ព័ត៌មានជាតិ
ធ្វើតេស្តគ្រូបង្រៀនសាលាឯកជន ជិត៩០០នាក់ លទ្ធផលអវិជ្ជមានទាំងអស់
គ្រូបង្រៀនសាលាឯកជនប្រមាណជិត៩០០នាក់ បានធ្វើតេស្តរកជំងឺកូវីដ១៩រួចរាល់ហើយៗ ជាលទ្ធផលមិនមានគ្រូណាម្នាក់ រកឃើញវិជ្ជមានជំងឺកូវីដ១៩នោះទេ។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាបានឱ្យដឹងនៅព្រឹកថ្ងៃទី១១តុលានេះថា សាលាឯកជនចាប់ពីថ្នាក់ទី៧ដល់ថ្នាក់ទី១២ មានគ្រូបង្រៀនប្រមាណជាង៨៧០នាក់ បង្រៀននៅតាមសាលាជាង១០០សាលា បានធ្វើតេស្តរួចរាល់ហើយជាលទ្ធផល គឺអវិជ្ជមានជំងឺកូវីដ១៩ទាំងអស់។

លោក ប្រធានមន្ទីរបានឱ្យដឹងទៀតថា សាលារាជធានីភ្នំពេញបានតម្រូវឱ្យសាលារដ្ឋ និងសាលាឯកជនត្រូវធ្វើតេស្តរកជំងឺកូវីដ១៩ ទៅលើលោកគ្រូអ្នកគ្រូមុននឹងអនុញ្ញាតឱ្យចូលបង្រៀនក្រោយពិធីបុណ្យភ្ជុំបិណ្ឌ ក្នុងនោះបានផ្តល់ឧបករណ៍តេស្តចំនួន៧៣០០តេស្ត សម្រាប់ធ្វើតេស្តដល់គ្រូចាប់ពីថ្នាក់ទី៧ដល់ទី១២ចំនួន៧០០០នាក់ ដល់មន្ទីរអប់រំសម្រាប់ធ្វើតេស្តដល់គ្រូសាលារដ្ឋ។ចំណែកសាលាឯកជនត្រូវទិញឧបករណ៍តេស្តសម្រាប់ធ្វើតេស្តដោយខ្លួនឯង។
លោក បណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានឱ្យដឹងនៅព្រឹកថ្ងៃទី១១តុលាថា សាលារៀនឯកជន បានអនុវត្តទៅតាមគោលការណ៍ណែនាំដោយបានធ្វើតេស្តដល់គ្រូរួចរាល់ហើយ។ លោកបណ្ឌិតបានបន្តថា រហូតមកដល់ពេលនេះ សាលាឯកជនចំណេះដឹងទូទៅបានបើកដំណើរការអស់ហើយ បើនៅមិនទាន់បើកចាប់ពីថ្នាក់បឋមនិងថ្នាក់មតេយ្យទេ។
លោក ហែមស៊ីណារ៉េតបានបញ្ជាក់ថា ចំពោះគ្រូថ្នាក់ទី៧ដល់ថ្នាក់ទី១២ នៅភ្នំពេញបានធ្វើតេស្តបានជិត៦ពាន់នាក់ហើយ ក្នុងចំណោមគ្រូសរុប៧ពាន់នាក់ ដែលត្រូវធ្វើតេស្តរហ័សក្នុងនោះបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ចំនួន១១នាក់។ លោកបានបន្ថែមទៀតថា ក្នុងចំណោមអ្នកជំងឺ១១នាក់មាន១០នាក់ បានស្ម័គ្រចិត្តព្យាបាលជំងឺនៅតាមផ្ទះ និង១នាក់ទៀតបានបញ្ជូនទៅព្យាបាលជំងឺនៅតាមមណ្ឌលព្យាបាល ដោយសារគាត់មានបញ្ហាជំងឺផ្ទាល់ខ្លួន។

លោកបានបន្ថែមទៀតថា ចំណែកអ្នកគ្រូលោកគ្រូជាង១ពាន់នាក់ទៀត ដែលនៅមិនទាន់បានធ្វើតេស្តដោយសារពួកគាត់ទៅលេងស្រុកកំណើត នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ នៅមិនទាន់បានវិលត្រឡប់មកវិញនៅឡើយទេ ព្រោះថាពួកគាត់មិនត្រូវថ្ងៃ ដែលត្រូវបង្រៀនត្រូវធ្វើតេស្តនៅថ្ងៃទី១១ខែតុលានេះ មុននឹងអនុញ្ញាតឱ្យចូលបង្រៀនហើយបើរកឃើញមានវិជ្ជមានជំងឺកូវីដ១៩ មន្ទីរនឹងបញ្ជូនគាត់ទៅព្យាបាលតាមផ្ទះឬតាមមណ្ឌលព្យាបាលនានាទៅតាមស្ថានភាពជំងឺជាក់ស្តែង៕
អត្ថបទ៖ សំអឿន
-
កីឡា១៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk



