ព័ត៌មានជាតិ
ក្រោយឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃ ខេត្តត្បូងឃ្មុំរកឃើញមន្ត្រី៨នាក់ឆ្លងជំងឺកូវីដ
លោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ក្រោយពីបានឈប់សម្រាក់រយៈ៣ថ្ងៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌរួចមក រដ្ឋបាលខេត្តត្បូងឃ្មុំ បានបើកយុទ្ធការធ្វើតេស្តរហ័សជូនដល់មន្ត្រីរាជការតាមមន្ទីរ/អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ ក្រុង ស្រុក ឃុំ សង្កាត់ បុគ្គលិកសិក្សា លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សចំពោះគ្រឹះស្ថានសិក្សាដែលបើកដំណើការឡើងវិញ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវិដ១៩ ក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ។

ជាមួយគ្នានេះ លោកអភិបាលខេត្តបានធ្វើការអំពាវនាវដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាការពារការឆ្លងមេរោគនេះ តាមវិធាន«៣កុំ ៣ការពារ» ដោយបន្តពាក់ម៉ាស រក្សាគម្លាតសង្គម រក្សាអនាម័យជាប់ជានិច្ច លាងដៃជាមួយអាកុល ឬសាប៊ូ ពោលគឺត្រូវចង់ចាំថា «ការពារប្រសើរជាងព្យាបាល»។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានណែនាំដល់មន្ត្រីរាជការនៅតាមមន្ទីរ/អង្គភាពជុំវិញខេត្ត សូមនាំគ្នាទៅយកណាកធ្វើតេស្តរហ័សអោយបានគ្រប់ៗគ្នា ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវិដ១៩នៅពេលដែលចូលបម្រើការងារក្នុងជំនាញរៀងៗខ្លួន។

បើតាមលោកអភិបាលខេត្ត គិតត្រឹមសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ម្សិលមិញនេះ រដ្ឋបាលខេត្តត្បូងឃ្មុំបានរៀបចំការយកសំណាកធ្វើតេស្តរហ័សនៅបរិវេណរដ្ឋបាលខេត្តត្បូឃ្មុំ ជូនដល់មន្ត្រីរាជការចំណុះរដ្ឋបាលខេត្ត និងមន្ទីរ/អង្គភាពជុំវិញខេត្ត ចំនួន៤៥៤នាក់ ស្រី១៧៨នាក់ ក្នុងនោះជាលទ្ធផលរកឃើញបុគ្គលវិជ្ជមានកូវីដ១៩ចំនួន៨នាក់៕
អត្ថបទ៖ សំអឿន
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


