ព័ត៌មានជាតិ
សមត្ថកិច្ច កោះហៅម្ចាស់ឡាន Rolls-Royce បុករនាំងពុះចែកទ្រូងផ្លូវ ដែលសង្ស័យជារបស់អតីតភរិយាលោក ឌួង ឆាយ
សមត្ថកិច្ចរាជធានីភ្នំពេញ បានស្ទូចរថយន្តស៊េរីទំនើប Rolls-Royce មួយគ្រឿង ដែលបានបុករនាំងពុះចែកទ្រូងផ្លូវ ខូចខាតយ៉ាងដំណំ កាលពីយប់ថ្ងៃទី១២ ខែតុលានោះ មករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ។ ក្នុងនោះ សមត្ថកិច្ចជំនាញ ក៏បានចេញលិខិតអញ្ជើញ ឲ្យម្ចាស់រថយន្តមកបំភ្លឺ ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះផងដែរ។
លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែតុលានេះថា រថយន្តដែលបង្កនោះ ត្រូវបានសមត្ថកិច្ចស្ទូច មករក្សាទុកហើយ។ ក្នុងនោះ សមត្ថកិច្ចជំនាញ ក៏បានកោះហៅម្ចាស់រថយន្ត មកបំភ្លឺផងដែរ។
លោកថា «ជាក់ស្ដែងយើងបាន ស្ទូចរថយន្តដែលបង្កហ្នឹង យកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកហើយ ហើយខាងការិយាល័យជំនាញ ក៏បានធ្វើការកោះហៅម្ចាស់រថយន្ត ឲ្យចូលខ្លួនមកបំភ្លឺផងដែរ យើងបានធ្វើលិខិតកោះហៅ យើងបានយកទៅដល់ផ្ទះហើយ អញ្ចឹងយើងរង់ចាំការចូលបំភ្លឺ របស់ម្ចាស់រថយន្ត»។
គួររំលឹកថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី១២ ខែតុលា ដែលបង្កឡើងដោយរថយន្តទំនើប Rolls-Royce មួយគ្រឿង បានបុករនាំងពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ បើតាមភិនភាគស្លាកលេខរថយន្ត គឺម្ចាស់រថយន្តនេះ គឺអ្នកនាង ដេត ម៉ាលីណា អតីតភរិយាលោក ឌួង ឆាយ។
យ៉ាងណាក៏ដោយ សមត្ថកិច្ចនៅកន្លែងកើតហេតុ មិនបានបញ្ជាក់អត្តសញ្ញាណម្ចាស់រថយន្តនោះទេ គ្រាន់តែឲ្យដឹងថា គ្រោះថ្នាក់នេះ មិនបង្ករបួសដល់អ្នកបើកបរនោះទេ។ ក្រោយកើតហេតុប៉ុន្មានម៉ោង លោក ឌួង ឆាយ បានបង្ហោះសាររៀបរាប់ថា «អ្នកជាម្តាយកូនៗ របស់យើង ខ្ញុំសង្ឃឹមថា អ្នកនឹងមិនមានគ្រោះថ្នាក់ អ្វីកើតឡើងចុះ។ អានិតកូនៗ យើង»។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាក Rolls Royce ពណ៌សមួយគ្រឿង ពាក់ស្លាកលេខកម្ពុជា MR-IDOL ធ្វើដំណើរទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុខាងលើផ្លូវកោងបន្តិច សង្ស័យម្ចាស់បើកលឿនបួងចង្កូត មិនទាន់ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរងការខូចខាតអស់មួយកង់ រួមទាំងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមរាបដល់ដី។ ឯរថយន្តផ្ទប់ជាប់ជាមួយទ្រូងផ្លូវ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ទៅមុខលែងរួច។
បច្ចុប្បន្ន រថយន្តត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕
អត្ថបទ៖ ឃួន សុភ័ក្រ






-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


