ព័ត៌មានជាតិ
ដំរីទាំង៣ក្បាលរបស់សមាគមមូលនិធិអភិរក្សដំរីអៃរាវត្តានៅក្នុងខេត្តរតនគិរី បានពិនិត្យសុខភាពពីអ្នកជំនាញ
រតនគីរី ៖ ដំរីទាំង៣ក្បាលរបស់សមាគមមូលនិធិអភិរក្សដំរីអៃរាវត្តានៅក្នុងខេត្តរតនគិរី បានពិនិត្យសុខភាពពីអ្នកជំនាញ។ការពិនិត្យសុខភាពអោយដំរីទាំងបីក្បាលនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ក្នុងសហគមន៍កាទៀង ស្ថិតក្នុងសង្កាត់កាចាញ ក្រុងបានលុងខេត្តរតនគិរី។

លោកស្រី រ័ត្ន ខៃចិន្តា ប្រធានសមាគមមូលនិធិអភិរក្សដំរីអៃរាវត្តា បានអោយដឹងថាការពិនិត្យសុខភាពនេះធ្វើឡើងដោយផ្ទាល់ពីក្រុមគ្រូពេទ្យជំនាញសត្វដំរីគឺ លោកស្រី វ៉ឺជីនី ស្កេនកា(Virginie Scanga) និងលោក ដេន ខូល (Dan Koehl) អ្នកប្រឹក្សាជំនាញលើសត្វដំរី ។លោកស្រីបន្តថាឆ្លងតាមការពិនិត្យរបស់អ្នកជំនាញទាំងពីរបានបង្ហាញថា ដំរីញីដែលមានឈ្មោះអ៊ីកែវ មានពោះបោងប្លែកខុសពីដំរីធម្មតា ចំពោះដើមទ្រូងដំរីញីមួយនេះ គឺមានលក្ខណៈធំជាងប្រក្រតីផងដែរ ដែលជាសញ្ញាបញ្ជាក់ថា ដំរីញីមួយនេះអាចនឹងកំពុងមានផ្ទៃពោះ។

តែដើម្បី ជាក់ច្បាស់ក្រុមការងារបានបូមឈាម អ៊ីកែវ យកទៅពិនិត្យតាមបែបវិទ្យាសាស្ដ្រនៅមន្ទីរពិសោធន៍ភ្នំពេញ ដើម្បីដឹងលទ្ធផលថាតើដំរីញីនេះ ពិតជាមានកូនប្រាកដឬទេ។ហើយការបូមឈាមនេះគឺយកឈាមដំរីទាំង៣ក្បាលដើម្បីយកទៅមន្ទីរពិសោធន៍តេស្ដរកជំងឺដំរីទាំង៣ក្បាលថាតើ មានជំងឺប្រចាំកាយ ឬទេ។

លោកស្រី រ័ត្ន ខៃចិន្តា ប្រធានសមាគមមូលនិធិអភិរក្សដំរីអៃរាវត្តា និងក្រុមការងារ បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យជំនាញ ដែលបានមកពិនិត្យសុខភាពដល់ដំរីទាំង៣ក្បាល ក៏ដូចជាបង្ហាត់បង្ហាញនូវក្បួនមើលថែសត្វដំរីជាច្រើនដល់ក្រុមការងារសមាគមរបស់លោកស្រី។

សូមបញ្ជាក់ថា សមាគមអភិរក្សសត្វដំរី អៃរាវត្តា (AIRAVATA)ដែលមានឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រី្តក្រសួងព័ត៌មាននិងជាប្រធានកិត្តិយសនិងលោកស្រី រ័ត្ន ខៃចិន្តា ប្រធានសមាគមបានបង្កើតឡើងក្នុងឆ្នាំ២០១៥ក្រោមហេតុផលចង់ឲ្យមានវត្តមានសត្វដំរីក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើងៗនាថ្ងៃអនាគត៕
ដោយ ៖ វុទ្ធឦសាន






-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


