ព័ត៌មានជាតិ
ថ្ងៃទី ២៥ មករា សម្ដេច ហ៊ុន ម៉ាណែត នឹងប្រកាសកម្មវិធីជំរុញការវិនិយោគ និងដោះស្រាយបញ្ហាអគារជាប់គាំង នៅខេត្តព្រះសីហនុ
នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៤ខាងមុខនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងប្រកាសដាក់ចេញនូវកម្មវិធីនយោបាយជំរុញការវិនិយោគ និងដោះស្រាយបញ្ហាអគារជាប់គាំង នៅក្នុងខេត្តព្រះសីហនុ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉» និងជួបសំណេះសំណាលជាមួយកម្មករ-និយោជិត ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង នាព្រឹកថ្ងៃទី ៨ ខែមករានេះថា នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៤ខាងមុខនេះ សម្ដេច នឹងអញ្ជើញប្រកាសដាក់ចេញនូវកម្មវិធីនយោបាយថ្មីមួយទៀត ដើម្បីជំរុញការវិនិយោគ និងដោះស្រាយបញ្ហាអគារជាប់គាំង នៅក្នុងខេត្តព្រះសីហនុ។
សម្ដេចនាយករដ្ឋមន្ត្រី បានឲ្យដឹងថា «កាលពីខែ ១១ (២០២៣) ខ្ញុំបានដាក់ជំរុញទេសចរណ៍ខេត្តសៀមរាប ឥឡូវថ្ងៃ ២៥នេះ (មករា) ២០២៤ គឺជាឆ្នាំដែលត្រូវជំរុញការវិនិយោគ នៅខេត្តព្រះសីហនុ ដើម្បីដោះស្រាយបញ្ហាជាប់គាំងមួយចំនួន រឿងសំណង់មួយចំនួន ហើយលើកទឹកចិត្តបងប្អូនមួយចំនួន»៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


