Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវអាជ្ញាធរ ត្រូវយកចិត្តទុកដាក់ អំពីភាពកកកុញរបស់ពលរដ្ឋ ដែលដើរលេងកម្សាន្ត

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់អាជ្ញាធរ នៅគ្រប់ទីកន្លែងទាំងអស់ ត្រូវយក​ចិត្ត​​​ទុក​​​ដាក់ពិនិត្យ​មើល​អំពីភាពកកកុញ របស់ប្រជាពលរដ្ឋ ដែលបានទៅដើរលេងកម្សាន្ត នៅតាមរមណីដ្ឋាននានា ដើម្បី​រក្សាគម្លាតពីក្រុមគ្រួសារមួយ ទៅក្រុមគ្រួសារមួយទៀត ពីមនុស្សដែលមិនស្គាល់គ្នា ទៅកៀកគ្នាជាដើម។

តាមរយៈសារជាសំឡេងផ្ញើជូនជនរួមជាតិ នៅព្រឹកថ្ងៃទី៦ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន បានមាន​ប្រសា​សន៍ថា សមាជិកនៅក្នុងគ្រួសារតែមួយ អាចនៅកៀកគ្នាបាន ដោយសារពួកគេរស់នៅផ្ទះជាមួយគ្នា ជិះរថយន្តជា​មួយគ្នា។ ប៉ុ​ន្តែអាជ្ញាធរគ្រប់ទីកន្លែងទាំងអស់ ត្រូវធានានូវការរក្សាគម្លាត និងការកកកុញ របស់ប្រជាពលរដ្ឋ ដែល​បានដើរលេងកម្សាន្ដ ពីព្រោះយើងមិនបានដឹងថា នរណាម្នាក់នឹងមានជំងឺកូវីដ-១៩នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា «ការពាក់ម៉ាស់ នៅតាមទីធ្លាសាធារណៈ ដែលយើងកំពុងដើរ​កម្សាន្ដ វាជាការចាំបាច់ ការលាងដៃក្រោយពីការកាន់នេះ កាន់នោះហើយ ជាមួយនឹងអាល់កុល ឬជែល គឺវាជា​ការចាំបាច់»។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ការសាកល្បងលើកនេះ គឺជាការសាកល្បង​ដ៏ធំរវាងមហន្ដរាយ និង​សុវត្ថិភាព ដោយប្រសិនបើយើងធ្វើបានត្រឹមត្រូវ មហន្តរាយវានឹងមិនមាននោះទេ ហើយ​វាមិននាំទៅដល់​ការ​រារាំងការបើកប្រទេសឡើងវិញឡើយ។

សម្ដេចតេជោ សង្ឃឹមថា សុវត្ថិភាពនឹងអាចកើតមានបាន អាស្រ័យទៅលើមនុស្សម្នាក់ៗ ក្រុមគ្រួសារនីមួយៗ នៅ​ក្នុង​ពេលដើរលេងកម្សាន្ដ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ ហើយសុវត្ថិភាពក្រោយពេលភ្ជុំបិណ្ឌនេះ នឹងនាំឲ្យយើង​បើកប្រទេសឡើងវិញលើគ្រប់វិស័យ ដូចជា៖ ភោជនីយដ្ឋាន,​ អាហារដ្ឋាន, រហូតដល់កន្លែងជាច្រើន ដែលទាក់ទង​ជា​មួយនឹងសេវា គឺនឹងត្រូវបានបើកពេញលេញ សម្រាប់ដំណើរការសេដ្ឋកិច្ច ដែលទៅទាំងព្រមរួមមាន៖ កសិកម្ម, ឧស្សាហកម្ម, និងសេវាកម្មជាដើម ដែលនឹងឲ្យប្រទេសរបស់យើង វិលទៅរកមុនសម័យកូវីដ-១៩ រាតត្បាត ដោយ​គ្រាន់តែអនុវត្ត តាមបែបគន្លងថ្មីប៉ុណ្ណោះ។

ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្ដេចបាននិងកំពុងតាមដានសភាពការណ៍ ក្នុង​អំឡុង​ពេលប្រជាពលរដ្ឋឈប់សម្រាក ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ តាមរយៈរបាយការណ៍ របស់អាជ្ញាធររាជធានី-ខេត្ត និងក្រសួងទេសចរណ៍ ដែលបានរាយការណ៍ជាប្រចាំនូវការវិវត្តទាំងឡាយ៕

អត្ថបទ៖ ឃួន សុភ័ក្រ  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម