ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ តើកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញ មានដាក់ពាក្យថា ត្រូវតែមានបក្សប្រឆាំងហ្នឹងទេ?
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកឡើងថា ក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា មិនបានចែងថា ត្រូវតែមានគណបក្សប្រឆាំងណាមួយចូលរួមការបោះឆ្នោតនោះទេ ដោយគ្រាន់តែចែងអំពីលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សប៉ុណ្ណោះ។ ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសំណេះ សំណាលជាមួយកីឡាករ-កីឡាការិនីអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ នៅល្ងាចថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយពី គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ បានបដិសេធការចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតមក មានគណបក្សប្រឆាំងមួយ បាននិយាយថា ខុសកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីស និងខុសរដ្ឋធម្មនុញ្ញ ជាដើម។ ប៉ុន្តែទាំងរដ្ឋធម្មនុញ្ញរបស់កម្ពុជា និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មិនបានកំណត់ថា ត្រូវតែមានគណបក្សប្រឆាំងណាមួយនោះទេ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ឥឡូវហ្នឹង តាំងនិយាយហើយ ខុសរដ្ឋធម្មនុញ្ញ ខុសកិច្ចព្រមព្រៀងប៉ារីស មើលឥឡូវចង់និយាយបន្តិចមើលអាកន្លែងហ្នឹង បក្សនយោបាយមួយ ឬបក្សនយោបាយពីរ ដែលគេទាត់ចោលមិនព្រមចុះឈ្មោះឲ្យនោះ គេថា ខុសកិច្ចព្រមព្រៀងប៉ារីស ខុសរដ្ឋធម្មនុញ្ញ ឥឡូវសួរបន្តិចទៅចុះ លោកឯងឆ្លើយឲ្យរួច ក្នុងកិច្ចព្រមព្រៀងប៉ារីសមានដាក់ពាក្យ ត្រូវតែមានបក្សប្រឆាំងទេ? ក្នុងរដ្ឋធម្មនុញ្ញបច្ចុប្បន្នថាត្រូវតែមានបក្សប្រឆាំង ហើយឈ្មោះថា អាភ្លើងចន្លុះហ្នឹងទេ?»។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញ គ្រាន់តែបានសរសេរថា លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សប៉ុណ្ណោះ ដោយមិនបានសរសេរកំណត់ថា ត្រូវតែមានបក្សប្រឆាំងណាមួយចូលរួមការបោះឆ្នោតនោះទេ។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា «គេគ្រាន់តែនិយាយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សតើ គេអត់កំណត់ថា ត្រូវតែមានបក្សប្រឆាំងទេ គេកំណត់ថា ប្រជាធិបតេយ្យ សេរីពហុបក្ស គេនិយាយប៉ុណ្ណឹងតើ ម៉េចអ្នកឯងថា ខុសជាមួយកិច្ចព្រមព្រៀងប៉ារីស ខុសជាមួយរដ្ឋធម្មនុញ្ញ រដ្ឋធម្មនុញ្ញបានចែងទេ?»៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


