ព័ត៌មានជាតិ
ស្ថានភាពទឹកនៅតំបន់ទំនប់៥៤ ស្រុកស្អាងបានស្រកចុះ ក្រោយមានអន្តរាគមន៍បញ្ជៀសការជន់លិច
ស្ថានភាពទឹកនៅតំបន់ទំនប់៥៤ ស្ថិតនៅភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល បានស្រកចុះបានចំនួន០,២ម៉ែត្រ (២តឹក)បន្ទាប់ពីក្រុមការងារជំនាញពាក់ព័ន្ធបានជីកកាយប្រឡាយចំនួន០៤ទីតាំងដើម្បីធ្វើការរំដោះទឹកមិនឱ្យជន់លិចលំនៅដ្ឋាន និងផលដំណាំរបស់ប្រជាកសិករ។

ថ្លែងនៅក្នុងឱកាសដឹកនាំក្រុមការងារ និងមន្ត្រីជំនាញចុះពិនិត្យនីវ៉ូទឹកនៅតំបន់ទំនប់៥៤កាលពីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា នីវ៉ូទឹកនៅតំបន់ទំនប់៥៤ គឺស្ថានភាពទឹកមានការស្រកចុះបានចំនួន០,២ម៉ែត្រ(២តឹក)បន្ទាប់ពីក្រុមការងារជំនាញពាក់ព័ន្ធបានជីកកាយប្រឡាយចំនួន០៤ទីតាំង ក្នុងនោះនៅប្រឡាយមេ៩៦ ទំហំ៣៥ម៉ែត្រ ចំនួន១ទីតាំង និងនៅចំណុចទំនប់៥៤ ចំនួន៣ទីតាំង ទំហំ៤០ម៉ែត្រ ដើម្បីជួយសម្រួលចរន្តទឹកហូររំដោះទឹកចេញពីភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បង្ហូរទៅបឹង៥០០(បឹងជើងលោង) ដើម្បីបញ្ជៀសការជន់លិចលំនៅដ្ឋាន និងផលដំណាំប្រជាពលរដ្ឋនៅតំបន់មួយចំនួន នៅសង្កាត់កំពង់សំណាញ់ និងសង្កាត់ព្រែកហូរ នៃក្រុងតាខ្មៅ។

លោកអភិបាលខេត្ត បានណែនាំដល់មន្ទីរធនធានទឹកនិងឧតុនិយម ត្រូវតាមដាន និងពិនិត្យកម្ពស់ទឹកឱ្យបានជាប់លាប់ និងត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធត្រៀមលក្ខណៈអោយបានគ្រប់ពេលវេលា។
លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មេត្តាបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ ព្រមទាំងចូលរួមសហការ និងផ្តល់ព័ត៌មានជូនដល់អាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីជួយអន្តរាគមន៍បានទាន់ពេលវេលា៕
អត្ថបទ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ