ទៅលេងទឹកប្រឡាយដែលមានជម្រៅជ្រៅ ខាងកើតភូមិចម្ងាយពីភូមិ១.០០០មែត្របណ្តាលឲ្យលង់ស្លាប់។
ករណីទី២ នៅក្រុងប៉ោយប៉ែត តាមការឲ្យដឹងពីនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថានៅវេលាម៉ោង៤និង២០នាទីល្ងាច ថ្ងៃទី៣ខែតុលា ឆ្នាំ២០២១ មានបុរស១នាក់ ឈ្មោះសុន សាវុធ ភេទប្រុស អាយុ៤២ឆ្មាំ រស់នៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងបន្តថា មុនពេលកើតហេតុជនរងគ្រោះ បានបើកទូកទៅនេសាទត្រីនៅក្នុងតំបន់បឹងអូខៃដន ពីរនាក់កូនប្រុស អាយុ១៣ឆ្នាំពេលនោះ ជនរងគ្រោះបើកទូកជ្រុលទៅបុកច្រាំង បណ្តាលឲ្យឪពុកធ្លាក់ពីលើទូកហូររសាត់តាមទឹកបាត់ខ្លួនតែម្តង។

បន្ទាប់មកកម្លាំងផ្នែកសឹករងក្រុងប៉ោយប៉ែត ចំនួន ១០ នាក់ បានរុករកជាច្រើនម៉ោងទើបប្រទះឃើញសព។
ចំណែក ករណីទី៣ នៅស្រុកភ្នំស្រុក តាមការឲ្យដឹងពីនគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថានៅវេលាម៉ោង៦និង៤០នាទីយប់ ថ្ងៃទី ៣ ខែតុលាឆ្នាំ២០២១ នេះមានបុរសម្នាក់ឈ្មោះ អឿន រិន អាយុ ២៣ឆ្នាំ រស់នៅ ភូមិ កន្ទួត សង្កាតភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានទៅដាក់បង្កៃស្ទូចត្រី នៅចំណុចលូបួនជ្រុង ខាងកើតភូមិគោករំចេក ចំងាយ១,៣០០ម៉ែត្រ ស្ថិតក្នុងឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

មុនពេលកើតហេតុ តាមការឲ្យដឹងពីអ្នកទៅដាក់បង្កៃជាមួយគ្នាប្រាប់ថា ក្រោយពីបុរសរងគ្រោះ បានដាក់បង្កៃស្ទូចត្រីរួច ក៏ដើរមកលាងជើង លាងដៃ នៅខាងមុខលូស្រាប់តែរអិលជើងធ្លាក់ចូលទៅក្នុងលូទឹកកំពុងហូរខ្លាំង និងបានស្រែកឲ្យជួយតែជួយមិនទាន់ដោយសារតែទឹកហូរខ្លាំងបណ្តាលឲ្យជនរងគ្រោះថប់ដង្ហើមស្លាប់នៅកន្លែងកើតហេតុ។
ករណីជនរងគ្រោះស្លាប់ទាំង៣នាក់ ក្រោយពីសមត្ថកិច្ចធ្វើការពិនិត្យកោលសល្យវិច្ច័យរួច បានប្រគល់ជូនក្រុមគ្រួសារដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណីអស់ហើយផងដែរ៕
អត្ថបទៈ វ៉ាន់ ណាង
-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


