ព័ត៌មានជាតិ
ប្រជាពលរដ្ឋដែលជាពលករខ្មែរជាង១០០នាក់មកពីបណ្តាខេត្តផ្សេងៗប្រុងឆ្លងដែនទៅប្រទេសថៃល្មើសច្បាប់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
បាត់ដំបង ៖ លោកវរសេនីយ៍ឯកម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨១៩បានប្រាប់មុននេះបន្តិចថា ការឃាត់ខ្លួនពលកររហូតដល់១០០នាក់ខាងលើនេះ ដោយមានកិច្ចសហការគ្នាល្អរវាងកម្លាំងវរសេនាតូចការពារព្រំដែនគោកលេខ៨១៩ជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកំរៀងបានស្ទាក់និងឃាត់ខ្លួនពលរដ្ឋជាពលករខ្មែរច្រើននាក់មិនធ្លាប់មានចាប់តាំងពីទៀបភ្លឺថ្ងៃទី១២ខែតុលា ឆ្នាំ២០២១មក។

ការឃាត់ខ្លួនពលករក្មេងចាស់ប្រុសស្រីទាំងអស់ សរុបចំនួន១៣០នាក់ ក្នុងនោះមានបុរសចំនួន៩៥នាក់ស្រី្ត ចំនួន៥២នាក់ និងកុមារតូចៗចំនួន១៣នាក់ផងដែរ។ ពួកគេទាំងអស់គ្នាបានលបលួចបម្រុងឆ្លងដែនចូលក្នុងទឹកដីថៃជាបន្តបន្ទាប់និងជាច្រើនគោលដៅនៅក្នុងភូមិសាស្ត្រភូមិអូរដាឃុំបឹងរាំងស្រុកកំរៀងខេត្តបាត់ដំបង។

លោកមេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨១៩បានបញ្ជាក់បន្តថា ពលករខ្មែរទាំង១៣០នាក់ខាងលើ សុទ្ធសឹងជាប្រជាពលរដ្ឋដែលមកពីបណ្តាខេត្តនានាដូចជាខេត្តតាកែវខេត្តព្រៃវែងជាដើមក្នុងគោលបំណងដើម្បីស្វែងរកការងារធ្វើ ទាំងប្រថុយប្រថានក្នុងពីស្ថានភាពប្រទេសជិតខាងកំពុងមានវិបត្តិកូវីដ-១៩។

បច្ចុប្បន្ននេះ នគរបាលការពារព្រំដែន៨១៩បានបញ្ជូនពលករទាំងអស់ប្រគល់ឲ្យកម្លាំងនគរបាលស្រុកកំរៀងដើម្បីសាកសួរបន្ថែមក៏ដូចជាបន្តស្វែងរកប្រភពមេខ្យល់ជាអ្នកដឹកនាំដើម្បីអនុវត្តតាមផ្លូវច្បាប់៕
ដោយ ៖ សៅ សារិទ្ធ


-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៩ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


