ព័ត៌មានជាតិ
ក្រុមមេធាវីរាជរដ្ឋាភិបាល ទាត់ចោលទាំងស្រុង នូវការចុះផ្សាយដោយគ្មានសច្ចភាព របស់សារព័ត៌មាន The Guardian
សេចក្ដីថ្លែងការណ៍បដិសេធ របស់ក្រុមមេធាវីរាជរដ្ឋាភិបាល នៅថ្ងៃទី៦ ខែតុលានេះ បានសរសេរថា កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ សារព័ត៌មាន The Guardian ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានចុះផ្សាយអត្ថបទមួយ ដែលមានចំណងជើងថា «ការិយាល័យមេធាវី ដែលបង្កើតឡើងដោយប្រធានាធិបតីប្រទេសស៊ីប (Cyprus) ត្រូវបានចោទប្រកាន់ពីការលាក់បំបាំង នូវទ្រព្យសម្បត្តិរបស់ជនជាតិរុស្ស៊ី ដែលរត់គេចខ្លួន» ដែលក្នុងនោះ បានចុះផ្សាយចោទប្រកាន់ដោយបំភ្លៃការពិតទាំងស្រុងថា សម្ដេច ហ៊ុន សែន មានលិខិតឆ្លងដែនប្រទេសស៊ីប (Cyprus)។
ក្រុមមេធាវីរាជរដ្ឋាភិបាល សូមបដិសេធ និងទាត់ចោលទាំងស្រុង នូវការចុះផ្សាយដោយគ្មានសច្ចភាព គ្មានមូលដ្ឋាន និងផ្ទុយពីការពិត របស់សារព័ត៌មាន The Guardian ខាងលើនេះ។ ក្រុមមេធាវីរាជរដ្ឋាភិបាល បានបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានសញ្ជាតិខ្មែរតែមួយគត់ គ្មានសញ្ជាតិបរទេសណាមួយ គ្មានលំនៅដ្ឋានណាមួយឯបរទេស ហើយក៏មិនដែលរត់ចោលប្រជាជន និងប្រទេសកម្ពុជានោះទេ។
ក្រុមមេធាវីរាជរដ្ឋាភិបាល បានបញ្ជាក់ទៀតថា ការចុះផ្សាយថា សម្ដេច ហ៊ុន សែន មានលិខិតឆ្លងដែនប្រទេស៊ីប (Cyprus) ជាការចុះផ្សាយដែលបំផ្លើស និងប្រាសចាកពីការពិតសុទ្ធសាធ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៧ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


