ព័ត៌មានជាតិ
តារាកំប្លែង២នាក់ប្តីប្រពន្ធ គឺអ្នកស្រី ខ្ញុង និងនាយ កៃដ ត្រូវបានអ្នកជំនួញម្នាក់បង្ហោះសាររំលឹកឲ្យសងលុយចំនួន៣ម៉ឺនដុល្លារ
លោក អឹម វុត្ថាត ដែលគេស្គាល់ថា ជាអ្នករកស៊ីមួយរូប នៅរសៀលថ្ងៃទី១៣ ខែតុលា នេះ បានបង្ហោះសារ ភ្ជាប់ដោយលិខិតកិច្ចសន្យាផង រំលឹកតារាកំប្លែងចំនួន២នាក់ប្តីប្រពន្ធ គឺអ្នកស្រី ស្រេង សុកាន់ដា ហៅ ខ្ញុង មុខរបបជាតារាកំប្លែង និងប្តីឈ្មោះ អ៊ុំ ក្សត្រា ហៅ កៃដ ឲ្យសងលុយចំនួន៣ម៉ឺនដុល្លារ និងបានបញ្ជាក់ថា ការបង្ហោះសារនេះ គ្រាន់តែរំលឹកដើម្បីអោយចូលខ្លួនដោះស្រាយដោយសន្តិវិធីប៉ុណ្ណោះ គ្មានគោលបំណងអ្វីឡើយ។

លោក អឹម វុត្ថា បានសរសេរថា “ខ្ញុំទុកឱកាសអោយបងច្រើនលើកច្រើនសាមកហើយ រហូតមកដល់ពេលនេះ បងនៅតែគ្មានឆន្ទៈ គ្មានដំណោះស្រាយក្នុងការដោះស្រាយរឿងលុយដែលបានខ្ចីខ្ញុំ ចំនួន30.000$ (3ម៉ឺនដុល្លារ)។ ខ្ញុំមិនចង់មានរឿងវែងឆ្ញាយទេ ! សូមបងសងលុយចំនួន 30.000$ ដែលបានខ្ចីត្រឡប់មកខ្ញុំវិញគឺចប់ ! ដោយមិនគិតការប្រាក់អ្វីទាំងអស់ ! ដូចដែលបានធ្វើកិច្ចសន្យាជាមួយមេធាវីរបស់ខ្ញុំ លើកចុងក្រោយ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។
បញ្ជាក់ ការផុសនេះ គឺជាសារដើម្បីអោយបងទាំងពីរចូលខ្លួនដោះស្រាយដោយសន្តិវិធី គ្មានគោលបំណងអ្វីផ្សេងឡើយ”។
បើតាមកិច្ចព្រមព្រៀងជំពាក់ប្រាក់ដែលបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជាក់ថា អ្នកទាំងពីរ គឺអ្នកស្រី ស្រេង សុកាន់ដា ហៅ ខ្ញុង និងឈ្មោះ អ៊ុំ ក្សត្រា ហៅ កៃដ ត្រូវត្រឡប់សងវិញក្នុងរយៈពេល៣ខែ គឺត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ដោយមិនមានការប្រាក់ទេ ហើយមានការយឺតយ៉ាវ ត្រូវជូនដំណឹងជាមុន ដោយឈរលើគោលការណ៏គោរពសិទ្ធិ និងយោគយល់គ្នា។

ទាក់ទងបញ្ហានេះ កម្ពុជាថ្មីនៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីអ្នកស្រី ស្រេង សុកាន់ដា ហៅ ខ្ញុង និងឈ្មោះ អ៊ុំ ក្សត្រា ហៅ កៃដ បាននៅឡើយទេ៕
ដោយ ៖ កោះកែវ

-
សន្តិសុខសង្គម៧ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ១៩ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ១៩ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៤ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ




