Connect with us

ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ ក្រុមប្រឹក្សាក៏ជាអង្គប្រតិបត្តិដែរ មិនមែនជាអង្គបញ្ញត្តិ ដែលចាំតែគណៈអភិបាលរាយការណ៍នោះទេ

បានផុស

នៅ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ថ្នាក់ដឹកនាំក្រុម​ប្រឹក្សា​រាជ​ធានី-ខេត្ត មិនមែនជាអង្គបញ្ញត្តិដែលចាំតែ គណៈអភិបាលរាយការណ៍នោះទេ។ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច អភិបាលខេត្តស្ទឹងត្រែងថ្មី នៅព្រឹកថ្ងៃទី៤ ខែតុលានេះ សម្ដេចក្រឡាហោម បានថ្លែងថា «យើងផ្ដល់សារៈសំខាន់ ផ្ដល់តម្លៃដល់ក្រុមប្រឹក្សាឲ្យបានខ្លាំង ព្រោះនៅថ្នាក់ខេត្ត ក្រុមប្រឹក្សាក៏ជាអង្គប្រតិបត្តិដែរ មិនមែនជាអង្គបញ្ញត្តិដែលចាំតែគណៈអភិបាលរាយការណ៍នោះទេ គឺក្រុមប្រឹក្សាមានសិទ្ធិ ប្រសិនបើគណៈអភិបាលមិនរៀបចំខ្លឹមសារកិច្ចប្រជុំ សមាជិកក្រុមប្រឹក្សា ១ភាគ ៣មានសិទ្ធិស្នើកោះប្រជុំ មានសិទ្ធិកោះហៅចៅហ្វាយខេត្តដើម្បីប្រជុំ»។

សម្ដេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងបន្តថា «មានកន្លែងខ្លះគណៈអភិបាលមិនខ្ចីចូលរួមប្រជុំ ហើយមិនឲ្យតម្លៃក្រុមប្រឹក្សា ដែលចំណុចនេះ គឺជាការខុសឆ្គងហើយ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសម្ដេចក្រឡាហោម គណៈអភិបាលខ្លះ មិនគោរពក្រុមប្រឹក្សានោះទេ ដ្បិតយល់ថា សមាជិកក្រុមប្រឹក្សានោះមានសមាសភាព មកពីអ្នកដែលធ្លាប់ មានឋានៈតូចតាចជាងខ្លួន។ ប៉ុន្តែការគិតដូច្នេះ ត្រូវបានសម្ដេចចាត់ទុកថាការគិតខុស និងស្នើសុំឲ្យមានការកែប្រែចំណុចនេះ ដើម្បីពង្រឹងរបៀបរបបការងារឡើងវិញ។

សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា តួអង្គប្រធានក្រុមប្រឹក្សា និងគណៈអភិបាល ត្រូវតែសាមគ្គីគ្នា ធ្វើការជាមួយគ្នា ត្រូវមានការជជែកគ្នាបើចាំបាច់ ដើម្បីរៀបចំកិច្ចប្រជុំណាមួយ ដែលមានសារៈសំខាន់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៨ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ១០ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១១ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម