Connect with us

ព័ត៌មានជាតិ

អ្នកវិភាគ ៖ ៣០ឆ្នាំក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស អ្នកនយោបាយគួរតែមានភាពចាស់ទុំ និងចេះដើរខ្លួនឯងហើយ

បានផុស

នៅ

អ្នកវិភាគបញ្ហានយោបាយ បានលើកឡើងថា គិតមកដល់ពេលនេះ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានអាយុ​កាល ៣០ឆ្នាំមកហើយ។ ដូច្នេះអ្នកនយោបាយ គួរតែចេះចាស់ទុំ និងគួរតែចេះដើរខ្លួនឯងហើយ ដោយលោកថា «ចង់ទៅហៅបរទេសណាឲ្យមកដឹកដៃ ឬដាក់សម្ពាធដល់ណាទៀត!»។

លោកបណ្ឌិត គិន ភា ប្រ​ធា​នវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគ​បញ្ហា​នយោបាយ មានប្រសាសន៍នៅរសៀលថ្ងៃទី១៣ ខែតុលានេះថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុងបារីស ២៣ តុលា ១៩៩១​ មកដល់​ឆ្នាំ​២០២១នេះ មានអាយុ ៣០ឆ្នាំហើយ។ លោកថា តាមរយៈកិច្ចព្រមព្រៀងនេះ បាននាំឲ្យ​មានការបោះឆ្នោត​នៅកម្ពុជាចំនួន ៦លើករួចមកហើយ ចាប់ពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០១៨។ ប៉ុន្តែមជ្ឈដ្ឋានមួយ​ចំនួន ជាពិសេសក្រុមអតីតគណបក្សប្រឆាំង តែងតែលើកឡើងពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ ហើយ​ចង់ឃើញអន្តរាគមន៍ ឬក៏សម្ពាធបរទេស នៅពេលពួកគេជួបបញ្ហាខ្លួនឯង ឬក៏ស្ថានភាពនយោបាយនៅកម្ពុជា មិន​សូវល្អជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត គិន ភា មានប្រសាសន៍ថា «ពួកគាត់តែងតែអំពាវនាវ រកការកោះប្រជុំភាគីហត្ថលេខី នៃកិច្ចព្រម​ព្រៀង​​សន្តិភាពទីក្រុងប៉ារីស ខ្ញុំយល់ថា មិនចាំបាច់ ពីព្រោះកម្ពុជា បានដើរក្នុងរយៈពេល ៣០ឆ្នាំមកនេះ យើងបាន​កសាងនូវសមិទ្ធផលច្រើន យើងទទួលស្គាល់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាមូលដ្ឋានគ្រឹះសំខាន់មួយ សម្រាប់ការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងដំណើរស្វែងរកសន្តិភាពនៅកម្ពុជា ក៏ប៉ុន្តែកិច្ចព្រមព្រៀងសន្តិភាព​ទីក្រុងប៉ារីសតែមួយគត់ ក៏មិនអាចបញ្ចប់សង្រ្គាមបានដែរ គឺការគូបផ្សំគ្នារវាងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលដាក់ចេញចាប់ពីឆ្នាំ ១៩៩៦ ដល់ចុងឆ្នាំ ១៩៩៨ ដែលយើងស្គាល់នូវសុខសន្តិភាពពេញលេញ»។

អ្នកវិភាគរូបនេះ បានលើកឡើងបន្តថា ឈរលើមូលដ្ឋានសុខសន្តិភាព និងស្ថេរភាពនយោបាយនេះ លោកយល់ថា អ្នកនយោបាយខ្មែរទាំងអស់ គួរតែចេះដឹកដៃគ្នាធ្វើដំណើរតាមមាគ៌ាកម្ពុជា ទាំងមាគ៌ានៃការអភិវឌ្ឍ មាគ៌ានៃការក​សា​​ងជាតិ និងមាគ៌ានៃទស្សនៈវិទ្យានយោបាយជាតិ។ លោកថា «យើងមិនគួរនៅតែចាំឲ្យបរទេស មកដឹកដៃ ចាំឲ្យ​បរទេសមកដាក់សម្ពាធនោះទេ»។

តាមលោកបណ្ឌិត គិន ភា បញ្ហានយោបាយ ឬក៏បញ្ហាសង្គមផ្សេងទៀត គឺខ្មែរមានមេរៀន មានបទពិសោធន៍ និង​មានចំណេះដឹង អាចដោះស្រាយបញ្ហារបស់ខ្មែរខ្លួនឯងបានហើយ។ លោកបន្តទៀតថា ស្មារតីនានានៅក្នុងកិច្ច​ព្រម​ព្រៀង​សន្តិភាពទីក្រុងប៉ារីសនេះ ត្រូវបានយកទៅដាក់បញ្ចូលរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ ១៩៩៣​។ ដូច្នេះអ្វីដែលអ្នកនយោបាយខ្មែរ និងប្រជាពលរដ្ឋខ្មែរ ត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននោះ គឺរដ្ឋធម្មនុញ្ញនៃ​ព្រះរាជា​ណា​​​​ចក្រកម្ពុជា ដែលជាមរតក និងជាស្មារតី ដកស្រង់ចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស​ និងកេរ្ដិ៍ដំណែល​នយោ​បាយជាតិ ពីសម័យសង្គមរាស្រ្ដនិយមផង ពីសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជាផង គឺត្រូវ​បា​នដាក់បញ្ចូលទៅជាច្បាប់កំពូលរបស់ជាតិ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា២ ម៉ោង មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព

Sokha Hotels

ព័ត៌មានពេញនិយម