Connect with us

ព័ត៌មានជាតិ

ក្នុង​រយៈពេល៩ខែ​ កម្ពុជា​ទទួល​បាន​ទុន​វិនិយោគ​ជាង ៣.៣​ពាន់​លាន​ដុល្លារ​អាមេរិក

បានផុស

នៅ

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​ឲ្យ​ដឹងថា​រយៈពេល ៩ ខែ ឆ្នាំ ២០២១ នេះ​បានអនុម័ត​គម្រោង​វិនិយោគ​សរុប​ចំនួន ១៣៤ គម្រោង​គិត​ជា​ទុនវិនិយោគ​មាន​ជាង ៣.៣ ពាន់​លាន​ដុល្លារ​អាមេរិក និង បាន​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​៨៥,៥៧២​កន្លែង ។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នៅ ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២១​នេះ ។​

​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​លើកឡើងថា​ក្នុង​រយៈពេល​៩​ខែ​គិតពី​ខែមករា​ដល់​ខែកញ្ញា ២០២១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានអនុម័ត​គម្រោង​វិនិយោគ សរុប​ចំនួន ១៣៤ គម្រោង​គិត​ជា​ទុនវិនិយោគ​មាន​ជាង ៣.៣ ពាន់​លាន​ដុល្លារ​អាមេរិក​ខណៈ​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២០​មាន​ចំនួន ១៨៨ គ្រោង​មាន​ទុនវិនិយោគ​សរុប ជាង ៦.៤ ពាន់​លាន​ដុល្លារ​គឺមាន​ការថយចុះ​ប្រមាណ​ជាង ៣ ពាន់​លាន​ដុល្លារ។ គម្រោង​នេះ​អាចបង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​៨៥,៥៧២​កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បង្ហាញ​ទៀត​ថា ៩ ខែ​ឆ្នាំ​២០២១​នេះ​ការ​វិនិយោគ​នៅក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ចំនួន​១០១​គម្រោង សរុប​ទុន​វិនិយោគ ១.៤​ពាន់​លាន​ដុល្លារ​និង​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ចំនួន ៣៣ គម្រោង​សរុប​ទុនវិនិយោគ ១.៩​ពាន់​លាន​ដុល្លារ។

គម្រោង​វិនិយោគ​នេះ​ផ្តោតលើ​វិស័យ​មួយចំនួន ដូចជា​វិស័យ​កសិកម្ម និង​កសិឧស្សាហកម្ម​មា​ន​ចំនួន​១២​គម្រោង​,​ឧស្សាហកម្ម​មាន​ចំនួន ១១១ គម្រោង​, ទេសចរណ៍​មាន​ចំនួន​២​គម្រោង​និង​ហេដ្ឋារចនាសម្ព័ន្ធ​និង​ផ្សេង ៗ​មាន​ចំនួន​៩​គម្រោង​។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានអនុម័ត​លើ​គម្រោង​វិនិយោគ​ថ្មីៗ​ជា​ហូរហែ​ទោះបី​ត្រូវ​រំ​ឃាន​ដោយ​ការឆ្លង​រាតត្បាត​នៃ​មេរោគ​កូ​វីដ​-១៩ ក៏ដោយ​។ នេះ​សបញ្ជាក់​ឲ្យ​ឃើញថា វិបត្តិ​កូ​វីដ​-១៩ មិនបាន​បង្ក​ការរំខាន​ធ្ងន់ធ្ងរ​ដល់​ការវិនិយោគ​លើ​គម្រោង​អភិវឌ្ឍន៍​ថ្មីៗ​ពី​សំណាក់​វិនិយោគិន​ជាតិ​និង​អន្តរជាតិ​នៅ​កម្ពុជា​នោះទេ​។ ប៉ុន្តែ​បើ​គិតពី​ចំនួន​គម្រោង ដែល​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានអនុម័ត​ក្នុង​ខែ​នីមួយៗ​គឺ​នៅ​ខែកុម្ភៈ​មាន​គម្រោង​អភិវឌ្ឍន៍​ច្រើន​ជាងគេ​រហូតដល់ ១៦ គម្រោង​មាន​ទុនវិនិយោគ​ជាង​៧០០​លាន​ដុល្លារ​អាមេរិក​ដែល​ឈរ​ពីក្រោយ​ដោយ​ខែសីហា​មាន​១៥​គម្រោង​ជាមួយ​ទុនវិនិយោគ​ជិត​៩៥ លាន​ដុល្លារ​អាមេរិក។

បើតាម​របាយការណ៍រ​បស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ដដែល​គម្រោង​វិនិយោគ ១៣៤ គម្រោង​នេះ​គឺ​ភាគច្រើន​អភិវឌ្ឍន​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​សម្លៀកបំពាក់ កាបូប ស្បែកជើង គ្រឿង​បង្គុំ​អគ្គិសនី ទោចក្រយានយន្ត រោងចក្រ​ដំឡើង​ទោចក្រយានយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី រោងចក្រ​ផលិត​អគ្គិសនី​ដើរ​ថាមពលព្រះអាទិត្យ និង​ធ្យូង ថ្ម រោងចក្រ​កែច្នៃ​ផលិតផល​កសិកម្ម សណ្ឋាគារ និង​រោងចក្រ​ផលិត​ផលិតផល​ប្រើប្រាស់​ផ្សេងៗ​ទៀត ។ គម្រោង​ទាំងនេះ​ភាគច្រើន​មាន​ទីតាំង​ស្ថិតនៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ស្វាយរៀង ព្រះសីហនុ កំពង់ស្ពឺ តាកែវ កំពត កំពង់ចាម កំពង់ធំ និង កំពង់ឆ្នាំង​ជាដើម​៕

ដោយ ​៖ ​ណា​រី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម